ធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង កំណត់គោលដៅ៥ឆ្នាំនឹងក្លាយជាធនាគារឈានមុខគេមួយនៅកម្ពុជា


ក្រោយពីបានចូលប្រឡូកនៅក្នុងទីផ្សារធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជាអស់រយៈពេលជាងពីរឆ្នាំ ធនាគារជីបម៉ុង បានកំណត់គោលដៅធំរបស់ខ្លួនដណ្តើមយកទីផ្សារហិរញ្ញវត្ថុដើម្បី ក្លាយទៅជាធនាគារពាណិជ្ជឈានមុខគេមួយនៅត្រឹម ៥ឆ្នាំមុខនេះ។ នេះជាការអះអាងរបស់ថ្នាក់ដឹកនាំធនាគារជីបម៉ុង នៅចំពេលដែលវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាកំពុងមានការរីកដុះដាលយ៉ាងខ្លាំង និងមានការប្រកួតប្រជែងទីផ្សារយ៉ាងស្វិតស្វាញផងដែរ។
ធនាគារ ជីបម៉ុង (រូបថត៖ សៃ វ៉ាន់ដា)

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ខេ​ម​បូ​ណូ​មី​ស លោក ច​ន ប៊ែ​ល អគ្គនាយក​ធនាគារ ជីប ម៉ុង បាន​គូសបញ្ជាក់​ថា សុខភាព​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ និង​រឹង​មាំ ទោះបី​មានការ​រំខាន​អុកឡុក​ពី​វិបត្តិ​កូ​វី​ដ​-១៩​។ កត្តា​នេះ បាន​ជំរុញ​ឲ្យ​ធនាគារ​ក្នុងស្រុក​មួយ​នេះ បាន​សម្រេច​ចាក់​បញ្ចូល​ដើមទុន​បន្ថែមចំនួន​៣០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ធ្វើ​ឲ្យ​ដើមទុន​សរុប​របស់​ធនាគារ​មួយ​នេះ​កើន​រហូត​ដល់​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​។

បើ​ទោះបីជា​ទីផ្សារ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​មានការ​ប្រកួតប្រជែង​ខ្លាំង ប៉ុន្ដែ អគ្គនាយក​ធនាគារ​ជីប​ម៉ុង បាន​បង្ហាញ​ពី​ជំនឿ​ចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ក្លាយជា​ធនាគារ​ឈានមុខ​គេ​នៅ​កម្ពុជា​នៅ​ត្រឹម​រយៈពេល​៥​ឆ្នាំ​មុ​ខាង ហើយ​ដើម្បី​អាច​សម្រេច​បាន​តាម​ផែនការ គឺ​វា​ទាមទារ​ឲ្យ​មានការ​ខិតខំ​ប្រឹងប្រែង​រាល់​បុគ្គលិក និង​ថ្នាក់ដឹកនាំ​ទាំងអស់ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា និង​សេវាកម្ម​ឲ្យ​ស្រប​តាម​តម្រូវការ​របស់​អតិថិជន​។

តើ​ធនាគារ ជីប ម៉ុង មាន​យុទ្ធសាស្ត្រ និង​ចំណុចខ្លាំង​អ្វីខ្លះ សម្រាប់​ប្រជែង​ដណ្តើម​ទីផ្សារ​ជាមួយ​គូប្រជែង? ទាក់ទិន​នឹង​សំណួរ​នេះ លោក ច​ន ប៊ែ​ល អគ្គនាយក​ធនាគារ​ជីប​ម៉ុង​បាន​អះអាង​ថា ទោះបី ជីប ម៉ុង ហាក់​នៅ​ក្មេងខ្ចី​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា តែ​ធនាគារ​នេះ មាន​វិធីសាស្ត្រ និង​គំនិត​ថ្មី​ៗ​ជា​ច្រើន​ក្នុង​ការ​ត្រៀម​ផ្តល់​ជូន​អតិថិជន​។ ភាព​ល្បីល្បាញ និង​ជោគជ័យ​របស់​ក្រុមហ៊ុន ជីប ម៉ុង នា​ពេល​បច្ចុប្បន្ន ក៏​ត្រូវ​បាន​ចាត់ទុកជា​ចំណុចខ្លាំង​មួយ​ផង​ដែរ​ក្នុង​ការ​ទាក់ទាញ និង​ធ្វើ​ឲ្យ​អតិថិជន​ជឿ​ទុកចិត្ត​លើ​ធនាគារ ជីប ម៉ុង​។ 

បើ​ទោះបីជា​បញ្ហា​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​បន្ដ​អូស​បន្លាយ​ក្ដី ប៉ុន្ដែ អគ្គនាយក​ធនាគារ ជីប ម៉ុង រូប​នេះ​ជឿជាក់​ថា វិស័យ​ធនាគារ រួម​ទាំង​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​នា​ពេល​ខាង​មុខ​។ ទន្ទឹម​នឹង​នេះ វិស័យ​ហិរញ្ញវត្ថុ​នឹង​ក្លាយជា​ច​លករ​មួយ​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​ជួយ​ស្តារ​វិស័យសេដ្ឋកិច្ច​របស់​កម្ពុជា​ឲ្យ​មាន​ភាព​ចម្រើន​ឡើង​វិញ បន្ទាប់​ពី​រង​ភាព​ខ្ទេចខ្ទាំ ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩​។

សូម​បញ្ជាក់​ថា ធនាគារ ជីប ម៉ុង បង្កើត​ឡើង​ដោយ​ភាគ​ទុ​និក​ជា​កូន​ខ្មែរ និង​មាន​ទុន​១០០% ជា​របស់​ខ្មែរ​។ ធនាគារ​នេះ មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដោយ​បច្ចុប្បន្ន​មានទ្រព្យ​សកម្ម​សរុប​ជិត ៧ រយ​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ ឥណទាន​បាន​កើនឡើង​ដល់​ជិត ៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​បញ្ញើ​ពី​អតិថិជន​ជាង ៦​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គោ ក្របី ជិត៤ម៉ឺនក្បាលបានឆ្លង និងជិត ៤០០ក្បាលងាប់ ដោយសារជំងឺដុំពកស្បែក

ព័ត៌មាន
ជំងឺដុំពកស្បែកលើសត្វគោ ក្របី កំពុងឆ្លងរាតត្បាតកាន់តែខ្លាំងលើសត្វគោ ក្របី ស្ទើរទូទាំងប្រទេសកម្ពុជាទៅហើយ។ គិតមកដល់ពេលនេះ មានសត្វគោ ក្របី រប…

វៀតណាមបានបង្កើនការធ្វើតេស្តរកមេរោគកាន់តែខ្លាំង ក្រោយពេលកូវីដ-១៩បន្ដរាតត្បាតខ្លាំង

ព័ត៌មាន
ចាប់ពីដើមសប្ដាហ៍នេះទៅ ទីក្រុងហាណូយ ប្រទេសវៀតណាមបានបន្តវិធានការរឹតត្បិតលើកូវីដ-១៩ រយៈពេលពីរសប្តាហ៍បន្ថែមទៀត ខណៈដែលអាជ្ញាធរបានដាក់ចេញផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ