វិស័័យសំណង់

កម្លាំងពលកម្មក្នុងវិស័យសំណង់ថយចុះជាង១០% នៅត្រីមាសទី១ឆ្នាំ២០២០នេះ


នៅក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅត្រីមាសទីមួយ ឆ្នាំ២០២០នេះ កម្លាំងពលកម្មផ្នែកវិស័យសំណង់មានការថយចុះប្រមាណជាង១០% ពោលគឺថយពីជិត ១២ម៉ឺននាក់ក្នុងមួយថ្ងៃ មកនៅត្រឹមជាង ១០ម៉ឺននាក់ក្នុងមួយថ្ងៃ នៅទូទាំងប្រទេស។
អ្នកជំនាញវិស័យសំណង់៖ កម្មករជំនាញ ចេញពីសាលា កំពុងមានតម្រូវការច្រើនជាង កម្មករជំនាញចេះតៗគ្នា (រូបភាព៖ ហេង ភារម្យ)
ដោយ

ចាប់តាំងពី​មានការរីករាលដាល​មេរោគកូវីដ-១៩មក មានការដ្ឋាន​សំណង់​ជាច្រើន​បានបាត់បង់​កម្លាំង​ពលកម្ម។ ជាក់ស្តែង ​ក្រុមហ៊ុន​សាងសង់​ផ្លូវដែកចិន​ដែលសាងសង់​អគារ​កប់ពពក The Peak ក៏ធ្លាប់​ប្រាប់ឲ្យ​ដឹង​ថា មានការខ្វះខាត​កម្លាំង​ពលកម្ម​ទាំងកម្មករ​ជំនាញ​ និងកម្មករ​គ្មាន​ជំនាញដែរ។ ចំណែកការដ្ឋាន​សាងសង់​បុរីលំនៅឋាន​មួយចំនួន ក៏ត្រូវបាន​អ្នកម៉ៅការ​សាងសង់​អះអាងថា នឹងយឺតយ៉ាវ​ជាងកាល​កំណត់ ដោយសារខ្វះ​កម្លាំង​ពលកម្ម។

នៅក្នុងរបាយការណ៍​បានបញ្ជាក់ថា កម្មករធ្វើការ​ផ្នែកសំណង់​ដែលមាន​ជំនាញ អាចទទួល​បានប្រាក់​កម្រៃពី ៤ម៉ឺន ទៅ៦ម៉ឺនរៀល​ក្នុងមួយថ្ងៃ ហើយកម្មករ​ដែល​គ្មានជំនាញ អាចទទួល​បានពី ៣ម៉ឺន ទៅ​៤ម៉ឺនរៀល​ក្នុងមួយថ្ងៃ។ 

ដោយឡែក ចំពោះវិស្វករ ស្ថាបត្រករ និងអ្នកជំនាញ​ផ្សេងៗទៀត អាចទទួល​បានបៀវត្ស​ពី ៤០០ដុល្លារ ទៅ​២.៥០០​ដុល្លារក្នុងមួយខែ។

សូមជម្រាបថា ចំពោះទិន្នន័យ​សំណង់​ទូទាំងប្រទេស ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ មានគម្រោង​សរុប ១.១១៦គម្រោង គិតជាទំហំ​ទឹកប្រាក់​ប្រមាណជាង ២.៥០០​លានដុល្លារ កើនឡើង​ជាង៥០% ធៀបនឹងរយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំ២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB ព្យាករថា សេដ្ឋកិច្ចសកលនឹងរងផលប៉ះពាល់ដល់ ៨,៨ ទ្រីលានដុល្លារអាមេរិក ដោយសារតែកូវីដ-១៩

ព័ត៌មាន
ដោយសារតែការផ្ទុះរាលដាលនៃមេរោគកូវីដ-១៩ សេដ្ឋកិច្ចសកលលោក ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ ADB ព្យាករថា អាចនឹងត្រូវរងផលប៉ះពាល់ចន្លោះព…

អាជ្ញាធរខេត្តកំពតព្រមានចាត់ការតាមផ្លូវច្បាប់ ចំពោះឈ្មួញយកទុរេនពីប្រទេសជិតខាង មកក្លែងបន្លំថាជាទុរេនកំពត

ព័ត៌មាន
ម្ចាស់ចម្ការទុរេនខេត្តកំពតមួយចំនួនបានត្អូញត្អែរ ពីការនាំចូលទុរេនពីប្រទេសខាងមកលក់បង្ខូចតម្លៃទុរេនកំពត ដោយឈ្មួញខ្លះទៀតអះអាងថាទុរេននាំចូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ