កូវីដ១៩ នៅ​កម្ពុជា - WHO

តំណាង WHO នៅកម្ពុជាថា ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ទំនង​ជា​មាន​រយៈពេល​វែង


តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោកស្រី Li Ailan បាន​និយាយ​នៅ​ថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២០​នេះ ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ទំនង​ជា​មាន​រយៈពេល​វែង និង​ ត្រូវតែ​មាន​ការប្រុង​ប្រយ័ត្ន​និង​បន្ត​ការខិតខំ។​
ស្រ្តី​កម្ពុជា​ប្រើក្រមា​ជំនួស​ម៉ាស ដើម្បី​ការពារ​ការឆ្លង​វីរុសកូវីដ១៩។ រូបថត ខេមបូណូមីស
ដោយ

តាមរយៈ Twitter លោកស្រី Li Ailan បាន​សរសេរ​ដូច្នេះ​ថា “សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កម្ពុជា ចំពោះការឆ្លើយតប​យ៉ាង​ឆាប់​រហ័ស​ចំពោះ​ករណី​​កូវីដ១៩ ដំបូង ​ចំនួន​១២២​ករណី និង​ការរីក​ចម្រើន​ល្អ ក្នុង​ការរៀបចំ​​សម្រាប់​ការបង្ករ​ការ​​ឆ្លង​​ជា​​សហគមន៍។”

លោកស្រី Li Ailan បាន​បន្ត​ថា “ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ទំនង​ជា​សមរភូមិ​រយៈពេលវែង។ យើង​ត្រូវតែ​មាន​ការប្រុង​ប្រយ័ត្ន​និង​បន្ត​ការខិតខំ​របស់​យើង។”

ការកត់​សម្គាល់​របស់​លោកស្រី Li Ailan គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ពុំមាន​ករណី​ចម្លង​ជំងឺ​កូវីដ១៩ថ្មី នៅ​កម្ពុជា ក្នុង​រយៈពេល​ជាង​ ៣​សប្តាហ៍​មក​ហើយ។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍ ទី២ ខែ​ឧសភា ឆ្នាំ​២០២០​នេះ ថា អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​មាន​ចំនួន​កើន​ឡើង​ដល់ ១២០​នាក់​ហើយ ខណៈ​ដែល​អ្នក​កំពុង​សម្រាក​ព្យាបាល​សរុប​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​តែ ០២​នាក់។

កាលពី​ខែ​មុន លោកស្រី Li Ailan ក៏​បាន​និយាយ​ម្តង​ហើយ​ថា បើ​ទោះបី​កម្ពុជា​បាន​ឆ្លើយតប​យ៉ាង​ឆាប់​រហ័ស​និង​យ៉ាង​ចាស់ដៃ​ចំពោះ​ជំងឺ​កូវីដ១៩ កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​នៅ​ឡើយ ដែល​ទាមទារ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន៕




អត្ថបទបន្ទាប់


សមាគមម្រេចកំពត៖ ម្រេចកំពតមិនអាចនាំចេញបានសូម្បីតែមួយគ្រាប់ តាំងពីផ្ទុះកើតមានកូវីដ-១៩មក

ព័ត៌មាន
នៅក្នុងអំឡុងពេលនៃការកើតមាននូវបញ្ហារីករាលដាលនូវកូវីដ-១៩នេះ មានផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនមានទីផ្សារល្អ ក៏ប៉ុន្ដែក៏មានផលិតផលខ្លះទ…

ចំពោះអ្នកបង់រំលស់យានយន្ត មានឯកសារទាំងនេះ ប៉ូលិសមិនផាកទេ!

ព័ត៌មាន
នៅកម្ពុជា មានមនុស្សមិនតិចទេដែលទិញយានយន្តដោយបង់រំលស់ ដើម្បីយកមកប្រកបអាជីវកម្ម ឬប្រើប្រាស់ផ្ទាល់ខ្លួន ។ ថ្មីៗនេះ អាជ្ញាធរចាប់ផ្ដើមអនុវត្តការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ