វិស័យសំណង់ និងអចលនទ្រព្យ​កម្ពុជា២០១៩

ទុនវិនិយោគក្នុងវិស័យសំណង់ និង អចលនទ្រព្យមានតម្លៃសរុបជាង ១១ពាន់លានដុល្លារ


មួយឆ្នាំពេញ២០១៩ កន្លងទៅនេះ តម្លៃទុនវិនិយោគលើវិស័យអចលនទ្រព្យ និង សំណង់ មានតម្លៃសរុបប្រមាណជាង ១១ ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងជាង ៩០ភាគរយ ធៀបនឹង ឆ្នាំ ២០១៨ ដែលមានទំហំប្រមាន ៥,៥ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការអះអាងពី មន្ត្រីជាន់ខ្ពស់នៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គម្រោងអគារកម្ពស់ ៥៥ ជាន់ The Peak (រូបភាព៖ ខេមបូណូមីស)
ដោយ

ថ្លែង​ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៩ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់ ឆ្នាំ ២០២០ របស់ សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់  បាន​បង្ហាញ​ពី​ភាព​រីក​ចម្រើន និង​កំណើន​ខ្ពស់​រហូត​ដល់​ទៅ ៩០% ក្នុង​ឆ្នាំ ២០១៩​កន្លង​ទៅ ដោយសារ​ការ ចូលរួម​អភិវឌ្ឍន៍ យ៉ាង​សកម្ម ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស វិស័យ​ឯកជន ដែល​បាន​កៀរគរ ប្រមូលផ្តុំ​នូវ បទ​ពិសោធន៍​ចំណេះដឹង និង​វិនិយោគិន​សក្តានុពល ដើម្បី​ជួយ​រុញច្រាន​កំណើនសេដ្ឋកិច្ច ឲ្យ​កើនឡើង​មួយ​កម្រិត​ទៀត​។ 

ឯកឧត្តម បន្ត​ថា ការ​ចូលរួម​ពី​វិស័យ​ឯកជន របស់ សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា ដែល​បាន​ធ្វើការ​ប្រមូលផ្តុំ ចងក្រង​នូវ បទ​ពិសោធន៍ កម្រិត​ជំនាញ និង​ផ្លាស់​ប្តូរ​យោបល់ សម្រាប់​ជម្រុញ​ការ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ជា​ពិសេស​ការ​កៀងគរ​ប្រមូល​ទុន និង​ផ្គូរ​ផ្គង វិនិយោគិន​ជាតិ និង​អន្តរជាតិ​។

ឯកឧត្តម ជា សុ​ផា​រ៉ា បញ្ជាក់​ទៀត​ថា លទ្ធផល​ដែល​សម្រេច​បាន ក្នុង​ឆ្នាំ ២០១៩ សំណង់​អគារ​ខ្ពស់​ៗ ចាប់ផ្តើម​រីក​ដុះដាល នៅ​គ្រប់​ទីកន្លែង ហើយ​គម្រោង​វិនិយោគ​បុរី​លំនៅ​ដ្ឋា​ន​សរុប ទូ​ទាំង​ប្រទេស មាន​ចំនួន ៣២០​បុរី ដែល​ការ​អភិវឌ្ឍន៍​នេះ បាន​បង្កើត​ជា សោភ័ណ​ភាព សម្រាប់​ប្រទេស​កម្ពុជា តាម​រយៈ​ការ​លើកកម្ពស់​បរិស្ថាន ឬ​ផ្ទៃ​បៃតង ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ប្រសើរ​ឡើង ការ​បង្កើត​ជា ភូមិ​-​ឃុំ មាន​សុវត្ថិភាព ជា​ពិសេស​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា និង​ផ្តល់​ប្រាក់​ចំណូល​ជូន​រដ្ឋ តាម​រយៈ​ការ​បង់ពន្ធ​ផ្សេង​ៗ​។

លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍ​សំណង់​លំនៅ​ឋាន ជា​ការ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ហើយ​នៅ​តែ​មាន​តម្រូវការ​ខ្ពស់​នា​ពេល​អនាគត តែ​យ៉ាងណា សមាគម មាន​ទស្សនៈវិស័យ​មួយ​ផ្សេង​ទៀត គឺ​មិន​ផ្តោត​តែ​លើ សំណង់​លំនៅ​ឋាន ឬ​បុរី ប៉ុណ្ណោះ​ទេ តែ​សមាគម នឹង​ផ្តោត​ទៅ​លើ អគារ​ខ្ពស់​ៗ ដែល​ជា​ប៉ូ​ល​ដ៏​សំខាន់ សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​កម្ពុជា និង​អន្តរជាតិ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្តាប្រទេសធំៗ បញ្ចេញថវិកាជាតិ រាប់ពាន់លានដុល្លារ ប្រយុទ្ធប្រឆាំងនឹងមេរោគCovid-19

ព័ត៌មាន
ថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសធំៗជាច្រើន បានបង្ហាញពីឆន្ទៈ ក្នុងការប្រយុទ្ធប្រឆាំងនឹង មេរោគCovid-19 ដោយបានបញ្ចេញថវិកាជាតិ រាប់ពាន់លានដុល្…

ធនាគារ ADB: ថៃ អាចនឹងខាតបង់ ៥,៦ពាន់លានដុល្លារ ដោយសារវីរុសកូរ៉ូណា

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការព្យាករណ៍ពី កំណើនសេដ្ឋកិច្ចប្រទេសថៃ ថាអាចនឹងធ្លាក់ចុះប្រមាណ ១.១១% ក្នុងឆ្នាំ ២០២០ ដែលធ្វើឲ្យ ថៃ ខាតប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ