ឋានសួគ៌​សម្រាប់​ជន​បរទេស

ប្រទេស​១៥​​ដែល​ល្អ​រស់​នៅ​​បំផុត​​សម្រាប់​ជន​បរទេស


ប្រទេសនានាដែលមានគុណភាពនៃការរស់នៅល្អបំផុតនៅលើពិភពលោក គឺមានតុល្យភាពការងារ-ជីវិតល្អ មានសេវាថែទាំសុខភាពល្អ សេវាអប់រំល្អ និងហេដ្ឋារចនាសម្ព័ន្ធល្អ ព្រមទាំងថ្លៃចំណាយសម្រាប់ការរស់នៅ និងឱកាសការងារល្អ។ និងមួយទៀត គឺអាកាសធាតុល្អ !
អូទ្រីស​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ជន​បរទេស​ចូលចិត្ត​រស់នៅ​បំផុត។ រូបភាព៖ Wikipedia/Chensiyuan
ដោយ

នៅក្នុងការស្ទង់មតិថ្មីមួយដោយ InterNations ដែលជាបណ្ដាញដ៏ធំបំផុតនៅលើពិភពលោកសម្រាប់ប្រជាជនដែលរស់នៅនិងធ្វើការនៅក្រៅប្រទេស ក្រុមហ៊ុននេះបានសួរសំណួរទៅកាន់ជនបរទេស ១៤.៣០០នាក់ ដែលតំណាងឲ្យ ១៧៤ជាតិសាសន៍ និងរស់នៅក្នុងប្រទេស ១៩១ប្រទេស ដោយស្នើឲ្យដាក់ពិន្ទុពី ១ ដល់ ៧ ចំពោះទិដ្ឋភាពខុសៗគ្នាចំនួន ៤៣មុខនៃការរស់នៅនៅក្រៅប្រទេស។

ខាងក្រោមនេះ គឺជាប្រទេសចំនួន ១៥ ដែលគេរកឃើញថា មានគុណភាពនៃការរស់នៅល្អបំផុតនៅលើពិភពលោកសម្រាប់ជនបរទេស៖

១) កោះតៃវ៉ាន់

កោះតៃវ៉ាន់បានឡើងដល់កំពូលតារាងនៃចំណាត់ថ្នាក់ ដោយសារការថែទាំវេជ្ជសាស្រ្តល្អ និងធូរថ្លៃ។ 

កោះតៃវ៉ាន់ (www.pexels.com)

២) អូទ្រីស

ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ២ ដោយសារទឹកនិងខ្យល់អាកាសល្អ ដែលធ្វើឲ្យប្រទេសនេះជាប់លេខ១លើសន្ទស្សន៍សុខភាព និងសុខុមាលភាព។ ៧២% នៃអ្នកឆ្លើយសំណួរ ក៏បានឲ្យពិន្ទុល្អទៅលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសនេះដែរ។ 

ប្រទេស​អូទ្រីស (www.pexels.com)

៣) ជប៉ុន

ប្រទេសនេះឡើងពីចំណាត់ថ្នាក់លេខ៧ មកនៅលេខ៣ នៅឆ្នាំនេះ ដោយសារបានពិន្ទុខ្ពស់លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ជនបរទេសក៏ឲ្យពិន្ទុខ្ពស់ទៅលើភាពស្ងប់ស្ងាត់របស់ប្រទេសដែនកោះមួយនេះ និងគុណភាពនៃការថែទាំព្យាបាលវេជ្ជសាស្ត្ររបស់ប្រទេសនេះដែរ។

ប្រទេស​ជប៉ុន (www.pexels.com)

៤) អេស្ប៉ាញ

ប្រទេសនេះល្បីល្បាញចំពោះអាកាសធាតុល្អ និងកើនចំណាត់ថ្នាក់ដោយសារជនបរទេសឲ្យពិន្ទុខ្ពស់លើភាពងាយស្រួលតាំងលំនៅ។ ម្យ៉ាងទៀត ភាពរួសរាយរាក់ទាកើ និងអាកប្បកិរិយាល្អរបស់ប្រជាជនអេស្ប៉ាញចំពោះបរទេស ក៏ធ្វើឲ្យប្រទេសនេះក្លាយជាកន្លែងដែលគួរឲ្យចង់រស់នៅផងដែរ។

ប្រទេស​អេស្ប៉ាញ (www.pexels.com)

៥) កូស្តា រីកា

អាកាសធាតុកក់ក្ដៅ និងការប្រសើរឡើងផ្នែកភាសាបានជួយឲ្យប្រទេសនេះឡើងចំណាត់ថ្នាក់។ ជនបរទេសភាគច្រើននិយាយថា ពួកគេកក់ក្ដៅជាមួយនឹងវប្បធម៌ប្រជាជនក្នុងស្រុក។

ប្រទេស​កូស្តា រីកា (www.pexels.com)

៦) ម៉ាល់តា

ប្រទេសនេះជាទីពេញនិយមយ៉ាងខ្លាំងចំពោះជនជាតិអង់គ្លេស ដោយសារតែអាកាសធាតុល្អ និងវប្បធម៌ប្រជាជនក្នុងស្រុក ប៉ុន្តែ ប្រទេសនេះធ្លាក់ចំណាត់ថ្នាក់ពីលេខ៣ កាលពីឆ្នាំ២០១៥ នៅលើអនុប្រភេទស្ដីពីតុល្យភាពការងារ-ជីវិត ធ្លាក់មកដល់ទី២០ នៅឆ្នាំ២០១៦។

ប្រទេស​ម៉ាល់តា (www.pexels.com)

៧) សាធារណរដ្ឋឆេក

ប្រទេសនេះពេញនិយមខ្លាំងសម្រាប់ជនបរទេសដែលមានកូន ដោយសារតែសេវាអប់រំនិងថែទាំសុខភាពកុមារធូរថ្លៃ ដែលទទួលបានពិន្ទុល្អពីជនបរទេស។ 

៧៤% ឆ្លើយថា សេវាអប់រំនៅប្រទេសនេះល្អនិងមានតម្លៃទាប។

សាធារណរដ្ឋ​ឆេក (www.pexels.com)

៨) សិង្ហបុរី 

ប្រទេសនេះបានធ្លាក់ចំណាត់ថ្នាក់ពីលេខ១ មកដល់លេខ៨ នៅឆ្នាំនេះ។

ការធ្លាក់​ចំណាត់ថ្នាក់​នេះ គឺ​ដោយសារតែថ្លៃចាយវាយរស់នៅឡើងខ្ពស់ និងតម្លៃសេវាថែទាំសុខភាពកើនឡើង។

ប្រទេស​សិង្ហ​បុរី (www.pexels.com)

៩) អាល្លឺម៉ង់

ប្រទេសនេះពេញនិយមចំពោះជនបរទេសដោយសារជាកន្លែងមួយដែលងាយស្រួលរកការងារធ្វើ និងកម្រិតជីវភាពរស់នៅទូទៅល្អ។

ប្រទេស​អាល្លឺម៉ង់ (www.pexels.com)

១០) ស្វ៊ីស

ប្រទេសនេះមានពិន្ទុល្អចំពោះសេវាថែទាំសុខភាព សេវាអប់រំ និងភាពងាយស្រួលរកការងារធ្វើ ប៉ុន្តែ ការកើនឡើងនូវថ្លៃចំណាយរស់នៅ នាំឲ្យប្រទេសនេះមិនអាចឡើងចំណាត់ថ្នាក់ផុតពីលេខ១០។

ប្រទេស​ស្វ៊ីស (www.pexels.com)

១១) កូរ៉េខាងត្បូង

ប្រទេសនេះមានពិន្ទុខ្ពស់ចំពោះឱកាសការងារ និងបរិយាកាសល្អសម្រាប់អ្នកដែលមានក្រុមគ្រួសារ។

ប្រទេស​កូរ៉េ​ខាង​ត្បូង (www.pexels.com)

១២) កាណាដា

ឆ្នាំនេះ កាណាដាឡើងចំណាត់ថ្នាក់ គឺដោយសារបរិស្ថាន ការទទួលស្វាគមន៍រាក់ទាក់ និងសប្ដាហ៍ធ្វើការងារខ្លី។

ប្រទេស​កាណាដា (www.pexels.com)

១៣) ញូវ ហ្ស៊ីលែន

មនុស្សភាគច្រើនចូលចិត្តគិតថា អូស្ត្រាលី និងញូវ ហ្ស៊ីលែន គឺតែមួយ ប៉ុន្តែ តាមពិតទៅ ញូវ ហ្ស៊ីលែន មានពិន្ទុខ្ពស់ជាងអូស្ត្រាលី បើនិយាយពីសេវាថែទាំសុខភាព ដោយសារតែតម្លៃធូរថ្លៃជាង។

ប្រទេស​ញូវ​ហ្ស៊ីលែន (www.pexels.com)

១៤) ព័រទុយហ្គាល់

ប្រទេសនេះត្រូវគេចាត់ទុកថាជាគោលដៅសុបិនសម្រាប់ជនបរទេស។ ៩១% និយាយថា ជាទូទៅ ពួកគេពេញចិត្តនឹងជីវិតរស់នៅក្នុងប្រទេសនេះ។

ប្រទេស​ព័រទុយហ្គាល់ (Wikipedia)

១៥) បារាំង

ប្រទេសនេះធ្វើការងារជាមធ្យម ៤១ម៉ោងក្នុងមួយសប្ដាហ៍ និងមានពិន្ទុខ្ពស់លើផ្នែកសេវាអប់រំមានគុណភាព និងធូរថ្លៃ។ 

ប្រទេស​បារាំង (www.pexels.com)

គួរបញ្ជាក់ថា សន្ទស្សន៍គុណភាពនៃជីវិត គឺគេគិតទៅលើកត្តាដូចតទៅ៖ ជម្រើសនៃការកម្សាន្ត, ភាពសប្បាយរីករាយផ្ទាល់ខ្លួន, ការធ្វើដំណើរនិងមធ្យោបាយដឹកជញ្ជូន, សុខភាព និងសុខុមាលភាព ព្រមទាំងសុវត្ថិភាព និងសន្តិសុខ៕




អត្ថបទបន្ទាប់


ព័ត៌មាន​និង​តួលេខ​សំខាន់ៗ​នៃ​វិស័យ​សំណង់​កម្ពុជា ឆ្នាំ​២០១៦

ព័ត៌មាន
វិស័យ​សំណង់​នៅ​​កម្ពុជា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កើន​ឡើង​យ៉ាង​គំហុក ជា​ពិសេស គឺ​សំណង់​អគារ​ខុនដូ​ខ្ពស់ៗ ដែល​យក​លំនាំ​តាម​ប…

បបរ​ឈាម​ជ្រូក​បែប​ខ្មែរ​ល្បីល្បាញ​នៅ​ទីក្រុង​ឡុងប៊ិច សហរដ្ឋ​អាមេរិក

ព័ត៌មាន
ជា​មោទនភាព​ដែរ ដែល​ម្ហូប​អាហារ​ខ្មែរ​មាន​ឈ្មោះ​បោះ​សំឡេង​ល្បី​ល្បាញ​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក រហូត​ដល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ