ភូមិ​ឃុំ​សុវត្ថិភាព?

បី​ខែ​ចោរ​គាស់​បន្ទប់​ជួល​​លោក​សាស្ត្រាចារ្យ​បីដង ! មក​ពី​គាត់​ស៊យ ឬ​មក​ពី​អសន្តិសុខ?


អាច​រាប់​ថា​ជារឿង​មហាស៊យ​ដែល​ក្នុង​ពេល​បី​ខែ លោកសាស្ត្រាចារ្យ ស៊ិន គង់ សាស្ត្រាចារ្យ​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះសីហនុរាជ ត្រូវ​«លោកចោរ»​គាស់​បន្ទប់​ជួល​ស្នាក់នៅ​របស់​លោក​ដល់​ទៅបីដង។ តើ​គេ​គួរ​បន្ទោស​មក​ពី​លោក​សាស្ត្រាចារ្យ​យីអ៊ុនដាក់ ឬ​ក៏​មក​ពី​អសន្តិសុខ​នៃ​ម្ដុំ​ដែល​គាត់​រស់នៅ?
ក្នុង​ពេល​បី​ខែ ចោរ​គាស់​បន្ទប់​លោក​សាស្ត្រាចារ្យ​ ស៊ិន គង់ បី​ដង។
ដោយ

លោកសាស្ត្រាចារ្យ​ ស៊ិន គង់ បង្រៀន​នៅ​ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ស្នាក់នៅ​ភូមិ​ព្រែកតានូ សង្កាត់ចាក់អង្រែ​លើ ខណ្ឌ​មានជ័យ។ លោក​បាន​ត្អូញត្អែរ​នៅ​លើ​ហ្វេសប៊ុក​អំពី​ការដែល​ចោរ​គាស់​បន្ទប់​លោក​ជា​ញឹកញយ។ លោកឲ្យ​ដឹង​ថា ចាប់​ពីខែ​មករា រហូត​ដល់​ខែ​មីនានេះ បន្ទប់​ស្នាក់នៅ​របស់​លោក​ត្រូវ​ចោរគាស់​ ៣ដង​រួច​មក​ហើយ ពោល​គឺ​មួយ​ខែ​ម្ដង។

នៅ​ខែ​មករា (លោក​មិន​ចាំ​ថ្ងៃប្រាកដ) ចោរ​បាន​គាស់​បន្ទប់​លោក​ម្ដង ប៉ុន្តែ លោក​មិន​មាន​វត្ថុ​មាន​តម្លៃ​អ្វី​ឲ្យ​ពួកវា​យក​ទេ។ នៅ​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ បន្ទប់​លោក​ត្រូវ​ចោរ​គាស់​ជា​លើក​ទីពីរ ដោយ​បាន​លួច​យក​បន្តោង​ខ្សែ​ក​រូប​ព្រះ​ស្រោប​ផ្លាទីន ប៉ុន្តែ​មិន​ជា​ថ្លៃ​ប៉ុន្មាន​ទេ។ លើក​ទីបី នៅ​ថ្ងៃទី១៨ ខែ​មីនា ចោរ​គាស់​បន្ទប់​ស្នាក់នៅ​របស់​លោក​ម្ដង​ទៀត ដោយ​ម្ដង​នេះ​លោក​បាន​បាត់បង់​កុំព្យូទ័រ​យួរដៃ​មួយ​គ្រឿង និង​លុយ​ ២០០​រយ​ដុល្លារ។ 

លោកសាស្ត្រាចារ្យ​ ស៊ិន គង់ ឲ្យ​ដឹង​ថា លោក​ហាក់​មាន​អារម្មណ៍ថា ការរស់នៅ​របស់​លោក​គ្មាន​សុវត្ថិភាពសោះ​ និង​សូម​ឲ្យ​អាជ្ញាធរ​ក្នុង​សង្កាត់​ចាក់អង្រែ​លើ ខណ្ឌ​មានជ័យ ពង្រឹង​ការការពារ​សន្តិសុខ​ជូន​ប្រជាជន​ផង។ លោកថា ក្រៅ​ពី​រូប​លោក មិន​ដឹង​ថា​មាន​ប្រជាជន​ផ្សេង​ទៀត​ណា​ខ្លះ​ទេ ដែល​ជួប​ភាព​បញ្ហា​ចោរគាស់​ផ្ទះ​បែប​នេះ។

រឿង​ចោរគាស់​បន្ទប់​លោកសាស្ត្រាចារ្យ ស៊ិន គង់ មិន​មែន​ជា​រឿងអ្វី​ប្លែក​ទេ។ ជារឿយៗ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ជាពិសេស នៅ​តំបន់ជាយៗក្រុង តែងជួប​បញ្ហា​ចោរកម្ម ឬ​បញ្ហា​អសន្តិសុខ​បែប​នេះ។ ហើយ​នៅ​សល់​ពេល​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ នឹង​ដល់​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​ប្រជាជន​ជា​ច្រើន​នឹង​ត្រូវនាំ​គ្នា​ធ្វើ​ដំណើរទៅ​លេង​ស្រុក​កំណើត ដោយ​ទុក​ផ្ទះ​សម្បែង​ចោល​គ្មាន​អ្នក​មើល​ពីរ​បី​ថ្ងៃ ឬ​អ្នក​ខ្លះ​យូរ​ជាងនេះ។ ដូច្នេះ វា​ជា​ឱកាស​ដែល​ជន​ខិលខូច​ឆ្លៀត​ឱកាស​គាស់​ផ្ទះ​លួច​ទ្រព្យ​សម្បត្តិ​ប្រជាជន។ 

ករណី​បែបនេះ​អាច​ថា​ មិន​មាន​ចំនួន​ច្រើន​លើសលប់​ទេ ប៉ុន្តែ ទោះ​យ៉ាងណា ដើម្បី​ពង្រឹង​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជ​រដ្ឋាភិបាល និង​ជៀសវាង​មាន​ការ​រិះគន់​ពី​ប្រជាជន អាជ្ញាធរ​មូលដ្ឋាន​គួរតែ​ចាត់វិធានការ​តឹងរ៉ឹង​បន្ថែម​ ដើម្បី​ការពារសន្តិសុខ​ជូន​ប្រជាពលរដ្ឋ ទាំង​ផ្លូវកាយ ទាំង​ទ្រព្យសម្បត្តិ៕




អត្ថបទបន្ទាប់


ជិត​ចូល​ឆ្នាំ​ខ្មែរ រដូវ​រថយន្ត​ឈ្នួល​ដំឡើងថ្លៃ​ក៏​ចូល​មក​ដល់! តើ​ឆ្នាំ​នេះ​មាន​អ្វី​ប្រែប្រួល?

ព័ត៌មាន
វា​ក្លាយ​ជា​ប្រពៃណី​ទៅ​ហើយ ដែល​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែររៀងរាល់​ឆ្នាំ រថយន្ត​ឈ្នួល​តែង​ដំឡើង​ថ្លៃ​សំបុត្រ​ ខណៈ​ដែល​ប្រជាជន​នា…

អឺរ៉ុប​ចាប់​ផ្តើម​លេង​ធម៌ក្តៅ​រឹតត្បិត​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​ផ្សេងៗ​ដែល​មាន​សារធាតុ​គីមី

ព័ត៌មាន
សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​ការ​នាំចូល​អង្ករ ទៅ​កាន់​ប្រទេស​របស់​ខ្លួន ដោយ​បាន​កម្រិត​ឲ្យ​កាត់​បន្ថយ​និង​លុប​បំបាត់​ការ​ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ