Advertisement
អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុន CPL ចាប់ដៃគ្នា ជាមួយក្រុមហ៊ុនធំ២ អភិវឌ្ឍវិស័យអចលនវត្ថុកម្ពុជា ឆ្ពោះទៅរកទីក្រុងវ័យឆ្លាត


ក្រុមហ៊ុន អចលនទ្រព្យ CPL ដែលមាន​បទពិសោធន៍​ជាង២ ទសវត្សរ៍​នៅកម្ពុជា​នោះ នាពេល​ថ្មីៗនេះ បាន​សម្រេច​ចុះអនុស្សរណៈ​យោគយល់​គ្នា លើកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ធុរកិច្ច ជាមួយនឹង ក្រុមហ៊ុន Korea In World និងក្រុមហ៊ុន HBAA ដើម្បី​ផ្តល់សេវា​កម្ម​ប្រឹក្សា និងធ្វើ​គម្រោង​អភិវឌ្ឍន៍​អចលនវត្ថុ​នៅកម្ពុជា ឆ្ពោះទៅ​រកការ​អភិវឌ្ឍ​បែប​ទីក្រុងវ័យឆ្លាត។
ក្រុមហ៊ុន CPL ចាប់ដៃគ្នា ជាមួយក្រុមហ៊ុនធំ២ អភិវឌ្ឍវិស័យអចលនវត្ថុកម្ពុជា ឆ្ពោះទៅរកទីក្រុងវ័យឆ្លាត
ដោយ
Advertisement

លោកឧកញ៉ា ចេង ខេង ប្រធានក្រុមហ៊ុនអចលនទ្រព្យ CPL បានប្រសាសន៍នៅក្នុងពិធីចុះអនុស្សរណៈ​នោះថា នេះជាជំហានថ្មីមួយទៀតសម្រាប់ក្រុមហ៊ុន CPL ក្នុងការអភិវឌ្ឍវិស័យអចលនវត្ថុនៅកម្ពុជា​ឲ្យមានលក្ខណៈជាទីក្រុង​ វ័យឆ្លាត ឬហៅថា ស្មាតស៊ីធី នាពេលអនាគត។

លោកឧកញ៉ា​បានបន្តថា ការសហការជាមួយ​ក្រុមហ៊ុន​​ទាំង២នេះ បានផ្តល់ប្រយោជន៍យ៉ាង​ច្រើនដល់​ក្រុមហ៊ុនលោក ជាពិសេស​ប្រយោជន៍​​សម្រាប់​ប្រទេស​កម្ពុជាទាំងមូល ព្រោះថា ដោយសារតែក្រុមហ៊ុន​លោកមាន​ជំនាញ​តែលើ​ការលក់ និងផ្សព្វផ្សាយគម្រោង ប៉ុន្តែមិនមាន​ជំនាញ​លើការ​ចេញ​ប្លង់ ឫសាង​​សង់​នោះទេ ហេតុដូចនេះ ក្រុមហ៊ុន​ទាំង២នេះ នឹងជួយ​​ក្រុមហ៊ុនឲ្យ ក្រុមហ៊ុន CPL កាន់តែ​រឹងមាំថែម​ទៀត។

ក្រុមហ៊ុន CPL ចាប់ដៃគ្នា ជាមួយក្រុមហ៊ុនធំ២ អភិវឌ្ឍវិស័យអចលនវត្ថុកម្ពុជា ឆ្ពោះទៅរកទីក្រុងវ័យឆ្លាត

លោក ជីន ស៊ូផាក ប្រធាន​ក្រុមហ៊ុន​ហាន​លីមនៃ Korea In World Development &Construction  បាន​ឲ្យដឹងថា បានជាលោក​ជ្រើសរើស​ក្រុមហ៊ុន CPL ធ្វើជាដៃគូសហការ​លើការ​អភិវឌ្ឍ​វិស័យអចលនទ្រព្យ​នៅកម្ពុជា ព្រោះលោក​មានភាព​ជឿជាក់​យ៉ាងខ្លាំង ទៅលើ​ក្រុមហ៊ុន​នេះ ដោយសារ​តែមាន​​ប្រព័ន្ធ​គ្រប់គ្រង​ការងារ ឈាន​មុខគេ​នៅ​កម្ពុជា ដែលដូច​ទៅនឹង ប្រព័ន្ធ​ការងារ​របស់​ក្រុមហ៊ុន​ផ្សេងៗ​នៅបរទេស​ដែរ។

ក្រុមហ៊ុន CPL ចាប់ដៃគ្នា ជាមួយក្រុមហ៊ុនធំ២ អភិវឌ្ឍវិស័យអចលនវត្ថុកម្ពុជា ឆ្ពោះទៅរកទីក្រុងវ័យឆ្លាត

លោក ស៊ូផាក បន្តថា ក្រុមហ៊ុន​លោកបាន​បង្កើតឡើង​នៅក្នុងអំឡុង​ឆ្នាំ ២០០០ ហើយអ្វីដែលជា​​ជំនាញស្នូល​របស់ក្រុមហ៊ុន​លោក គឺការ​សាងសង់ ដូចនេះនៅពេល​ក្រុមហ៊ុន​សហការជា​មួយ​ក្រុមហ៊ុន CPL ដែលជាក្រុមហ៊ុន​ជំនាញ​លើការលក់ ​និង​ផ្សព្វ​​ផ្សាយ​គម្រោង​បែបនេះ ភាពរីកចម្រើននិង ការអភិវឌ្ឍ​គម្រោងនានា​កាន់តែ​រហ័ស និងមាន​ប្រសិទ្ធ​ភាព​ថែមទៀត។

ចំណែកឯលោក ជា ប៊ុនសៀង ជានាយកប្រតិបត្តិ និងជាប្រធាន​ស្ថាបត្យករ​នៃ​ក្រុមហ៊ុន HBAAវិញ ក៏បាន​ឲ្យដឹង​ដែរថា ដោយសារតែ​ក្រុមហ៊ុន​របស់លោក​មានជំនាញ​ផ្នែក​ស្ថាបត្យកម្ម ដូច្នេះ​ការចាប់ដៃ​គ្នា​​សហការ​ជាមួយ​ក្រុមហ៊ុន​ សាងសង់​លីមនៃ Korea In World Development &Construction និងក្រុមហ៊ុន​​​ផ្សព្វផ្សាយ និងលក់ CPL ពិតជា​ការសហការ​មួយ​ដ៏ល្អបំផុត ដើម្បីជួយ​ឲ្យ​វិស័យ​អចលវត្ថុ​កម្ពុជា រីកចម្រើន​កាន់តែឆាប់រហ័ស ដូចទៅនឹងបណ្តា​ប្រទេស​មួយចំនួន​ទៀតនៅ​ក្នុងតំបន់​អាស៊ីដែរ។

បើតាមលោកឧកញ៉ា ចេង ខេង  ក្រោយពី​ការចុះអនុស្សរណៈ​នេះហើយ គម្រោង​អភិវឌ្ឍ​ដំបូង​ដែល​ក្រុមហ៊ុន​លោក និងក្រុមហ៊ុន​ទាំង២ នឹងសិក្សា​ទៅលើនោះ អាច​ជាការសាង​សង់​អគារខ្ពស់ៗ ជាប្រភេទ​​ខុនដូ ឫអគារ​ពាណិជ្ជកម្ម​ជាដើម៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ១៧៩ ដុល្លារ នៅឆ្នាំ២០១៩

ព័ត៌មាន
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តទៅ រដ្ឋាភិបាលវៀតណាម នឹងដំឡើងប្រាក់ឈ្នួលអប្បរមាប្រចាំខែសម្រាប់កម្មករនយោជិត ជាមធ្យមប្រមាណជាង ៥% ពោលគឺចន្...

ហាងបញ្ចាំ Cash U Up ចង់ប្រកួតប្រជែងអត្រាការប្រាក់ ជាមួយវិស័យធនាគារ និងហិរញ្ញវត្ថុ

ព័ត៌មាន
ក្រុមហ៊ុនផ្ដល់សេវាកម្មបញ្ចាំធំមួយ គឺ Cash U Up បានបង្ហាញពីគោលដៅ នឹងជំរុញធ្វើយ៉ាងណាឲ្យអត្រាការប្រាក់លើសេវាបញ្ចាំនេះ នឹងមានកាន់តែប្រសើរ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ