ការនាំចេញវៀតណាម​ទៅចិន

ឥទ្ធិពលនៃវីរុសកូរ៉ូណា អាចនឹងធ្វើឲ្យប៉ះពាល់ការនាំចេញកសិកម្មវៀតណាម ទៅកាន់ប្រទេសចិន


ក្រសួងពាណិជ្ជកម្មវៀតណាម បានព្រមានដល់ក្រុមហ៊ុននាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិនទាំងអស់ ឲ្យធ្វើការកែសម្រួលមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន ចំពេលដែលមានការផ្ទុះឡើងនូវវីរុសកូរ៉ូណាប្រភេទថ្មី ដែលបានសម្លាប់ជីវិតមនុស្សរាប់រយនាក់ និងឆ្លងទៅកាន់មនុស្សរាប់ម៉ឺននាក់ផងដែរ។
ឥទ្ធិពលនៃវីរុសកូរ៉ូណា អាចនឹងធ្វើឲ្យប៉ះពាល់ការនាំចេញកសិកម្មវៀតណាម ទៅកាន់ប្រទេសចិន (រូបភាព៖ VN Express)

នាយកដ្ឋាន​នាំចេញ​នាំចូល​ ស្ថិតក្រោម​ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បាន​ឲ្យដឹងថា នៅពេលថ្មីៗនេះ មានលទ្ធភាព​តិចតួច​នៃវីរុស​កូរ៉ូណា ដែលបាន​កើតឡើង​នៅទីក្រុង​ វូហាន​ប្រទេស​ចិននោះ អាចនឹង​ធ្វើឲ្យមាន​ផលប៉ះពាល់​ខ្លាំង​ដល់​ការនាំចេញនាំចូល​ទំនិញ រវាង​ប្រទេស​ទាំងពីរ គឺចិន និងវៀតណាម។

ប្រសិនបើ​ការរីករាលដាល​នៃវីរុស​នេះនៅតែបន្ដ ការដឹកជញ្ជូន និងការធ្វើដំណើរ​តាមព្រំដែន រវាង​ប្រទេស​ចិន និងវៀតណាម អាចនឹង​ត្រូវបាន​ដាក់​កំហិត ហើយបើតាម​នាយកដ្ឋាន​នាំចេញ​នាំចូល​វៀតណាម បើវានឹង​បន្តកើតឡើងដូចនេះមែន នោះ​លំហូរទំនិញ​តាមព្រំដែន​ ប្រាកដ​ណាស់​នឹងត្រូវ​ប៉ះពាល់។

គិតមកទល់​ថ្ងៃទី០២ កុម្ភៈ ឆ្នាំ ២០២០នេះ វីរុស​កូរ៉ូណា​​បាន​សម្លាប់ជីវិតមនុស្ស​រហូតដល់ចំនួន ៣០៥នាក់  និងបានឆ្លងទៅកាន់​មនុស្សចំនួនជាង ១៤ម៉ឺននាក់។ 

បើតាម​នាយកដ្ឋាន​នាំចេញ​នាំចូលវៀតណាម បាន​ឲ្យដឹងទៀតថា តាម​តួលេខ​ពីប្រទេសចិន បង្ហាញថា តម្រូវការ​ផលិតផល​កសិកម្ម​មួយចំនួន​បាន​ថយចុះ ដោយសារតែ​ស្ថានភាព​សុខភាព​កំពុង​មានភាព​ច្របូកច្របល់។ លើសពីនេះ ដោយមាន​វិធានការ​​តឹងរឹង​ក្នុងការ​ប្រឆាំង​នឹងការរីករាលដាល វាបាន​ធ្វើឲ្យ​ការដឹកជញ្ជូន​ទំនិញ​រវាង​ខេត្ត​ និងទីក្រុង​ក្នុងប្រទេសចិន គឺកាន់តែមានការលំបាក​ខ្លាំងណាស់។

ជាមួយគ្នានេះដែរ ដើម្បី​បញ្ជៀស​ការ​ឆ្លង​វីរុស​កូរ៉ូណា ប្រទេស​វៀតណាម​ក៏បាន​សម្រេច​បិទ​ច្រកព្រំដែន​មួយចំនួន​ជាមួយចិន​រួចហើយ និងរំពឹងថានឹងបើកឡើងវិញក្នុងពេល​​ឆាប់ៗនេះ។

នាយកដ្ឋាន​នាំចេញ​នាំចូល​វៀតណាម បានណែនាំ​ដល់​ក្រុមហ៊ុន​នាំចេញ​ផលិតផល​កសិកម្ម​ទៅចិន ឲ្យធ្វើការ​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ដឹកជញ្ជូនទំនិញ​របស់ពួកគេ ក្នុងករណី​ដែលទំនិញនោះ មិនអាច​ទៅដល់ដៃ​ដៃគូ​ដែល​នៅប្រទេសចិន។ ទន្ទឹមនឹងនេះ អាជីវកម្ម​ក្នុងស្រុក​ ក៏គួរតែ​ពង្រីក​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ផ្សេងទៀត​ក្រៅពី​ទីផ្សារចិន ឬបង្កើន​ការប្រើប្រាស់​ក្នុងស្រុក​ ដើម្បីបញ្ជៀស​ការពឹងផ្អែក​តែលើទីផ្សារ​ចិន​តែមួយនោះ។ 

ផលិតផល​កសិកម្ម និងជលផលវៀតណាម គឺជា​ទំនិញ​នាំចេញ​បែបប្រពៃណី​ ទៅកាន់ប្រទេសចិន ដែលមាន​ប្រមាណ ​ ២០% នៃទំហំ​ការនាំចេញសរុប​។

ប្រទេសចិន គឺជា​ទីផ្សារ​ធំបំផុត​សម្រាប់​ផលិតផល​កសិកម្ម និងជលផល​វៀតណាម។ ក្នុងនោះ ផលិតផល​កសិកម្ម​សំខាន់ៗ​ ដែលនាំទៅចិន មានដូចជា គ្រាប់ស្វាយចន្ទី កាហ្វេ អង្ករ ផលិតផល​ដំឡូងមី និងផលិតផលជល។

សូមបញ្ជាក់ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម និងចិន បាន​ឈានដល់​ជិត ១១៧ ពាន់លាន​ដុល្លារអាមេរិក នៅឆ្នាំ២០១៩ ពោលគឺ បានកើនឡើង​៩,៦% ពីឆ្នាំ​ទៅមួយឆ្នាំ។ នេះបើតាម​របាយការណ៍ពីគយ​វៀតណាម៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សំណើបេក្ខភាពសម្រាប់ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបចេ្ចកវិទ្យា សម្រាប់​ឆ្នាំ​២០២០ ចាប់បើកហើយ!

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសនៅថ្ងៃនេះថា សំណើ បេក្ខភាពសម្រាប់ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបចេ្ចកវិទ្យាឆ្នាំ២០២០ បើកចាប់ពីថ្ងៃន…

ឯកអគ្គរដ្ឋទូតចិនថ្លែងថា កម្ពុជា ជា “មិត្តដែកថែប” នៃប្រទេសចិន ក្រោយពេលនាយករដ្ឋមន្ត្រីកម្ពុជាអះអាងរួមសុខទុក្ខជាមួយចិន

ព័ត៌មាន
ក្រោយពី សម្ដេច ហ៊ុន សែន បានប្រកាសថានឹងរួមសុខទុក្ខជាមួយចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដែលកំពុងរាតត្បាតនៅក្នុងប្រទេសចិន និងប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ