Advertisement
អត្ថបទ​ពាណិជ្ជកម្ម

ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បើក​សាខា​៣​បន្ថែម​ទៀត


ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បង្ហើប​ពី​ផែនការ​ត្រៀម​បើក​សាខា​៣​បន្ថែម​ទៀត លើ​ទីតាំង​សំខាន់ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ នា​ពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​សេវាកម្ម​របស់​ខ្លួន​មាន​ការប្រើប្រាស់​ច្រើន​ពី​ប្រជាពលរដ្ឋ​កម្ពុជា ក្រោយ​ពី​ធនាគារនេះ​ចាប់ផ្ដើម​ប្រតិបត្តិការ​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំ​២០១៩​មក។
ដោយ

លោក យូ វ៉ាន់កាប់ អគ្គនាយក​ធនាគារ ជីប ម៉ុង មាន​ប្រសាសន៍​ថា៖ «ប្រជាពលរដ្ឋកម្ពុជា​ជា​ច្រើន​បាន​ជ្រើសរើស​ប្រើប្រាស់​សេវាកម្ម​ធនាគារ​របស់​យើង សម្រាប់​ប្រតិបត្តិការ​ចរន្ត​សាច់ប្រាក់ ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​របស់​ពួកគេ។ ដោយសារ​ទំនុក​ចិត្ត និង​ការគាំទ្រ​ដ៏​ខ្លាំង​នេះ ថ្នាក់​ដឹកនាំ​ធនាគារ ជីប ម៉ុង បាន​សម្រេច​ចិត្ត​ធ្វើការ​វិនិយោគ​បន្ថែម​ទៀត ដោយ​ពង្រីក​៣​សាខា​បន្ថែម​ក្នុង​ការប្រតិបត្តិការ​សេវាកម្ម​ធនាគារ​របស់​ខ្លួន ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ជូន​ដល់​អតិថិជន​បច្ចុប្បន្ន និង​អតិថិជន​ដទៃ​ទៀត ដែល​មាន​បំណង​ចង់​ប្រើប្រាស់​សេវាកម្ម​ធនាគារ ជីប ម៉ុង ដែរ»។

លោក វ៉ាន់កាប់ បញ្ជាក់​ផងដែរ​ថា មក​ដល់​បច្ចុប្បន្ន ធនាគារ ជីប ម៉ុង មាន​ប្រតិបត្តិការ​ចំនួន​២​ទីតាំង ដោយ​ទីតាំង​ទី១ នៅទី​ស្នាក់ការ​កណ្ដាល ស្ថិតនៅ​លើ​មហាវិថី ម៉ៅសេទុង និង​ទីតាំង​ទី២ នៅ​សាខា​ព្រះនរោត្តម ស្ថិត​នៅ​លើ​មហាវិថី ព្រះនរោត្តម។ ដោយឡែក សាខា​ថ្មី​ទាំង៣​ទីតាំង ដែល​គ្រោង​បើក​ប្រតិបត្តិការ​នោះ នឹង​សម្ពោធ​នៅ​ក្នុង​ថ្ងៃ​តែមួយ​តែម្តង គឺនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយ​កំណត់​ទីតាំង​ទី៣ នៅ​សាខា​បឹងសាឡាង ស្ថិតនៅ​អគារ​លេខ១៩H ផ្លូវ២៧១ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ទីតាំងទី៤ នៅសាខាផ្សារដើមថ្កូវ ស្ថិតនៅ​អគារ​លេខ​៣៧ ផ្លូវ២៧១ សង្កាត់ បឹងទំពុនទី១ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ និង​ទីតាំងទី៥ នៅ​សាខា​ទួលគោក ស្ថិតនៅ​អគារ​លេខ១៦ និង ១៨ ផ្លូវ១៩២៨ សង្កាត់ ទួល​សង្កែ២ ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ៕

Advertisement



អត្ថបទបន្ទាប់


វិទ្យាស្ថាន AIB បន្ថែមមុខជំនាញថ្មីចំនួន ២ រៀនចប់ ឆ្នាំទី២ នឹងទទួលបានការងារនៅធនាគារអេស៊ីលីដា

ព័ត៌មាន
មុខជំនាញ២បន្ថែមត្រូវបានបញ្ជូលក្នុងកម្មវិធីសិក្សានៅវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា ហៅកាត់ថាAIB ក្រោយក្រសួងអប់រំយុវជននិងកីឡា ប្រកាសទទួល...

បើកប្រតិបត្តិការមិនដល់ ១ឆ្នាំផង ធនាគារជីប ម៉ុង ពង្រីក​បាន ៥ សាខា!

ព័ត៌មាន
ធនាគារជីប ម៉ុង ដែលទើបតែបានបើកសម្ពោធប្រតិបត្តិការផ្លូវការកាលពីដើមឆ្នាំ ២០១៩ កន្លងទៅនេះ មកទល់ពេលនេះបានពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ