អគាររលំបាក់សង្កត់មនុស្សនៅខេត្តកែប

អ្នកស្លាប់កើនដល់១០នាក់ និងរបួស២៣នាក់ពីការបាក់អគារនៅក្រុងកែប


អគារមួយដែលកំពុងសាងសង់ នៅក្រុងកែប បានបាក់កាលពីថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ នេះ ដោយបានសម្លាប់កម្មករចំនួន១០នាក់ និង២៣នាក់ផ្សេងទៀត ទទួលរងរបួស ខណ:ដែល ក្រុមជួយសង្គ្រោះ កំពុងតែបន្តស្វែងរកកម្មករដែលបាត់ខ្លួន ផ្សេងទៀតនៅក្នុងអាគារដែលបាក់នេះ។
អ្នកស្លាប់កើនដល់១០នាក់ និងរបួស២៣នាក់ពីការបាក់អគារនៅក្រុងកែប (រូបភាព៖ ហេង ភារម្យ)
ដោយ

អភិបាលខេត្តកែប លោកកែន សត្ថា បាននិយាយ​តាមទូរស័ព្ទ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ នេះថា មនុស្ស​សរុបស្លាប់​មានចំនួន ១០នាក់ និងរបួស​ប្រមាណជា ២៣នាក់ ដោយការ​បាក់អាគារនេះ បន្ទាប់ពី​ក្រុមសង្រ្គោះ​បានទាញ​ពួកគាត់ចេញ​ពីគំនរថ្មនោះ។

លោកកែន សត្ថា​បាននិយាយ​ដូច្នេះថា “អ្នកស្លាប់​ឥឡូវ​៥នាក់​ដែលយើង​យកចេញ​បានហើយ​៥នាក់ទៀត​ស្លាប់ ដែលយើង​បានឃើញ​កំពុងតែស្ថិត​នៅក្នុងអាគារ​ដែលមិនទាន់​យកចេញបាន។”

លោកកែន សត្ថា​បាននិយាយថា លោកមិនដឹង​មានចំនួន​ប៉ុន្មាន សម្រាប់​អ្នកដែល​នៅសល់បាត់​ខ្លួន​នៅក្នុងអាគារនោះទេ។

លោកកែន សត្ថា ក៏បានអះអាង​ផងដែរថា ប្តីប្រពន្ធដែល​ជាម្ចាស់អាគារនេះ​ក៏ត្រូវបាន​ឃាត់ខ្លួនផងដែរ ដើម្បីសាកសួរ​បន្ថែម ហើយលោក​បានបន្តថា អ្នកទាំងពីរ​នេះមានបំណង​ធ្វើជាផ្ទះសំណាក់​មុនពេលបាក់នេះ។

យោងតាមអ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ លោកឆាយ គឹមឃឿន មុនពេលអាគារបាក់ កម្មករមាន​ប្រមាណជា ៣០នាក់​នៅក្នុងអាគារហ្នឹង។

គ្រោះថ្នាក់ពីការ​បាក់អាគារ៧​ជាន់លើកនេះ កើតឡើង បន្ទាប់ពីមាន​ការបាក់​អាគារ​៧ជាន់ដែរ កាលពីឆ្នាំមុន នៅខេត្តព្រះសីហនុ ដែលបានសម្លាប់​មនុស្ស​ចំនួន២៨នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងកសិកម្ម៖ កម្ពុជានាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃជិត ២ពាន់លានដុល្លារ នៅឆ្នាំ២០១៩

ព័ត៌មាន
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋានកសិកម្ម នាពេលថ្មីៗនេះ បានបញ្ចេញរបាយការណ៍របស់ខ្លួន អំពីការការនាំចេញកសិផលរបស់កម្ពុ…

អគារខុនដូនឹងមានវត្តមានកាន់តែច្រើនបន្ថែមទៀតនៅតំបន់បឹងកេងកង១

ព័ត៌មាន
ស្របទៅនឹងកំណើនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញដែលកំពុងមានតម្រូវការអគារស្នាក់នៅរួមប្រភេទខុនដូ បន្តកើនឡើងជារៀងរាល់ឆ្នាំផងនោះ និងត្រូវបានអ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ