មេរោគបំប្លែងថ្មី

កូវីដ-១៩បំប្លែងខ្លួន «ឌែលតា»និង«ឌែលតាបូក» កំពុងអង្រួនពិភពលោកកាន់តែខ្លាំង


ទន្ទឹមនឹងចំនួនវ៉ាក់សាំងដែលបានចាក់ កាន់តែកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ វត្តមាននៃជំងឺកូវីដ១៩ ជាពិសេសរីរុសដែលបានបំប្លែងខ្លួនថ្មីជាច្រើនប្រភេទ នៅតែបន្តបង្ហាញវត្តមាន និងមានសកម្មភាពយ៉ាងសកកម្មនៅជុំវិញពិភពលោក។ ជាក់ស្តែង អ៊ីស្រាអែលដែល បានចាក់វ៉ាក់សាំងដល់ពលរដ្ឋបានចំនួនច្រើនហើយនោះ បច្ចុប្បន្នកំពុងរងការវាយប្រហារពីកូវីដបំប្លែងខ្លួន «ឌែលតា» ខណៈដែរឥណ្ឌា ជាទីកំណើតនៃមេរោគឌែលតា បាននិងកំពុងប្រឈមមុខនឹងមេរោគបំប្លែងថ្មីសន្លាងមួយប្រភេទទៀត មានឈ្មោះថា «ឌែលតាបូក» ឬ Delta Plus។
កូវីដ-១៩បំប្លែងខ្លួន «ឌែលតា»និង«ឌែលតាបូក» កំពុងអង្រួនពិភពលោកកាន់តែខ្លាំង (រូបភាព៖ Yahoo)
ដោយ

នៅអ៊ីស្រាអែល ជាទីដែលពលរដ្ឋជិត៦០% នៃពលរដ្ឋទាំងអស់​បានទទួលវ៉ាក់សាំងទាំងពីរដូស កំពុងកត់ត្រាពីការងើបឡើងវិញនៃករណី​ឆ្លងកូវីដ១៩ ដែលទើបរកឃើញនៅក្នុងសាលារៀនជាច្រើនកន្លែងក្នុងក្រុងធំៗចំនួនពីរ។ នេះបើតាមការចុះផ្សាយដោយការសែត The New York Times។

យុទ្ធនាការចាក់វ៉ាក់សាំងនៅអ៊ីស្រាអែល នាពេលកន្លងមក ហាក់ទទួលបានជោគជ័យធ្វើឲ្យករណីឆ្លង​បានថយចុះជាលំដាប់ ករណីស្លាប់ក៏លែងមានច្រើនទៀត ហើយថែមទាំងឈានទៅចាក់វ៉ាក់សាំងដល់កុមារ អាយុពី១២ ដល់ ១៥ឆ្នាំថែមទៀត។ កត្តាទាំងនេះហើយបានជំរុញ​ឲ្យរដ្ឋាភិបាលអ៊ឺស្រាអែលសម្រេចដក​បម្រាម​ពាក់ម៉ាស ក្នុងកន្លែង​បិទជិតវិញ។

ប៉ុន្តែស្ថានការណ៍ហាក់វិលទៅរកភាពមិនសូវល្អឡើងវិញ ក្រោយករណីឆ្លងកូវីដ១៩នៅប៉ុន្មានថ្ងៃចុងក្រោយនៃបានកើនឡើងទ្វេដងភ្លាមៗពោលគឺកើនពី ២៥ករណីនៅថ្ងៃសៅរ៍ មកដល់ជាង៧០ករណីកាលពីថ្ងៃអាទិត្យ ហើយអ្វីដែលគេបានរកឃើញគឺមួយភាគធំនៃករណីឆ្លង មានវត្តមាននៃមេរោគកូវីដបំប្លែងថ្មី​ឈ្មោះ ឌែលតា។ ប្រការនេះបានធ្វើឲ្យអាជ្ញាធរសម្រេចដាក់វិធានការណ៍ពាក់ម៉ាស់កន្លែងបិតជិតឡើងវិញ បានត្រឹមពីរសប្តាហ៍​ប៉ុណ្ណោះបន្ទាប់ពីត្រូវបានដក។ 

គួរបញ្ជាក់ថា អ៊ីស្រាអែលមានអ្នកឆ្លងសរុបជាង​៨សែន៤ម៉ឺននាក់ និងស្លាប់បាត់បង់ជីវិតជិត ៦ពាន់៥រយនាក់។

យើងងាកចេញ​ពី​អ៊ីស្រាអែល មក​មើលឥណ្ឌាវិញម្តង ​បច្ចុប្បន្ន​ឥណ្ឌា មាន​កូវីដ១៩បំប្លែងខ្លួន«ឌែលតា»ត្រូវបានគេរកឃើញដំបូង កំពុងតែប្រឈមមុខនឹងកូវីដ១៩បំប្លែងខ្លួនមួយប្រភេទទៀតហើយ ដែលវិវត្តចេញពីមេរោគឌែលតា ហើយត្រូវបានគេឲ្យឈ្មោះថា «ឌែលថាបូក» ។ ប៉ុន្តែ «ឌែលតាបូក» មិនមែនមាន​នៅតែ​ប្រទេសឥណ្ឌានោះទេ បច្ចុប្បន្នវាបានបង្ហាញវត្តមានក្នុងប្រទេសជាច្រើនដូចជា អាមេរិក អង់គ្លេស ចិន ជប៉ុន រុស្សី ប៉រទុយហ្គាល់ ស្វីសហ្សឺលែន និងប៉ូឡូញ។

យ៉ាងណាមិញ រដ្ឋចំនួន៣នៅឥណ្ឌាដូចជា រដ្ឋមហារ៉ាស្រ្តា ការ៉េឡា និង ម៉ាយ៉ាប្រាដេស កំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគថ្មីនេះ ក្រោយទើបរកឃើញមេរោគ «ឌែលថាបូក» ចំនួន៤០ករណីក្នុងចំណោមករណីឆ្លងថ្មីក្នុងរដ្ឋទាំង៣ខាងលើ។

សូមជម្រាបថា ករណីឆ្លងប្រចាំថ្ងៃនៅឥណ្ឌាបន្តរក្សាក្នុងចំនួនជាមធ្យមជាង៥ម៉ឺនករណីក្នុងមួយថ្ងៃ ដែលទោះបីតួលេខនេះស្តាប់ទៅហាក់នៅមានចំនួនច្រើននៅឡើយ ប៉ុន្តែវាប្រសើរជាងកាលពីខែមុនៗដែលមានដល់ទៅរាប់សែនករណី។ គិតមកដល់បច្ចុបន្នឥណ្ឌាមានអ្នកឆ្លងសរុបជាង ៣០លាននាក់ ស្លាប់ជិត៤០ម៉ឹននាក់ រីឯល្បឿនចាក់វ៉ាក់សាំងវិញនៅបន្តទៅមុខយឺតដដែល ដោយក្នុងនោះ មានពលរដ្ឋឥណ្ឌាជាង ៥០លាននាក់ស្មើនឹងជិត៤% បានទទួលវ៉ាក់សាំងទាំងពីរដូស៕   

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ដាក់​ឲ្យ​ប្រើ​ប័ណ្ណវីសានិងម៉ាស្ទ័រកាត​ ​និមិត្តសញ្ញាថ្មី

ព័ត៌មាន
ឥឡូវនេះ ធនាគារ អេស៊ីលីដា បាន​ប្រកាស​ឲ្យ​ដឹង​ថា ធនាគារ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រភេទ​ប័ណ្ណវីសា​និង​ម៉ាស្ទ័រកាត ដែល​មាន​និមិត្តសញ្ញ…

អស់ទាស់! រំលស់ផ្ទះបុរី ប៉េង ហួត ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ និងកម្ចីរហូតដល់ 80% ពីធនាគារ ហុង លីអុង

ព័ត៌មាន
ភ្នំពេញ៖ កាលពីដើមខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុនបុរី ប៉េង ហួត បានប្រកាសអំពីការបើកបម្រើការការិយាល័យលក់ថ្មី នៅគម្រោង ដឹស្តា មុនីរ៉ាហ៍ដែលស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ