អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន CPL ដាក់ឲ្យដំណើរការសេវារៀបចំឯកសារផ្លូវច្បាប់សម្រាប់អចលនវត្ថុ


ស៊ីភីអែល (CPL) ដែលជាក្រុមហ៊ុនអចលនវត្ថុឈានមុខគេនៅកម្ពុជា នៅដើមឆ្នាំ២០២១នេះបានសម្រេចដាក់ឱ្យដំណើរការសេវារៀបចំឯកសារផ្លូវច្បាប់ សម្រាប់ប្រតិបត្តិការអចលនវត្ថុ និងលិខិតូបករណ៍ប្រតិភោគគតិយុត្តិ ដែលជាទំរង់សេវាថ្មីមួយ នៃការផ្ទេរអចលនវត្ថុស្របច្បាប់នៅកម្ពុជា។
ឧកញ៉ា ចេង ខេងប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ហើយក៏ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL
ដោយ
អំពី CPL Realestate

ការចាប់ផ្តើម​ដំណើរការ​សេវារៀបចំ​ឯកសារ​ផ្លូវច្បាប់ សម្រាប់​ប្រតិបត្តិការ​អចលនវត្ថុ និងលិខិតូបករណ៍​ប្រតិភោគគតិយុត្តិនេះ ជាការ​បោះជំហាន​មួយ​កម្រិត​ថែម​ទៀតរបស់​ ក្រុមហ៊ុន ស៊ីភីអែល ក្នុងការពង្រីក​សេវា​របស់ខ្លួន​ដល់អតិថិជន​ដែលជា​អ្នកទិញ លក់ អចលនវត្ថុ អ្នកវិនិយោគ និង​ម្ចាស់គម្រោង​ជាដើម ។

ក្នុងពេលនេះ នាយកដ្ឋានកិច្ចការ​ច្បាប់​របស់​ក្រុមហ៊ុន ស៊ីភីអិល នឹងអនុវត្ត​ឱ្យបាន​ស៊ីជម្រៅ នូវរាល់ប្រតិបត្តិការ​រៀបចំ​ឯកសារ​ផ្លូវច្បាប់​គ្រប់​ប្រភេទ ដែលទាក់ទង​ប្រតិបត្តិការ​អចលនវត្ថុ និងលិខិតូបករណ៍​ប្រតិភោគគតិយុត្តិ ​ក៏ដូចជា​ប្រើ​រាល់​ចំណេះដឹង ព្រមទាំង​សមត្ថភាព​ខាងបច្ចេកទេស​របស់ខ្លួន ដើម្បី​ឆ្លើយ​តប​ឲ្យ​បាន​ត្រឹមត្រូវទៅតាម​តម្រូវការ​របស់​អតិថិជន ដោយរាប់បញ្ចូល​ទាំងការ​ប្រើប្រាស់​បទប្បញ្ញតិ្ត និងក្របខណ្ឌច្បាប់ធុរកិច្ច​ផ្នែកអចលនវត្ថុ ដើម្បីឱ្យ​មានដំណើរការ​កាន់តែលឿន ទទួល​បាន​ព័ត៌មាន​ជាប្រចាំ និងធ្វើការសម្រេចចិត្ត​ឱ្យបាន​ត្រឹមត្រូវ ក្នុងការអភិវឌ្ឍ និងប្រតិបត្តិការ​វិស័យ​អចលនវត្ថុ​នៅកម្ពុជា។

លោក ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន ស៊ីភីអែល បានមាន​ប្រសាសន៍ថា៖ “ប៉ុន្មានទសវត្សមក​នេះ ប្រតិបត្តិការ និងអាជីវកម្ម​លើវិស័យ​អចលនវត្ថុ មានការរីកចម្រើន​ជាគំហុក ដែលជា​កាតាលីករជំរុញ​ឱ្យមាន​ការផ្លាស់ប្តូរ​កាន់តែ​លឿន​ក្នុងអាជីវកម្ម​ប្រភេទនេះ សម្រាប់​ធានាសុវត្ថិភាព​របស់​អតិថិជន ដែលតម្រូវឱ្យ​អតិថិជន មានការគិត​ឡើងវិញ​ដល់​ដំណើរការ និង ប្រតិបត្តិការ​មួយ​ដែលត្រឹមត្រូវ​ស្របច្បាប់។ ដើម្បីឆ្លើយតប​នឹងតម្រូវការ​របស់​អតិថិជន​ ក្រុមថ្នាក់ដឹកនាំ និង បុគ្គលិក​ជំនាញ​របស់យើង មានក្តី​សោមនស្សរីករាយ​ក្នុងការ​បង្កើត​សេវា​នេះឡើង​ ដែលនឹង​ជួយចាត់ចែង​ និងរៀប​ចំការងារ​ផ្លូ​វច្បាប់​ទាក់ទង​នឹង​ប្រតិបត្តិការ​អចលនវត្ថុ​របស់ពួកគាត់”។

ឧកញ៉ា ចេង ខេងប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ហើយក៏ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL

លោកស៊ឹម វិបុល អ្នកសម្រប​សម្រួល​កិច្ចការច្បាប់ របស់ក្រុមហ៊ុន ស៊ីភីអែល បានមានប្រសាសន៍ថា៖ “យើងជឿជាក់ថា ក្រុមការងារ​របស់យើង​នឹងផ្តល់សេវា​ប្រកបដោយ​គុណភាពខ្ពស់បំផុត សម្រាប់​ការរៀបចំ​ឯកសារ​គតិយុត្តិនានា ទាក់ទងនឹង ការទិញ-លក់ ជួល ការផ្ទេរ​កម្មសិទ្ធិ ការធ្វើប្លង់​កម្មសិទ្ធិ ការបង់ពន្ធ​លើ​អចលនវត្ថុ ការសុំ​អាជ្ញាបណ្ណ​អភិវឌ្ឍន៍​អចលនវត្ថុ និង​ការសាងសង់ ព្រមទាំង​បញ្ជាក់​ពីភាព​ស្របច្បាប់​នៃអចលនវត្ថុ ដោយគិត​ដល់​គុណតម្លៃ និង អត្ថប្រយោជន៍ ចំពោះ​អតិថិជន​របស់​យើង​ជា​ចម្បង ធ្វើយ៉ាងណា ជួយឱ្យ​អតិថិជន​ទាំងអស់ ទទួលបាន​ការរីកចម្រើន រុងរឿង និងវិបុលភាព” ។

លោក ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន ស៊ីភីអែល ក៏បានថ្លែង​បញ្ចប់​ផងដែរថា៖ “ជាមួយនឹង​កិត្តិនាម​ប្រកបដោយ​ទំនុកចិត្ត របស់​ក្រុមហ៊ុន​យើង សមត្ថភាព​ដែលមាន​ស្រាប់ និងការវិនិយោគ​ជាបន្ត​បន្ទាប់ ដូច្នេះ ការ​ដាក់ចេញ​នូវ​សេវារៀប​ចំឯកសារ ផ្លូវ​ច្បាប់សម្រាប់​ប្រតិបត្តិការ​អចលនវត្ថុ និងលិខិតូបករណ៍​ប្រតិភោគ​គតិយុត្តិ នេះគឺជា​ទិសដៅ​យុទ្ធសាស្ត្រមួយ ដែលយើង​ជឿជាក់ថា នឹងអាច​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អតិថិជន តាមរយៈវិធីសាស្ត្រ​គ្រប់ជ្រុងជ្រោយ​របស់យើង​ ដែល​មានការ​ច្របាច់បញ្ចូល​គ្នា​ទាំង​សេវា​ទិញលក់ ជួលអចលនវត្ថុ សេវា​​វាយ​តម្លៃអចលនវត្ថុ និង​សេវា​​រៀបចំឯកសារ​ផ្លូ​វច្បាប់”។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពូលមហាសេដ្ឋីអចលនទ្រព្យទាំង ១០ នៅកម្ពុជា២០២១ (ភាគ១)

ព័ត៌មាន
វិស័យសំណង់ និងអចលនទ្រព្យ ស្ថិតក្នុងវិស័យមួយ នៃវិស័យឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ខណៈដែលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យនេះ មានក…

ពលករចំណាកស្រុកវៀតណាមផ្ញើប្រាក់មកស្រុកកំណើតជិត១៦ពាន់លានដុល្លារនៅឆ្នាំ២០២០

ព័ត៌មាន
ទំហំទឹកប្រាក់ដែលត្រូវបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចវៀតណាម ដោយពលរដ្ឋវៀតណាមដែលធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ២០២០ មានចំនួនជិត១៦ពាន់លានដុល្លារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ