ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ងាកទៅផលិតបច្ចេកវិទ្យាសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក ក្រោយលក់ស្មាតហ្វូនធ្លាក់ចុះខ្លាំង


ក្រុមហ៊ុនបច្ចេកវិទ្យាទូរស័ព្ទយក្សរបស់ចិន Huawei កំពុងងាកទៅរកការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនសម្រាប់បំរើការឲ្យ កសិករចិញ្ចឹមជ្រូកវិញម្តង ក្រោយការលក់ស្មាតហ្វូនរបស់ខ្លួនមានការធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ងាកទៅផលិតបច្ចេកវិទ្យាសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក ក្រោយលក់ស្មាតហ្វូនធ្លាក់ចុះខ្លាំង
ដោយ

ប្រទេសចិនជាប្រទេសមានឧស្សាហកម្ម ចិញ្ចឹមជ្រូកធំជាងគេបំផុតនៅលើពិភពលោក ហេតុនេះហើយបានជាក្រុមហ៊ុន Huawei មើលឃើញពីលទ្ធភាពដែល បច្ចេកវិទ្យារបស់ខ្លួនអាចជួយធ្វើទំនើបកម្មនៅតាមកសិដ្ឋានចិញ្ចឹមជ្រូក ដោយប្រើប្រាស់បច្ចេកទេស AI តាមដានសត្វជ្រូក និង វិភាគរកជំងឺរបស់វា។

Huawei អះអាងថា បច្ចេកវិទ្យា AI របស់ខ្លួនអាចសម្គាល់មុខរបស់ជ្រូកទាំងអស់ ដោយអាចបែងចែកដាច់ពីគ្នា ព្រមទាំងអាចតាមដានទំងន់របស់ជ្រូកបានទៀតផង។

សូមបញ្ជាក់ថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បានធ្លាក់ចុះយ៉ាងគំហក់ដល់ទៅ ៤២% នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២០ ដោយសារតែកង្វះការផ្គត់ផ្គង់បន្ទះឈីប។ បន្ថែមពីលើនេះ Huawei គ្រោងនឹងកាត់បន្ថយការផលិតស្មាតហ្វូនរបស់ខ្លួនរហូតដល់ ៦០% ភាគរយនៅឆ្នាំ២០២១នេះ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ពីតួលេខច្បាស់ទេថា វាស្ថិតក្នុងចំនួនប៉ុន្មានលានគ្រឿងនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនFacebookសហការជាមួយក្រសួងសុខាភិបាលដំណើរការកម្មវិធីបរិច្ចាគឈាមតាម Facebook

ព័ត៌មាន
ក្នុងកិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យកាន់តែងាយស្រួលសម្រាប់អ្នកបរិច្ចាគឈាម ក្រុមហ៊ុន Facebook បានដាក់ដំណើរការកម្មវិធីបរិច្ចាគឈាមក្នុងប្រទេសកម្ពុជា…

តោះ!​ ​ទូទាត់​ប្រាក់ដោយ Scan QR តាម​ អេស៊ីលីដាម៉ូបាល ដើម្បី​ចូលរួម​ទប់​ស្កាត់​ការឆ្លង​មេរោគកូវីដ-១៩!

ព័ត៌មាន
ធនាគារ អេស៊ីលីដា ដែលជាធនាគារ​ពាណិជ្ជ​ដ៏ចំណាស់​និង​ធំជាងគេ​បំផុត​មួយ នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​លើក​ទឹកចិត្ត​ដល់​អតិថិជន​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ