ការប្រែប្រួល​អាកាស​ធាតុ

ក្នុង​មួយឆ្នាំៗ តើ​​កម្ពុជា​ខាត​បង់​​​ប៉ុន្មាន​​លាន​ដុល្លារ​​ពី​​ការ​ប្រែប្រួល​​អាកាសធាតុ?


បញ្ហា​​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ក្លាយ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដែល​រារាំង​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ គ្រោះ​ទឹក​ជំនន់ ការ​ឡើង​កម្តៅ និង​ភាព​រាំង​ស្ងួត​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។
ក្នុង​មួយឆ្នាំៗ របាយការណ៍​បង្ហាញថា កម្ពុជា​ខាត​បង់​ថវិកា ១៥០លាន​ដុល្លារ​ពី​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ។ រូបភាព៖ ហេង ភារម្យ
ដោយ

តាម​ការ​ប៉ាន់​ស្មាន កម្ពុជា​បាន​ខាតបង់​ទឹក​ប្រាក់​ប្រមាណ​ជាង ១៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ដោយសារ​បញ្ហា​ការ​ប្រែប្រួល​​អាកាស​ធាតុ​នេះ។

ភ្លៀង​ធ្លាក់​មិន​ទៀង​ទាត់ ទឹកជំនន់ ការ​ឡើង​កម្តៅ ឬ​ភាព​រាំង​ស្ងួត សុទ្ធសឹង​ជា​បញ្ហា​ចម្បងៗ​ដែល​កំពុង​កើត​មាន ហើយ​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​ប្រជាជន និង​សេដ្ឋកិច្ច​សង្គម។ 

តាម​ការ​ប៉ាន់​ស្មាន​ពី​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ទឹក​ប្រាក់​ចន្លោះ​ពី១០០ ទៅ ១៧០​លាន​ដុល្លារ​បាន​ខាត​បង់​ក្នុង​មួយ​ឆ្នាំៗ ដោយសារ​តែ​ការ​ប៉ះពាល់​ពី​កា​រប្រែប្រួល​អាកាស​ធាតុ​នេះ។ 

ការ​រីក​ចម្រើន​ផ្នែក​ឧស្សាហកម្ម​នៅ​តាម​ប្រទេស​ជឿន​លឿន​ជា​ច្រើន​លើ​សកល​លោក ដែល​បង្កើត​ឲ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់ គឺ​ជា​កត្តា​ចម្បង​មួយ​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ការ​​ប្រែប្រួល​​អាកាស​ធាតុ​នេះ។ 

នៅ​កម្ពុជា សកម្មភាព​មនុស្ស តាមរយៈ​ការ​បំផ្លាញ​ព្រៃឈើ ដែល​ធ្វើ​ឲ្យ​ធនធាន​ធម្មជាតិ​សឹក​រេច​រឹល ក៏​ជា​បញ្ហា​បន្ថែម​មួយ​ទៀត​ធ្វើ​ឲ្យ​​បញ្ហា​ការ​ប្រែប្រួល​អាកាស​ធាតុ​កាន់​តែ​ធំ​ឡើង។ 

អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ការ​ប្រែប្រួល​អាកាស​ធាតុ ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ គឺ​ទី​មួយ យន្តការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ ដែល​សំដៅ​ដល់​ការ​ចូលរួម​របស់​បណ្តា​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

​យន្តការ​ទីពីរ ​គឺ​ការ​បន្ស៊ាំ​ទៅនឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ដែល​សំដៅ​លើ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច។ ហើយ​គេ​សង្កេត​ឃើញ​ថា យន្តការ​នៃ​ការ​បន្ស៊ាំ​ទល់នឹង​ការ​ប្រែប្រួល​អាកាសធាតុ ហាក់​សមស្រប​សម្រាប់​បរិបទ​កម្ពុជា៕




អត្ថបទបន្ទាប់


អ្នករស់នៅ​លើ​«អគារ​ប៊ូឌីញ»​អាច​មាន​វាសនា​ល្អ​ជាង​អតីត​អ្នក​រស់នៅ​បុរី​កីឡា?

ព័ត៌មាន
អគារ​«ប៊ូឌីញ» ឬ​ហៅថា អគារ ស ដ៏​ចំណាស់​នេះ គ្រោង​នឹង​ត្រូវ​វាយ​ចោល នៅ​អំឡុង​ខែ​មិថុនា-កក្កដា ខាង​មុខ​នេះហើយ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រ…

ស្ថាប័ន​អន្តរជាតិ​ធំៗ​បី​បាន​វាយ​តម្លៃ​សេដ្ឋកិច្ច​កម្ពុជា​ថា«នៅ​តែ​រឹង​មាំ»

ព័ត៌មាន
ធនាគារ​ពិភព​លោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ រួមទាំង​រដ្ឋាភិបាល​កម្ពុជា សុទ្ធ​តែ​បាន​វាយ​តម្លៃ​កំណើន​សេដ្ឋកិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ