សវនាការ​សំណុំរឿង កឹម សុខា ថ្ងៃ​ទី១៥ មករា ២០២០

អង្គការ​លីកាដូ សំណូមពរ​ឱ្យ​តុលាការ​ចាក់​ផ្សាយ​ការ​ជំនុំ​ជម្រះ​​លោក កឹម សុខា នៅ​ខាង​ក្រៅ


អង្គការ​សិទ្ធិមនុស្ស លីកាដូ នៅថ្ងៃ​អង្គារ ទី១៤ ខែមករា ឆ្នាំ២០២០​នេះ បាន​សំណូមពរ​ឱ្យ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ធ្វើការ​ចាក់​ផ្សាយ​ការ​ជំនុំ​ជម្រះ​រឿង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ ដែល​នឹង​ត្រូវ​បើក​សវនាការ នៅថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០​នេះ។
លោក កឹម សុខា ប្រធាននៃ​អតីត​គណបក្ស​សង្គ្រោះជាតិ។ រូបភាព​ឯកសារ ដោយ ហេង ភារម្យ
ដោយ

លោក កឹម សុខា ដែល​​ត្រូវ​បាន​តុលាការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ឱ្យចាកចេញ​ពី​ផ្ទះ​បាន កាលពី​ខែ​វិច្ឆិកា ​ឆ្នាំមុន​នោះ នឹង​ត្រូវ​យក​មក​បើក​សវនាការ រយ:ពេល​០២​ថ្ងៃ ឬ​អាច ៣ខែ បើសិន​ជា​កាត់​មិន​ចប់។ នេះ​បើ​យោងតាម​មេធាវី​របស់​លោក កឹម សុខា គឺ លោក ចាន់ ចេន។

កាលពី​ថ្ងៃ​ចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ មាន​អ្នកសារព័ត៌មាន​ជាច្រើន​ បាន​ទៅ​ចុះ​ឈ្មោះ​នៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចូល​យក​ព័ត៌មាន​ក្នុង​ពេល​សវនាការ​លោក កឹម សុខា ក៏ប៉ុន្តែ មន្រ្តី​តុលាការ​បាន​ប្រាប់​ថា ទោះបី​ចុះ​ឈ្មោះ​ហើយ​ក្តី ក៏​មេ​របស់​ពួក​គាត់ នឹង​ធ្វើការ​ជ្រើសរើស​បន្ថែម​ទៀត ថា នរណា​អាច​ចូល​បាន ព្រោះ​បន្ទប់​អាច​ដាក់​បាន​តែ​ចំនួន ៣០​នាក់​ប៉ុណ្ណោះ។

ការលើក​ឡើង​បែបនេះ​​បាន​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ជាច្រើន ព្រួយ​បារម្ភ​ថា ខ្លួន​នឹង​មិន​អាច​ទទួល​កៅអី​សម្រាប់​យក​ព័ត៌មាន​នៅ​ថ្ងៃទី​១៥ និង​ថ្ងៃ១៦ ខែ​មករា នោះ​ទេ ព្រោះ​ភាគច្រើន​នៃ​កៅអី​ត្រូវ​បាន​ទុក​ឱ្យ​មន្រ្តី​ស្ថានទូត​បរទេស។

លោកស្រី ណាលី ពីលក នៃអង្គការ លីការដូ បាន​និយាយ​ដូច្នេះ​ថា ”តាម​ដែល​យើង​ដឹង មិន​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ណា​មួយ​បាន​ទទួល​លិខិត​អនុញ្ញាត​ឲ្យ​ចូលរួម​សង្កេត​មើល​ដំណើរការ​កាត់ក្តី​របស់​លោក កឹម សុខា នៅថ្ងៃ​ស្អែក​នេះ​ទេ ទោះបី​ជា​មាន​ការ​ចុះ​ឈ្មោះ​នៅព្រឹក​ព្រលឹម​ម្សិលមិញ តាម​តម្រូវការ​ក៏ដោយ។”

លោកស្រី ណាលី ពីលក បាន​បន្ត​ថា ”ដោយសារ​ការ​កាត់​ក្តី​នេះ មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្រៅ​ប្រទេស តុលាការ​ក្រុង​ភ្នំពេញ​គួរតែ​ថត​នូវ​ដំណើរការ​នីតិ​វិធី​ជំនុំ​ជម្រះ​ក្តី និង​ធ្វើការ​ចាក់​ផ្សាយ​នៅ​ខាង​ក្រៅ​បន្ទប់​សវនាការ ដូច​ដែល​ពួកគេ​បាន​ធ្វើ​កន្លង​មក។”

បើយោងតាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ក្នុង​ចំណោម​កៅអី​ចំនួន ៣០​នៅ​ក្នុង​បន្ទប់​សវនាការ កៅចំនួន ២៣ នឹង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​មន្រ្តី​ការទូត ហើយ​ដែល​នេះ​ធ្វើ​ឱ្យ​មាន​ដែន​កំណត់​ដល់​ការ​រាយការណ៍​ព័ត៌មាន​ឯករាជ្យ​និង​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល។

មេធាវី​របស់​លោក​ កឹម សុខា គឺ​លោក ចាន់ ចេន បាន​និយាយ​ថា សវនាការ​នេះ​អាច​នឹង​មាន​រយ:ពេល ៣​ខែ ក៏​ប៉ុន្តែ ព័ត៌មាន​នេះ​មិន​ទាន់​ផ្លូវការ​នៅ​ឡើយ​ទេ។ លោក ចាន់ ចេន បាន​និយាយ​ដូច្នេះ​ថា “មិន​ទាន់​ផ្លូវការ​ទេ លោក​ប្អូន គ្រាន់តែ​ព័ត៌មាន គ្រោង​រយ:ពេល ៣​ខែ។”

ការហៅ​ទូរស័ព្ទ​ជាច្រើន​លើក​ដើម្បី​សុំ​បំភ្លឺ​ ទៅ​លោក អ៊ី រីន អ្នក​នាំពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ មិន​មាន​អ្នក​ទទួល​ទេ៕




អត្ថបទបន្ទាប់


អេមីរ៉ាតអារ៉ាប់រួមដាក់ទុនជិត ២៣ ពាន់លានដុល្លារ នៅឥណ្ឌូនេស៊ីសម្រាប់គម្រោងគាំទ្រការសាងសង់រដ្ឋធានីថ្មី

ព័ត៌មាន
មហិច្ឆតាសាងសង់រដ្ឋធានីថ្មី របស់ឥណ្ឌូនេស៊ី ហាក់មានពន្លឺទៅមុខកាន់តែប្រសើជាងមុន នៅពេលដែលទើបទទួលបានការវិនិយោគពីអេមីរ៉ាតអារ៉ាប់រួមជិត ២…

ធនាគារអេស៊ីលីដា ចង់បានអ្នកទិញភាគហ៊ុនរបស់ខ្លួនជាឯកត្តជន ១០០%

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដា បានបញ្ជាក់ថា ការបើកនូវសករាជថ្មី ធនាគារអេស៊ីលីដា តាមរយៈការបោះផ្សាយលក់ភាគហ៊ុននៅពេលដ៏ខ្លីខាងមុខន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ