សេដ្ឋកិច្ច​ចែករំលែក

អាជីវកម្មជួលការិយាល័យធ្វើការរួម (Co-working Space) កំពុងប្រឈមនឹងការដួលរលំ បើកូវីដ-១៩បន្ដអូសបន្លាយ


ជំងឺកូវីដ-១៩ បាននាំមកនូវបញ្ហាជាច្រើនដល់ក្រុមហ៊ុនទាំងតូច និងធំនៅកម្ពុជា ជាពិសេសប្រភេទ អាជីវកម្ម ខ្នាតតូច និងមធ្យម ដែលទើបបង្កើតឡើងថ្មីៗតែម្ដង។ ក្នុងនោះដែរ គេសង្កតឃើញថា អាជីវកម្មជួលការិយាល័យធ្វើការរួម (Co-working Space) ដែលពឹងផ្អែកលើការជួលពីអាជីវកម្មខ្នាតតូចបង្កើតឡើងថ្មីៗនោះ ក៏បាននិងកំពុងជួបបញ្ហាបាត់បង់អតិថិជនកាន់តែច្រើនឡើង ដោយបានធ្វើឲ្យអគារការិយាល័យ Co-working space មួយចំនួនបានបិទទ្វារផងដែរ។ នេះបើតាមការអះអាងរបស់ក្រុមអ្នករកស៊ីនៅក្នុងវិស័យនេះ។
ការិយាល័យ​ Co-working Space មួយកន្លែង​នៅរាជធានីភ្នំពេញ (រូបភាពពី ហ្វេសប៊ុក)

តំណាង​​ក្រុមហ៊ុន Small World Co-working Space បាន​បញ្ជាក់​ប្រាប់​ខេមបូណូមីសថា នៅអំឡុងពេល​កូវីដ-១៩នេះ មានក្រុមហ៊ុន​ជាច្រើន​មួយចំនួន​បាន​កាត់​បុគ្គលិក ហើយ​បុគ្គលិកខ្លះ​​​ក៏ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើការងារពីផ្ទះផងដែរ ដូច្នេះហើយ បញ្ហាទាំងនេះ វាក៏បាន​ជះឥទ្ធិពល​មកលើ​អាជីវកម្ម​ជួល​ការិយាល័យ​ធ្វើការ​រួម​ (Co-working Space) ផងដែរ។

តំណាង​ក្រុមហ៊ុន Small World Co-working Space លើកឡើងយ៉ាងដូច្នេះ «និយាយទៅមាន​បញ្ហាច្រើន​ដែរ ដោយសារតែ​ខាងក្រុមហ៊ុន​គាត់កាត់​បុគ្គលិកខ្លះ​ទៅ គាត់ធ្វើការ​ពីផ្ទះខ្លះទៅ អញ្ចឹងគេ​សន្សំ​សំចៃ​លុយគេ សម្រាប់ធ្វើការងារ​អស់ហ្នឹង​ច្រើន មានន័យថា ពេលខ្លះ​គាត់បាន​ចុះកិច្ច​ព្រមព្រៀង​ជាមួយយើង​​ហើយ គាត់លុបចោលវិញ»។ 

ដោយឡែក តំណាង​ពី​ក្រុមហ៊ុន Metz Camp Co-working Space ក៏បានឲ្យដឹងដែរថា​ ដោយសារតែ​បញ្ហាកូវីដ-១៩នេះ បានធ្វើឲ្យ​ការជួល​ទីតាំង​ខ្លួន​មាន​ការថយចុះ​​ប្រហែល៥០% សម្រាប់ភ្ញៀវ​ចាស់​ដែលធ្លាប់ជួល ដោយឡែក​ភ្ញៀវ​​ដែលកក់ថ្មីៗ គឺគ្មានតែម្តង ។

ទោះយ៉ាងណា តំណាងក្រុមហ៊ុន The Desk Co-Working Space បានគូស​បញ្ជាក់​ប្រាប់​ខេមបូណូមីស​ថា ក្រុមហ៊ុន​លោក​បាន​ជួបបញ្ហាខ្លះដែរ កាលពីពេល​​ដែលមាន​ការរីករាល​ដាល​នៃជំងឺកូវីដ-១៩ដំបូង​នៅកម្ពុជា តែចាប់តាំង​ពីដើម​ខែមិថុនា មកអ្វីៗ​ចាប់ផ្តើម​ប្រសើរឡើង​បន្តិច។ 

តំណាងក្រុមហ៊ុន The Desk Co-Working Space បានបញ្ជាក់ថា        «និយាយរួម​ទៅមួយ​រយៈនេះ យើងរាង​ថយខ្លះដែរ ជាពិសេស​​អ្នកជួលនៅ Open space ជាលក្ខណៈ Individual ជាទូទៅ​គាត់អត់​មកធ្វើការនៅ Open space កន្លែងយើងទេ គឺគាត់ធ្វើការ​នៅផ្ទះ ប៉ុន្តែឥឡូវ​គាត់​ដូចជា ចាប់ផ្តើម​មកធ្វើការ​វិញបណ្តើរៗ​ហើយ ចាប់តាំងពីដើម​ខែ​៦មកហ្នឹង តែគ្រាន់តែថា នៅក្នុង​អំឡុងពេល​ហ្នឹង វាថយចុះ​មួយចំនួន ដោយសារតែ startup មួយចំនួនថ្មីៗ គាត់អត់អាច Survive បានក្នុង​ពេល​ហ្នឹង​ ហើយអ្នក​ទៅគាត់ផ្អាក Operation អ៊ីចឹងទៅ។ ហើយរហូត​មកដល់ឥឡូវ​នេះ យើងមានតែភ្ញៀវ​ដែលគាត់​ផ្អាកនៅអំឡុង​ពេលហ្នឹង គាត់មកធ្វើការ​វិញ​ធម្មតាទេ តែសន្ទុះភ្ញៀវថ្មី ដូចជាអត់​ទាន់មានទេ»។

ទោះជាយ៉ាងណាក្ដី បើតាមក្រុមហ៊ុនទាំងនេះ បើសិនជា បញ្ហាជំងឺកូវីដ-១៩ នៅតែបន្ត​អូសបន្លាយ​កាន់តែវែង​​ឆ្ងាយ​ទៀត មិនថា​​តែអាជីវកម្ម Co-working Space​ទេ គឺស្ទើរតែ​គ្រប់អាជីវកម្ម​​តែម្តង​នឹង​ត្រូវបិទទ្វារ​​ជាក់​ជា​មិនខាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងកសិកម្មលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជនក្នុងស្រុក កែច្នៃផលិតកសិកម្មបន្ថែមទៀត ដើម្បីជំរុញការនាំចេញ

ព័ត៌មាន
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តឲ្យបណ្តាក្រុមហ៊ុនឯកជន និងដៃគូរអភិវឌ្ឍន៍នានា កែច្នៃចេញផលិតផលកស…

អាជីវករប្តូរប្រាក់ត្អូញត្អែរថា បាត់ភ្ញៀវរហូត៨០ភាគរយ នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ

ព័ត៌មាន
តាំងពីមានការរីករាលដាលនៃមេរោគកូវីដ-១៩មក អាជីវកម្មស្ទើរតែទាំងអស់កំពុងតែប្រឈមនឹងផលប៉ះពាល់ បាត់បង់អតិថិជន ក៏ដូចជាប្រាក់ចំណូល។ យ៉ាងណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ