ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

រកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ ចំនួន ៣៧នាក់ ខណៈអ្នកជាសះស្បើយមាន៤៩នាក់


កម្ពុជាបានរកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ ចំនួន៣៧នាក់បន្ថែមទៀត ខណៈដែលចំនួនអ្នកជាសះស្បើយមាន៤៩នាក់គិតត្រឹមព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១នេះ។ ភាគច្រើនអ្នកដែលបានរកឃើញឆ្លងកូវីដ-១៩ថ្មីនេះ គឺនៅរាជធានីភ្នំពេញ កណ្ដាល និងខេត្តព្រះសីហនុ។ នេះបើតាមរបាយការណ៍ពីក្រសួងសុខាភិបាល។
បុគ្គលិកសុខាភិបាលកំពុងយកសំណាកពលរដ្ឋក្នុងតំបន់កំពុងរាលដាលកូវីដ១៩នៅកម្ពុជា។ រូបភាព៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

គិតត្រឹមព្រឹកថ្ងៃទី ០១ ខែមេសា ចំនួន​អ្នកឆ្លង​សរុប​ដែលត្រូវបានរកឃើញ​មាន ២.៤៧៧នាក់ ដោយក្នុងនោះ អ្នកជាសះស្បើយ​មាន​១.២៤០នាក់។ ជាមួយគ្នានោះ អ្នក​កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈមាន ១.៩៤៩នាក់។

យ៉ាងណាក៏ដោយចុះ ចំនួន​អ្នកស្លាប់បាត់បង់​ជីវិត​ក៏មានការកើនឡើងដែរ ដោយ​កាលពីថ្ងៃទី ៣១​ខែមីនា​មាន​អ្នកស្លាប់​ចំនួន​៣នាក់​បន្ថែមទៀត ដែលធ្វើឲ្យ​ចំនួន​អ្នកស្លាប់​ដោយសារកូវីដ-១៩ សរុប​នៅកម្ពុជា​បាន​កើនឡើង​១៤នាក់ហើយ។

នៅយប់ថ្ងៃទី ៣១ ខែមីនា កម្ពុជា​ក៏ទើបតែ​ទទួលបាន​វ៉ាក់សាំង​ចំនួន​៧០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយ​ឥតសំណង​ពីសំណាក់រដ្ឋាភិបាលចិន។

រដ្ឋបាល​សាលារាជធានីភ្នំពេញ​នៅព្រឹក​ថ្ងៃទី​០១ ខែមេសានេះ ក៏បាន​ចេញ​ចេញវិធានការ​រដ្ឋបាល​បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់​ការឆ្លង​រីករាលដាល​កូវីដ-១៩​នៅក្នុងភូមសាស្ត្រ​រាជធានីភ្នំពេញ​ សម្រាប់​រយៈពេល​២សប្ដាហ៍​ចាប់ពីថ្ងៃទី ០១ ខែមេសា​ ដល់ថ្ងៃទី ១៤ខែមេសា​ឆ្នាំ២០២១។ វិធានការរដ្ឋបាលនេះ ក៏មានការ​ហាមឃាត់​ការលក់ដូរ ការធ្វើដំណើរ និងការជួបជុំ​ចាប់ពីម៉ោង​៨យប់ ដល់ម៉ោង​៥ព្រឹក​ផងដែរ ប៉ុន្ដែ ក្នុងនោះ ក៏មាន​ករណី​មួយចំនួន​ត្រូវបាន​លើកលែងមួយផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធររាជធានីភ្នំពេញ សម្រេច​ដាក់ចេញ​វិធានការរដ្ឋបាល ០២សប្ដាហ៍ ហាមធ្វើដំណើរពីម៉ោង ៨យប់ ដល់ ៥ព្រឹក ជាកំហិត!

ព័ត៌មាន
នៅថ្ងៃទី ០១ ខែមេសាឆ្នាំ២០២១ សាលារាជធានីភ្នំពេញ បានសម្រចចេញវិធានការរដ្ឋបាល​បណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩ ដែលត្រូវអ…

ជំទាវឧកញ៉ា កែវ មុំ៖ សហគ្រិនជាស្ត្រីជួបវិបត្តិច្រើននៅអំឡុងវិបត្តិកូវីដ-១៩នេះ

ព័ត៌មាន
ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាថ្មី លោកជំទាវឧកញ៉ា កែវ មុំ ដែលម្ចាស់ក្រុមហ៊ុនផលិតនំស្រួយ លីលី បានឲ្យដឹងថា ចាប់តាំងពីមានការផ្ទុះរីករាលដាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ