ក្ដីសុបិន​ប្រេង​​របស់កម្ពុជា

កូវីដ១៩ និង​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ ជា​ហានិភ័យ​ដល់​"ក្តី​សុបិនតំណក់​​ប្រេង"ដំបូង​របស់​កម្ពុជា


ស្ថាប័ន​ស្រាវជ្រាវ​បរទេស​មួយ ឈ្មោះ Fitch Solutions Macro Research បាន​ចេញ​របាយការណ៍​នៅថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០២០​នេះ ថា ជំងឺ​កូវីដ​១៩ និង​ការធ្លាក់​ចុះ​តម្លៃ​ប្រេង ​គឺ​ជា​ហានិភ័យ​ដល់​ក្តី​សុបិន​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា ដែល​ថា​នឹង​អាច​ផលិត​បាន​នៅ​ឆ្នាំ​នេះ។
កម្ពុជា​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy ដើម្បី​បើក​ផ្លូវ​ដល់​ការ​ទាញ​យក​ធនធាន​ប្រេង​កាត​ពី​ប្លុក A ក្នុង​ដែន​សមុទ្រ​កម្ពុជា។
ដោយ

Fitch Solutions Macro Research បាន​និយាយ​ដូច្នេះថា “ការធ្លាក់​ចុះ​ជាង៤០% នៃ​តម្លៃ​ប្រេង ចាប់តាំង​ពី​ដើម​ឆ្នាំនេះ បាន​បន្ថែម​សម្ពាធ​ទៅ​លើ​អ្វី​ដែល​ជា​ហានិភ័យ​ខ្ពស់​រួច​ទៅ​ហើយ នៅ​តំបន់​ខ្សែ​ទឹក​ខាង​កម្ពុជា ដែល​ជា​កន្លែង​ដែល​ក្រុមហ៊ុន​ KrisEnergy កំពុងតែ​ធ្វើ​អាជីវកម្ម​អណ្តូង​ប្រេង​ អប្សរា ក្នុង​ប្លុក A។”

រដ្ឋាភិបាល​កម្ពុជា និង គ្រីស អេនើជី (KrisEnergy) បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​អភិវឌ្ឍ​អណ្តូង​ប្រេង​ក្នុង​ប្លុក A ដែល​មាន​ទំហំ ៣០៨៨​គីឡូម៉ែត្រ​ការ៉េ កាលពី​ឆ្នាំ២០១៧។ 

កាលពី​ឆ្នាំមុន ក្រុមហ៊ុន គ្រីស អេនើជី ក៏បាន​ជួប​ប្រទះ​នឹង​បញ្ហា​ហិរញ្ញវត្ថុ និង​ក៏​បាន​ធ្វើការកែ​សម្រួល​បំណុល​របស់​ខ្លួន​ផងដែរ។

Fitch Solutions Macro Research បាន​និយាយ​ដូច្នេះ​ថា “ថ្មីៗ​នេះ នៅក្នុង​ខែ​កុម្ភៈ ក្រុមហ៊ុន​នៅតែ​ប្តេជ្ញាចិត្ត​ដើម្បី​បំពេញ​តាម​កាលបរិច្ឆេទ​កំណត់​របស់​ខ្លួន ដើម្បី​សម្រេច​បាន​លទ្ធផល​ដំបូង នៅឆមាស​ទីមួយ​នៃ​ឆ្នាំ២០២០ ទោះបី​ពេល​នេះ អាច​ប្រឈម​នឹង​ហានិភ័យ​ដោយសារ​ស្ថានភាព​ទីផ្សារ​កាន់តែ​យ៉ាប់យ៉ឺន​យ៉ាងគំហុក ចាប់តាំង​ពី​ពេល​នោះ​មកក្ដី។”

Fitch Solutions Macro Research បាន​អះអាង​ថា ការធ្លាក់ចុះ​តម្លៃ​ប្រេង​ធ្វើ​ឱ្យ​ការផលិត​ប្រេង​ពី​ក្នុង​អណ្តូង​ អប្សារា មិន​អាច​រក​ប្រាក់​ចំណេញ​បាន​ដូច​មុន ហើយ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ក៏ធ្វើឲ្យ​ប្រតិបត្ដិការ​ការងារ​យឺត​ជាង​មុន​ផងដែរ៕




អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាមអាចនឹងចូលជាធរមាននៅខែក្រោយនេះ ក្រោយសភាជាតិវៀតណាមអនុម័តនៅថ្ងៃចន្ទនេះ!

ព័ត៌មាន
នៅថ្ងៃចន្ទនេះ សភាជាតិវៀតណាម បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម ជាផ្លូវការហើយ ដោយកិច្ចព្រមព្រៀងនេះ នឹងលុបចោលនូវពន្ធគយរហូ…

បុត្រា​ច្បង​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតែងតាំងជា​ប្រធាន​យុវជនគណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល

ព័ត៌មាន
លោក ហ៊ុន ម៉ាណែត ដែល​ជា​បុត្រា​ច្បង​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា (ស៊ីភីភី) ដំឡើង​ឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ