ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ

ពន្ធដារ នឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចាប់ពីថ្ងៃទី១ មិថុនាទៅ


អគ្គនាយកដ្ឋានពន្ធដារបានចាប់ផ្តើមប្រកាសផ្សព្វផ្សាយពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តហើយនៅថ្ងៃនេះ ដោយបញ្ជាក់នឹងអនុវត្តចាប់ពីថ្ងៃទី១មិថុនា រហូតដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០ទៅ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងធ្វើការផាកពិន័យចាប់ពីថ្ងៃទី១មករា ឆ្នាំ២០២១ទៅ។
ពន្ធដារ នឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចាប់ពីថ្ងៃទី១ មិថុនាទៅ

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដោយ​បញ្ជាក់​ថា ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​អាច​បង់ពន្ធ​តាម​រយៈ​ធនាគារ​មួយ​ចំនួន​ដូច​ជា ធនាគារ​អេ​ស៊ី​លី​ដា ធនាគារ​កា​ណា​ឌី​យ៉ា ធនាគារ​កម្ពុជា​សាធារណៈ និង​ធនាគារ​មួយ​ចំនួន​ទៀត ដែល​ចុះ​អនុស្សា​រណៈ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ចំពោះ​យានយន្ត​មួយ​ចំនួន​ទៀត ដែល​ជា​កម្មសិទ្ធិ​របស់​ក្រសួង​-​ស្ថាប័ន ឬ​អង្គភាព​របស់​រដ្ឋ មិន​ចាំបាច់​បង់​នោះ​ទេ ព្រោះ​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​។

សូម​ជម្រាប​ថា រហូត​មក​ទល់​នឹង​ពេល​នេះ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​យានយន្ត​សរុប​ទាំងអស់ ប្រមាណ​ជាង ៦​លាន​គ្រឿង​ហើយ ក្នុង​នោះ​មាន​រថយន្ត​គ្រប់​ប្រភេទ​ប្រមាណ​ជាង ១​លាន​គ្រឿង​ហើយ​។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ពេល​កន្លង​ទៅ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការធ្វើដំណើរអន្តរជាតិ នឹងមិនអាចវិលមករកភាពប្រក្រតីវិញបានទេរហូតដល់ឆ្នាំ ២០២៣

ព័ត៌មាន
ស្ថាប័នជំនាញនៅក្នុងវិស័យទេសចរណ៍អន្តរជាតិ បានអះអាងថា យ៉ាងហោចណាស់នៅរយៈពេល ៣ឆ្នាំទៅមុខទៀត ឧស្សាហកម្មនៃការធ្វើដំណើរអន្តរជាតិ ទំនងជាងនៅតែ…

ក្រសួងការងារ ប្រាប់កម្មករនិយោជិតព្យួរការងារជាង ៣ម៉ឺននាក់ត្រៀមទៅបើកប្រាក់ពីភ្នាក់ងារវីង

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីក្រើនរំឭកប្រាប់ដល់កម្មករនិយោជិតប្រមាណជាង ៣ម៉ឺននាក់ ដែលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ