Advertisement
ធនាគារ​ឌីជីថល

បើកប្រតិបត្តិការមិនដល់ ១ឆ្នាំផង ធនាគារជីប ម៉ុង ពង្រីក​បាន ៥ សាខា!


ធនាគារជីប ម៉ុង ដែលទើបតែបានបើកសម្ពោធប្រតិបត្តិការផ្លូវការកាលពីដើមឆ្នាំ ២០១៩ កន្លងទៅនេះ មកទល់ពេលនេះបានពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ ខណៈដែលចក្ខុវិស័យ របស់ធនាគារក្នុងស្រុកដ៏ក្មេងខ្ចីមួយនេះ ចង់ក្លាយជាធនាគារឌីជីថលមួយឈានមុខគេនៅកម្ពុជា។
បើកប្រតិបត្តិការមិនដល់១ឆ្នាំផង ធនាគារជីប ម៉ុង បើកបាន ៥ សាខា (រូបថត៖ សៃ វ៉ាន់ដា)
ដោយ
Advertisement

នៅថ្ងៃទី ០៩ ខែ​កញ្ញា ឆ្នាំ២០១៩នេះ ធនាគារ ជីប ម៉ុង បាន​ធ្វើការ​បើក​សម្ពោធ​សាខា​ថ្មី​ចំនួន ៣ ទីតាំង​ក្នុងថ្ងៃ តែមួយ  បន្ថែមពីលើ​សាខា​ចំនួន​ពីរ​ដែលមាន​ស្រាប់​ដែលបាន​ធ្វើ​ឲ្យ​ចំនួន​សាខា​របស់ធនាគារ​ឌីជិថល​មួយនេះ បាន​កើនឡើង​ដល់​៥ សាខាហើយ ខណៈដែល​ធនាគារ​នេះបាន​បើកប្រតិបត្តិការ​នៅក្នុងទីផ្សារ​ផ្លូវការ​មិនទាល់​បាន​គ្រប់​រយៈពេល​មួយឆ្នាំនៅឡើយ។

លោក យូ វ៉ាន់កាប់ អគ្គនាយក​ធនាគារ ជីប ម៉ុង បាន​លើកឡើងថា បើទោះបី ធនាគារជីបម៉ុង​ទើប​តែ​បើកដំណើរការ​ជា​ផ្លូវការ​ បានត្រឹមតែ​៩ខែ​ក្ដី​ ប៉ុន្តែ​អតិថិជន​ជាច្រើនបានគាំទ្រសេវាកម្មធនាគារ​គួរឲ្យគត់សម្គាល់​ ដូច្នេះថ្ងៃនេះ​ ទើប​ធនាគារ​បានពង្រីក​សាខាបន្ថែមទៀត សរុប​​​ទៅ​បច្ចុប្បន្ន​​មាន ​​៥ទីតាំងហើយ​នៅរាជធានីភ្នំពេញ។ លោក វ៉ាន់កាប់ បញ្ជាក់ថា ការពង្រីកសាខា​បន្ថែម​យ៉ាង​ឆាប់រហ័ស​របស់​ធនាគារ​ជីប​ ម៉ុង​គឺធ្វើឡើង​ស្រប​ទៅតាម​តម្រូវការ​នៃកំណើន​អតិថិជន​របស់ខ្លួន។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជីបម៉ុង (រូបថត៖ សៃ វ៉ាន់ដា)

លោក យូ វ៉ាន់កាប់ មានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​​បាន​ជ្រើស​រើស​​​​ប្រើប្រាស់សេវា​កម្មធនាគារ​របស់យើង សម្រាប់​ប្រតិបត្តិការចរន្ត​សាច់ប្រាក់ ក្នុងការដោះដូរ​ពាណិជ្ជកម្ម​របស់ពួកគេ។ ដោយសារ​ទំនុកចិត្ត និង​ការ​គាំទ្រ​ដ៏​​ខ្លាំងនេះ ថ្នាក់ដឹកនាំធនាគារ ជីប ម៉ុង បាន​សម្រេចចិត្តធ្វើ​ការ​វិនិយោគ​​បន្ថែម​ទៀត​ ដោយពង្រីក​៣​សាខាថ្មី​បន្ថែម​​​ក្នុង​ការប្រតិបត្តិការ​សេវាកម្ម​ធនាគាររបស់ខ្លួន​​ ដើម្បីផ្តល់​ភាពងាយ​ស្រួលជូន​ដល់អតិថិជនបច្ចុប្បន្ន និង​អតិថិជនដទៃ​ទៀត​ ដែលមានបំណងចង់​​ប្រើប្រាស់​សេវាកម្ម​​ធនាគារ ជីប ម៉ុង ដែរ»។

ពិធីសម្ពោធ​ធនាគារ​ជីប ម៉ុង សាខា​បឹងសាឡាង (រូបថត៖ សៃ វ៉ាន់ដា)

សាខាថ្មីទាំង​៣ទីតាំង ដែលបាន​​​បើកប្រតិបត្តិការ​ក្នុងថ្ងៃ​តែមួយ​នោះ​​ រួមមាន​​ នៅសាខាបឹងសាឡាង ស្ថិត​នៅអគារលេខ១៩H ផ្លូវ២៧១ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក។​ សាខា​ផ្សារ​ដើមថ្កូវ ស្ថិតនៅអគារលេខ៣៧ ផ្លូវ២៧១ សង្កាត់ បឹងទំពុនទី១ ខណ្ឌមានជ័យ។ និងសាខាទួលគោក ស្ថិតនៅអគារលេខ១៦ និង ១៨ ផ្លូវ១៩២៨ សង្កាត់ ទួលសង្កែ២ ខណ្ឌឬស្សីកែវ។

ដោយឡែក​សាខា​មានស្រាប់​ចំនួន​២​​ចំនួន២ទៀត គឺ​មាន​ទីតាំងទីនៅទីស្នាក់ការកណ្ដាល ​ស្ថិតនៅលើ​មហាវិថី​ ម៉ៅសេទុង និង​មួយទៀត​គឺសាខា​ព្រះនរោត្តម ស្ថិតនៅលើមហាវិថី ព្រះ​នរោត្តម៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បើក​សាខា​៣​បន្ថែម​ទៀត

ព័ត៌មាន
ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បង្ហើប​ពី​ផែនការ​ត្រៀម​បើក​សាខា​៣​បន្ថែម​ទៀត លើ​ទីតាំង​សំខាន់ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ នា​ពេល​ឆា...

បិរមាណ​នាំចេញអង្ករនៅខែ សីហា ដាំក្បាលចុះជាង ២៣% ខណៈអ្នកជំនាញថា ដោយសារតែការ​ប្រមូលផលយឺត!

ព័ត៌មាន
នៅក្នុងខែសីហា មុននេះ បរិមាណអង្ករនាំចេញរបស់កម្ពុជា បានបង្ហាញពីការដាំក្បាលចុះច្រើនគួរឲ្យកត់សម្គាល់ ពោលគឺមានរហូតដល់ ជាង២៣% ធៀបនឹងខែសី...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ