ទុនវិនិយោគ​វិស័យសំណង់

តម្លៃទុនវិនិយោគវិស័យសំណង់សម្រេចបានជិត ៦ពាន់លានដុល្លារ នៅ៩ខែ ឆ្នាំ២០២០


ទិន្នន័យសំណង់បង្ហាញថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២០នេះ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់លិខិតអនុញ្ញាតសាងសង់ប្រមាណជាង ៣.៧០០គម្រោង ដែលមានទុនវិនិយោគជិត ៦ពាន់លានដុល្លារ ធៀបនឹងឆ្នាំ២០១៩ មានការធ្លាក់ចុះ ៩ភាគរយ ប៉ុន្តែយ៉ាងណាបើពិនិត្យទៅលើគម្រោងសំណង់ដែលស្ថិតនៅក្រោមសមត្ថកិច្ចថ្នាក់រាជធានីខេត្ត បែរជាមានការកើនឡើងគួឲ្យកត់សម្គាល់ប្រមាណ ជាង ២៤ភាគរយ។
សំណង់អគារខ្ពស់​នៅ​រាជ​ធានី​ភ្នំពេញ
ដោយ

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួងដែនដី​នគរូបនីយកម្ម និងសំណង់​បានគូស​បញ្ជាក់ថា ការថមថយ​កំណើន​វិនិយោគ​លើវិស័យ​សំណង់​នៅក្នុងឆ្នាំនេះ គឺដោយសារតែ​បញ្ហា​នៃជំងឺ កូវីដ ១៩ ដែលធ្វើឲ្យ​មានការ​កែប្រែ​គម្រោងប្លង់​សំណង់​មួយចំនួន និងការពន្យារ​ពេល​នៃគម្រោង​វិនិយោគ​សំណង់ធំៗ។ ប៉ុន្តែ ចំពោះ​គម្រោង​ដែលជា​សមត្ថកិច្ច​របស់​រាជធានីខេត្ត​មិនមាន​ការថយចុះ​នោះឡើយ គឺមាន​កំណើន​រហូត​ជាង ២៤ភាគរយ​ឯណោះ។

ឯកឧត្តម ឡៅ ទិព្វសីហា បន្ថែមថា ភាគច្រើននៃគម្រោង​ដែលបាន​ស្នើសុំ​សាងសង់​នៅ៩ខែមកនេះ រួមមាន​អគារពាណិជ្ជកម្ម អគារផ្សារ លំនៅ​ដ្ឋានលក្ខណៈបុរី ប្រភេទផ្ទះល្វែង សំណង់​អគារ​រោងចក្រ​ឧស្សាហកម្ម​នានា នៅតែដំណើរ​ការ​ស្នើសុំ​សាងសង់​ជាបន្តបន្ទាប់ និងពិសេស​គឺសំណង់​អគារខ្ពស់ៗ ស្ថិតនៅ​ខេត្តព្រះសីហនុ។

សូមជម្រាបថា ក្នុងរយៈពេល​២០ឆ្នាំមកនេះ ការវិនិយោគ​សំណង់របស់​វិស័យឯកជន​មកពី​បរទេស​មានការកើន​ឡើងជា​បន្តបន្ទាប់ ដែលគិត​ជាតម្លៃ​ទុន​វិនិយោគ​មានការ​កើនឡើង​ដល់ ៩.៥០០លាន​ដុល្លារហើយ ក្នុងនោះចិន និងកូរ៉េខាងត្បូង​នៅតែជា​ប្រទេស​នាំមុខគេ​នៅកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញអចលនទ្រព្យ សាទរចំពោះការសម្រេចពន្យារពេលអនុវត្តយកពន្ធចំណេញមូលធន

ព័ត៌មាន
ក្រុមអ្នកជំនាញ និងអ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា បានសាទរចំពោះ ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ដែលប…

ថៃចាប់ផ្ដើមមានការនាំចេញទំនិញប្រសើរឡើងវិញ

ព័ត៌មាន
សកម្មភាពនាំចេញទំនិញរបស់ប្រទេសថៃ ចាប់ផ្តើមបង្ហាញពីសញ្ញាវិជ្ជមាន ប្រសើរឡើងវិញហើយ បន្ទាប់ពី លទ្ធផលនៃការនាំចេញសរុប ក្នុងខែកញ្ញា សម្រេចបានប្រម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ