ក្រុមហ៊ុនសាងសង់ផ្លូវដែកចិន

ក្រុមហ៊ុនម៉ៅការសំណង់អគារ The Peak ផ្តល់ការលើកទឹកចិត្តដល់កម្មករធ្វើការក្នុងថ្ងៃចូលឆ្នាំខ្មែរ


ស្របពេលដែលរាជរដ្ឋាភិបាលបានប្រកាសឲ្យផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយតម្រូវឲ្យស្ថាប័នរដ្ឋ ឯកជនរោងចក្រសហគ្រាសទាំងអស់បន្តការងារជាធម្មតានោះ ក្រុមហ៊ុនសាងសង់ផ្លូវដែកចិន CRCC ដែលទើបទទួលម៉ៅការសំណង់បន្តសម្រាប់គម្រោង The Peak ផ្តល់ប្រាក់លើកទឹកចិត្តដល់កម្មកររបស់ខ្លួនប្រមាណជាង២៥០នាក់។
ក្រុមហ៊ុនម៉ៅការសំណង់អគារ The Peak ផ្តល់ការលើកទឹកចិត្តដល់កម្មករធ្វើការក្នុងថ្ងៃចូលឆ្នាំខ្មែរ

លោក ល័រ ជាំងប៉ អ្នកគ្រប់គ្រងគម្រោងបានឲ្យដឹងថា ការផ្តល់ប្រាក់​ទឹកចិត្តដល់កម្មករ​របស់លោក​នាពេលនេះ គឹគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីលើកទឹកចិត្តដល់កម្មករ ដែលនៅតែបន្ត​ការងារដោយរលូន ទោះបីជាថ្ងៃចូលឆ្នាំក៏ដោយ។ ម្យ៉ាងវិញទៀត ទោះបីរាជរដ្ឋាភិបាលប្រកាសថា ថ្ងៃចូលឆ្នាំនេះ​តម្រូវឲ្យ​ធ្វើការងារជាធម្មតាក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តផ្តល់ប្រាក់បន្ថែមនេះដែរ ដើម្បីកម្មករនិយោជិតទាំងអស់មានកម្លាំងធ្វើការងារ ហើយបើទោះបីជាថ្ងៃក្រោយ លែងមានបញ្ហាជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា តម្រូវឲ្យ​មានការឈប់សងយ៉ាងណា ក៏នៅតែ​អនុវត្តតាមដដែល ។

លោក ល័រ ជាំងប៉ អ្នកគ្រប់គ្រងគម្រោង

លោក រិទ្ធិ តំណាងឲ្យកម្មករនិយោជិតនៃក្រុមហ៊ុនសាងសង់ផ្លូវដែកចិនCRCC ដែលកំពុងសាងសង់គម្រោង The Peak បានបង្ហាញពីចំណាប់អារម្មណ៍រីករាយ ចំពោះការផ្តល់ប្រាក់រង្វាន់លើកចិត្តនេះ។ លោកថា«កម្មករនៅទីនេះ​ គឺមិនមាននរណាអាក់អន់ស្រពោនចិត្ត ដែលមិនបានទៅស្រុកកំណើត នាឱកាសចូលនេះនោះទេ ព្រោះថាពួកគាត់​សុទ្ធតែដឹងថា ប្រទេសយើងកំពុងតែមានការរាតត្បាតនៃវីរុសកូរ៉ណានេះ ដូច្នេះថ្វីត្បិតតែ​យើងនៅធ្វើការដដែលមែន តែយើងក៏បានប្រាក់កម្រៃជាធម្មតា ថែមទាំងបានប្រាក់លើកទឹកចិត្តបន្ថែមទៀត»។

លោក រិទ្ធិ តំណាងឲ្យកម្មករនិយោជិតនៃក្រុមហ៊ុនសាងសង់ផ្លូវដែកចិនCRCC

ក្រុមហ៊ុន China Railway Urban Construction Group Co. , Ltd ដែលហៅកាត់ថា ("CRUCG") គឺជាក្រុមហ៊ុនដែលបានកាន់កាប់ជាអ្នកម៉ៅការចម្បងថ្មី សម្រាប់គម្រោង The Peak ។ ក្រុមហ៊ុន Oxley Gem មានជំនឿទុកចិត្តលើក្រុមហ៊ុនមួយនេះថា នឹងអាចបញ្ចប់ការងារសាងសង់ដោយរលូន។ បើតាមអ្នកលោក ល័រ ជាំងប៉ អ្នកគ្រប់គ្រងគម្រោង បញ្ជាក់ថា គម្រោងThe Peak​ នេះ គ្រោងនឹងបញ្ចប់​ការសាងសង់​​នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១​ខាងមុខនេះហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានៅសល់អ្នកជំងឺកូវីដ១៩តែ៣១នាក់ប៉ុណ្ណោះ ក្រោយជាសះស្បើយថែម១៤នាក់ទៀតនៅថ្ងៃនេះ

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បានមិនមានករណីឆ្លងថ្មីបន្ថែមទៀតទេ កាលពីថ្ងៃទី១៣ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស…

រាជរដ្ឋាភិបាលកម្ពុជាចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជុំវិញបញ្ហាវីរុសកូវីដ១៩ ដល់សមាជិកអាស៊ាននៅព្រឹកនេះ

ព័ត៌មាន
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសលើកទី៣៦ស្តីពីបញ្ហាជំងឺកូវីដ-១៩ តាមរយៈ Video Conferenceនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចតេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ