វិស័យ​សំណង់​បន្ត​កើន​ឡើង!

ទុន​វិនិយោគ​វិស័យ​សំណង់​រយៈពេល​៩​ខែ​កើន​ឡើង​ជាង​២២​%


រយៈពេល​៩​ខែ​ដើម​ឆ្នាំ​២០១៧​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ បាន​បន្ត​​ផ្តល់​លិ​ខិត​អនុញ្ញាត​សាងសង់​​ដល់​អ្នក​វិនិយោគ និង​ប្រជា​ពលរដ្ឋ​សរុប ប្រមាណ ២ពាន់ ៥២២​គម្រោង ដែល​មាន​ទុន​វិនិយោគ ៥ពាន់ ៦៣៦​លាន​​ដុល្លារ​ កើន​ឡើង​ជាង ២២​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​​កាល​​ពី​ឆ្នាំ​មុន​ ដែល​មាន​តម្លៃ​ទុន​ត្រឹម ៤ពាន់ ៦០៥​លាន​ដុល្លារ។
សំណង់​នៅ​ភ្នំពេញ
ដោយ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ឡៅ ទិព្វសីហា បាន​ប្រាប់ ខេមបូណូមីស ថា ការ​កើន​ឡើង​នៃ​វិស័យ​សំណង់​នេះ​គឺ​ដោយសារ​​តែ​មាន​លំហូរ​វិនិយោគិន​​បរទេស និង​ការ​កើន​ឡើង​នៃ​​វិនិយោគិន​ក្នុង​ស្រុក​ដែល​ចេះ​តែ​បន្ត​ការ​សុំ​ច្បាប់​សាងសង់​​ជា​បន្ត​​បន្ទាប់ ខណៈ​ដែល​វិស័យ​នេះ​កំពុង​ត្រូវការ​ការ​អភិវឌ្ឍ​ខ្លាំង។

បើតាម​របាយការណ៍​សំណង់ គម្រោង​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​នា​ឆ្នាំ​នេះ មាន​គម្រោង​សាងសង់​លំនៅដ្ឋាន​ស្នាក់​នៅរួម ប្រភេទ​លំនៅដ្ឋាន​លក្ខណៈ​បុរី អគារ​រោងចក្រ​ឧស្សា​ហកម្ម អគារ​ការិយាល័យ និង​សណ្ឋាគារ។

សូម​បញ្ជាក់​ថា ការ​អភិវឌ្ឍ​សំណង់​អគារ​នៅ​កម្ពុជា​បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស ដែល​នៅ​ក្នុង​​រយៈ​ពេល​៩​ខែ​ដើម​ឆ្នាំ​នេះ​ដែរ គ្រាន់តែ​គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅដ្ឋាន​​ដែល​បាន​​មកសុំច្បាប់​​សាងសង់​​មាន​រហូត​ដល់​២៦​ទីតាំង និង​សំណង់​អគារ​ខ្ពស់​​ចាប់​ពី​៥​ជាន់​ឡើង​​ទៅ​ មាន ៥៦​អគារ៕




អត្ថបទបន្ទាប់


អ្នក​ជំនាញ៖ លំហូរ​ចូល​អាជីវកម្ម Franchise មក​កម្ពុជា បង្ហាញ​ពី​កម្លាំង​សេដ្ឋកិច្ច

ព័ត៌មាន
អាជីវកម្ម​ទិញ​លក់​សិទ្ធិ​បន្ត ឬ​ហៅ​ថា Franchise បាន​និង​កំពុង​រីក​ដុះដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ហើយ​បើ​តាម​អ្នក​ជំនាញ​…

ចាប់​ខ្លួន​អ្នក​រត់​តុ​ម្នាក់​ពី​បទ​លួច​លុយ​ភ្ញៀវ​ជប៉ុន​ជាង ២ម៉ឺន​៦ពាន់​ដុល្លារ!

ព័ត៌មាន
នេះ​ជា​បទ​ពិសោធន៍​មួយ​ដែល​គួរ​ដឹង និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ដែល​ប្រើ​ប្រាស់​ប័ណ្ណ​ឥណទាន (credit card) នៅ​ពេល​ចាយ​វាយ​លុយ​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ