ជីបម៉ុងលែន-ហ្រ្គេនភ្នំពេញស៊ីធី

ជីប ម៉ុង ប្រកាសបើកលក់គម្រោងលំនៅឋានថ្មី នៅហ្គ្រេនភ្នំពេញស៊ីធី ទោះចំពេលសេដ្ឋកិច្ចកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ក៏ដោយ


នៅថ្ងៃនេះ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ប្រភេទវីឡាថ្មី ក្នុងគម្រោងហ្គ្រេនភ្នំពេញស៊ីធី នៅក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ដោយទីតាំងកម្មវិធីបើកលក់ ស្ថិតនៅលើផ្លូវភ្លោះ ជាប់ហ្គ្រេនភ្នំពេញហ្គោលក្លឹប ក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ខណៈដែលប្រធានផ្នែកលក់នៃក្រុមហ៊ុននេះ រំពឹងយ៉ាងមុតមាំថា អាចលក់បានពី ៥០%ទៅ ៨០%នៅក្នុងរយៈពេល៣ថ្ងៃនេះ។
ជីប ម៉ុង ប្រកាសបើកលក់គម្រោងលំនៅឋានថ្មី នៅហ្គ្រេនភ្នំពេញស៊ីធី ទោះចំពេលសេដ្ឋកិច្ចកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ក៏ដោយ

អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែ​ន លោក​ឧកញ៉ា លាង ហួង​(​ហេ​ន​រី​) មាន​ប្រសាសន៍​ថា ទោះបី​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​វិបត្តិ​កូ​វី​ដ​១៩​ក្តី ក្រុមហ៊ុន ជីប ម៉ុង លែ​ន ក៏​ក្រុមហ៊ុន​ជីប ម៉ុង លែ​ន នៅ​តែ​ជឿជាក់​ពី​ការ​ភាព​ជោគជ័យ​នៃ​ការ​លក់​លំនៅ​ឋាន នៅ​ក្នុង​គម្រោង​ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី​នេះ​ដែរ​។

លោក​ឧកញ៉ា បាន​បន្ត​ថា « ខ្ញុំ​ចង់​បញ្ជាក់​ថា ទោះបីជា​កូ​វី​ដ​១៩ វា​បាន​ប៉ះពាល​សេដ្ឋកិច្ច​លើ​សកលលោក ក៏​ដូច​ជា ប្រទេស​កម្ពុជា​ក៏​ដោយ ក៏​ក្រុមហ៊ុន​នៅ​តែ​បន្ត អត់​បង្អង់​ការ​អភិវឌ្ឍន៍​លើ​គម្រោង​របស់​ខ្លួន យើង​នៅ​តែ​បន្ត​ការ​អភិវឌ្ឍ​ជា​ធម្មតា ព្រោះថា​យើង​មាន​អ្នកជំនាញ បុគ្គលិក​មាន​សមត្ថភាព ទោះ​ក្នុង​កាលៈទេសៈ​ណា ក៏​យើង​នៅ​តែ​អាច​ដើ​ទៅ​មុខ​បាន​»​។

បើ​តាម​ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន​ឲ្យ​ដឹង តាម​រយៈ​បទ​ពិសោធន៍​នៃ​ការ​បើក​លក់​គម្រោង​មុន​ៗ​កន្លង​មក លោក​ជឿជាក់​ថា នា​រយៈពេល​ថ្ងៃ​នៃ​ដើមខែ​កក្កដា ខាង​មុខ​នេះ គម្រោង​ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី អាច​លក់​បាន​ពី ៥០%​ទៅ ៨០% ឯណោះ​។

នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រកាស​បើក​លក់​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី​នេះ​ដែរ ក្រុមហ៊ុន ជីប ម៉ុង លែ​ន ក៏​បាន​ប្រកាស​ពី​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន​ខ្លួន ដោយ​បាន​ជ្រើសរើស​យក​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ដែល​ជា​កំពូល​តារាចម្រៀង​លំដាប់​ជួរ​មុខ​របស់​ប្រទេស​កម្ពុជា ដោយ​លោក​ឧកញ៉ា លាង ហួង​(​ហេ​ន​រី​) ជឿជាក់​ថា វត្តមាន​របស់​កំពូល​តារាចម្រៀង​រូប​នេះ នឹង​ជួយ​ជម្រុញ​កំណើន​នៃ​ការ​លក់​របស់​គម្រោង​ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី​មួយ​កម្រិត​ទៀត​។

សូម​ជម្រាប​ថា គម្រោង​ក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ គឺ​មាន​ផ្ទៃដី​សរុប​ជាង ២៦០ ហិ​កតា ហើយ​បច្ចុប្បន្ន​ទីក្រុង​រណប​នេះ នៅ​មាន​ផ្ទៃដី​សល់​ទំនេរ​ជា​ច្រើន​ដើម្បី​អភិវឌ្ឍ​គម្រោង​ធំ​ៗ​នានា ដែល​បាន​រៀបចំ​ទៅ​តាម​ប្លង់​មេ​។ ហើយ​នា​ពេល​ខាង​មុខ​នេះ ក្រុមហ៊ុន ជីប ម៉ុង លែ​ន បញ្ជាក់​ថា ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី នឹង​មាន​ទីលាន​វាយ​កូន​ហ្គោ​ល​ខ្នាត​អន្តរជាតិ​ដ៏​ធំ​មួយ រួម​ជាមួយនឹង​ការ​សាងសង់​សួនច្បារ​បៃតង​ដ៏​ធំ​ផង​ដែរ នៅ​ក្នុង​គម្រោង​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណង ៥៦លានដុល្លារ ដើម្បីជួយដល់វិស័យចំនួន៤ នៅកម្ពុជា

ព័ត៌មាន
រដ្ឋាភិបាលអាមេរិកបានសម្រេចផ្តល់ឥណទានឥតសំណងចំនួន៥៦លានដុល្លារដល់វិស័យសំខាន់ៗចំនួន៤ ដោយក្នុងនោះ ទឹកប្រាក់៣៨លាដុល្លារ នឹងត្រូវជួយដល់វិស័…

ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន០៩នាក់ទៀតហើយ

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានថា រកឃើញករណីឆ្លងថ្មីចំនួន០៩នាក់ និងជាសះស្បើយចំនួន០១ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលអ្នកទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ