ករណីឆ្លងសហគមន៍

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៤៣១នាក់ ខណៈអ្នកជាសះស្បើយមានចំនួន៣១នាក់


ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៤៣១នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន៣១នាក់ ។
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៤៣១នាក់ ខណៈអ្នកជាសះស្បើយមានចំនួន៣១នាក់

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ទាំង ៤៣១​នាក់​នោះ អ្នក​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​សហគម​ន៍​២០​កុម្ភៈ​» ​មាន​៤២៩​នាក់  និង​មាន​០២​នាក់ អ្នកដំណើរ​ពី​ក្រៅប្រទេស​។ នៅ​ក្នុង​នោះ​ដែរ មាន​២៧១​នាក់ ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ក្រៅពី​នេះ មាននៅ​ខេត្ត​ព្រះ​សីហ​នុ​១៣៣​នាក់​,​នៅ​ខេត្តកណ្តាល​១០​នាក់ ,​កំពង់ឆ្នាំង​០១​នាក់ ,​ខេត្តស្វាយរៀង​០១,​ព្រៃវែង​០២​នាក់​,​ត្បូងឃ្មុំ ០១​នាក់ កំពង់​០១​នាក់​, កំពត​០១​នាក់​,​កំពង់ចាម​០៤​នាក់ និង​តាកែវ ០៤​នាក់​។

ដោយឡែក​អ្នកដំណើរ​​មក​ពី​បរទេស​​នោះ​រួម​មាន ទី​១ ជា​បុរស​ជនជាតិ ឥណ្ឌូ​នេ​ស៊ី មក​ប្រទេស​ឥណ្ឌា និង​ស្ត្រីជន​ជាតិចិន មក​ពី​ប្រទេស​ចិន​។ ក្រៅពី​នេះ ក៏​មាន​អ្នកជា​សះស្បើយ​មាន​ចំនួន ៣១​នាក់ ដែល​តម្រូវ​ឲ្យ​ចេញពី​មន្ទីរពេទ្យ ហើយ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ ១៤​ថ្ងៃ​បន្ថែម​ទៀត​ដោយ​ខ្លួនឯង​។

សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ចំនួន ៧.៤៤៤​នាក់ ក្នុង​នោះ ​អ្នកជា​សះស្បើយ​ចំនួន ២.៥៥៥​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន ៤.៨៣៥​នាក់ និង​ស្លាប់​បាត់បង់​ជីវិត​ចំនួន​៤៩​នាក់​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ​ខ្វះគ្រែពេទ្យ, គ្រោង​ឲ្យ​អ្នកជំងឺស្រាល​ចេញ​ពី​មន្ទីរពេទ្យ​ទៅព្យាបាល​នៅផ្ទះ

ព័ត៌មាន
អាជ្ញាធរ​សុខាភិបាលថៃកំពុង​គូសវាស​ផែនការ​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​កូវីដស្រាលៗ ដែលគ្មានរោគសញ្ញា​ ចេញ​ពីមន្ទីរពេទ្យ​ទៅព្យាបាល​នៅផ្ទះដោយខ្លួន​ឯ…

ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពអាកាសធាតុនៃឥទ្ធិពលសម្ពាធទាបនឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ ផ្គររន្ទះ និង ខ្យល់កន្ត្រាក់

ព័ត៌មាន
ក្នុងចេញសេចក្តីជូនដំណឹងអំពីអាកាសធាតុកាលពីព្រឹកមិញ ក្រសួងធនធានទឹកបានឲ្យដឹងថា កម្ពុជានឹងជួបប្រទះផលប៉ះពាល់នៃសម្ពាធទាបដែលនឹងធ្វើឱ្យមានភ្លៀង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ