បញ្ញើរប្រាក់

ពលករចំណាកស្រុកវៀតណាមផ្ញើប្រាក់មកស្រុកកំណើតជិត១៦ពាន់លានដុល្លារនៅឆ្នាំ២០២០


ទំហំទឹកប្រាក់ដែលត្រូវបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចវៀតណាម ដោយពលរដ្ឋវៀតណាមដែលធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ២០២០ មានចំនួនជិត១៦ពាន់លានដុល្លារ ជាហេតុនាំឲ្យប្រទេសនេះ ក្លាយជាប្រទេស ដែលទទួលបានការផ្ញើប្រាក់ពីពលករចូលច្រើនជាងគេទាំង១០ក្នុងលោកលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
ទំហំទឹកប្រាក់ដែលត្រូវបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចវៀតណាម ដោយពលរដ្ឋវៀតណាមដែលធ្វើការនៅក្រៅប្រទេស
ដោយ

ការផ្ញើ​ប្រាក់​មកស្រុក​កំណើន​​ពី​ពលរដ្ឋ​ចំណាក​ស្រុកវៀតណាម​ដែលទៅធ្វើការ​នៅជុំវិញ​ពិភពលោក មាន​ចំនួន ១៥,៧ ពាន់លាន​ដុល្លារ ធ្លាក់ចុះ ៧,៦% ពីឆ្នាំ២០១៩​ដែលមាន​ទឹកប្រាក់​ដល់ទៅ ១៧ពាន់​លាន​ដុល្លារអាមេរិក។

ទោះជាមាន​ការរអិល​ធ្លាក់បន្តិច ប៉ុន្តែវៀតណាម​នៅតែជា​ប្រទេស​មួយក្នុង​ចំណោម​ប្រទេស​បេក្ខភាព​ធំៗ​ទាំង១០ ដែលទទួល​បាន​ការផ្ទេរប្រាក់​ចូលក្នុង​ស្រុក​ច្រើនជាងគេ​ក្នុង​ពិភពលោក អមជាមួយ​នឹង​ប្រទេសធំៗ​ជាច្រើន​ទៀត​រួមមាន​ឥណ្ឌា ចិន ភីលីពីន ម៉ិចសិចកូ ជាដើម។

ស្ថាប័នហិរញ្ញវត្ថុ​និងធនាគារ​ក្នុងស្រុក​ជាច្រើនបាន​គូសបញ្ជាក់ថា អ្វីដែលគួរឲ្យ​ចាប់អារម្មណ៍ គឺពលករវៀតណាម​ដែលធ្លាប់តែ​ផ្ញើប្រាក់​មកស្រុកកំណើត​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ បានបង្វែរ​សាច់ប្រាក់នេះ មកជា​លក្ខណៈ​បណ្តាក់ទុន​ ឬធ្វើជាដើមទុន​ឲ្យគ្រួសារ​របស់​ពួកគេ​រកស៊ីវិញ។ កត្តានេះបានបង្កើតឲ្យ​មានការចាក់បញ្ចូល​សាច់ប្រាក់​បន្ថែមទៀត​ទៅក្នុង​ចរន្តសេដ្ឋកិច្ចវៀតណាម។ 

សូមបញ្ចាក់ដែរថា វៀតណាម​មានពលករ​ចំនួន ៥៨ម៉ឺននាក់ដែល កំពុងធ្វើការ​នៅប្រទេស​ជាច្រើន​ជុំវិញពិភពលោក​ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី អាឡឺម៉ង់ និងបារាំង ការផ្ទេរប្រាក់​ក៏មានមកពីបណ្តាប្រទេស​នៅអាស៊ី និងអាស៊ីអាគ្នេយ៍ដែរ ដូចជា​ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ហុងកុង ម៉ាកាវ និងសិង្ហបុរី ហើយនៅ​ក្នុងមួយឆ្នាំៗ​មាន​ទឹកប្រាក់​រាប់ពាន់លាន​ដុល្លារត្រូវ​បាន​ផ្ទេរមក​វៀតណាម រួចហូរចូល​ទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​ប្រទេស​មួយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន CPL ដាក់ឲ្យដំណើរការសេវារៀបចំឯកសារផ្លូវច្បាប់សម្រាប់អចលនវត្ថុ

ព័ត៌មាន
ស៊ីភីអែល (CPL) ដែលជាក្រុមហ៊ុនអចលនវត្ថុឈានមុខគេនៅកម្ពុជា នៅដើមឆ្នាំ២០២១នេះបានសម្រេចដាក់ឱ្យដំណើរការសេវារៀបចំឯកសារផ្លូវច្បាប់ សម្រាប់ប្រ…

វិចិត្រករ​ខ្មែរ​សញ្ជាតិ​កាណាដា បើក​វិចិត្រសាល​និង​ស្ទូឌីយោ​សម្រាប់​សិល្បករ​ក្មេងៗ នៅ​សហគមន៍​ខុនដូ Urban Village

ព័ត៌មាន
ដោយ​សហការ​ជាមួយ​គម្រោង​ខុនដូ Urban Village និង​មជ្ឈមណ្ឌល​ច្នៃប្រឌិត Factory Phnom Penh, វិចិត្រសាល និង​ស្ទូឌីយោ អែហ្វ ធី ( FT Galler…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ