សាជីវកម្មធានាឥណទាន

គម្រោងសាជីវកម្មធានាឥណទាន ទុន២០០លានដុល្លារ នឹងដាក់ឲ្យអនុវត្តនៅចុងខែមីនាឆ្នាំនេះ


រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឲ្យអនុវត្តនូវកម្មវិធីសាជីវកម្មធានាឥណទាន (Credit Guarantee Scheme) ដែលមានដើមទុនដំបូងប្រមាណ​២០០លានដុល្លារអាមេរិកនៅចុងខែមីនា ឆ្នាំ២០២១នេះហើយ ដើម្បីជួយគាំទ្រដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការផ្ដល់កម្ចីបន្ថែមដល់ពលរដ្ឋពិសេស ម្ចាស់អាជីវកម្ម ដែលកំពុងរងទុកលំបាកនៅអំឡុងពេលនៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩ កំពុងកើនឡើងខ្លាំងកម្ពុជា។ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុលើកឡើងថា កម្មវិធីនេះនឹងរួមចំណែកជួយបំពេញចំណុចខ្វះខាតរបស់អតិថិជន ក្នុងការទទួលបានទុន​បន្ថែមសម្រាប់ពង្រីកអាជីវកម្ម។
កម្ចីធនាគារ
ដោយ

អ្វីទៅជា សាជីវកម្មកម្ម​ធានាឥណទាន?

សាជីវកម្មធានាឥណទាន គឺជាយន្តការ​ឆ្លើយតប​បន្ទាន់​របស់​រាជរដ្ឋាភិបាល ដើម្បី​គ្រប់គ្រងផលប៉ះពាល់​លើវិស័យ​សំខាន់ៗ​នៃសេដ្ឋកិច្ច​ជាតិ ក្នុងដំណាក់កាល​នៃវិបត្តិ ជំងឺកូវីដ-១៩ និងស្តារ និងជំរុញកំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្រោយពីវិបត្តិ។ សាជីវកម្ម​ធានាឥណទាន​កម្ពុជា មានតួនាទី ផ្តល់សេវាធានា​ឥណទាន ដល់ក្រុមហ៊ុន​អាជីវកម្ម-ធុរកិច្ច នៅក្នុងវិស័យ​អាទិភាព ដែលទទួល​រងផលប៉ះពាល់​ធ្ងន់ធ្ងរ​ពីវិបត្តិ​ជំងឺកូវីដ-១៩ ដើម្បីបង្កើន​លទ្ធភាព​ទទួល​បានហិរញ្ញប្បទាន សម្រាប់​ជាទុនបង្វិល​របស់​ក្រុមហ៊ុនទាំងនោះ សំដៅ ធានាបាន​និរន្តរភាព​អាជីវកម្ម និងសម្របទៅតាម​បរិបទថ្មី​នៃធុរកិច្ច​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ-១៩។

អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានបញ្ជាក់ថា សាជីវកម្មធានា​ឥណទាន ដែលជាយន្តការ​បន្ទាន់មួយ​របស់​រដ្ឋាភិបាលនេះ នឹងត្រូវ​ដាក់ឲ្យ​អនុវត្តនៅចុងខែ​មីនានេះហើយ ក្រោយរៀបចំ និងដំណើរការ​នីតិវិធី​អស់រយៈពេលប្រមាណ​១ឆ្នាំកន្លងមកនេះ។ គោលបំណង​នៃការបង្កើត​យន្តការនេះ គឺដើម្បី​ជួយស្តារ​សេដ្ឋកិច្ច​កម្ពុជា ដែលរងផលប៉ះពាល់​ដោយសារ​ការរាតត្បាត​នៃជំងឺកូវីដ-១៩។ 

លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បានវាយតម្លៃ​ខ្ពស់​ចំពោះយន្តការ​សាជីវកម្ម​ធានាឥណទាន ក្នុងការជំរុញ​កំណើន​ការផ្តល់​ឥណទាន​របស់​មីក្រូហិរញ្ញវត្ថុ និងធនាគារ​នៅកម្ពុជា។ ជាពិសេស វានឹង​ជួយឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និងធនាគារ​មានលទ្ធភាពកាន់តែ​ច្រើន​ក្នុងការផ្តល់​ប្រាក់កម្ចី​ដល់​អតិថិជន​របស់ខ្លួន។

សម្រាប់លោកបណ្ឌិត អុិន ចាន់នី សាជីវកម្មធានា​ឥណទាននេះ មិនត្រឹមតែ​ជួយ​បង្កើន​លទ្ធភាព​សម្រាប់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និងធនាគារ​ក្នុងការផ្ដល់ប្រាក់​កម្ចី​ប៉ុណ្ណោះទេ តែវានឹងជួយបំពេញ​ចំណុច​ខ្វះខាតពាក់ព័ន្ធ​នឹងទ្រព្យ​ធានា​របស់​ម្ចាស់​អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម ឲ្យមាន​លទ្ធភាព​កាន់តែ​ខ្ពស់​ក្នុងការទទួល​បាន​ប្រាក់កម្ចី សម្រាប់​ពង្រីក​អាជីវកម្ម​របស់ខ្លួន។ លើសពីនេះ វានឹងជួយផ្តល់​ដើម​ទុនបន្ថែម ដើម្បីដំណើរការ និងរក្សា​និរន្តរភាព​អាជីវកម្ម ក៏ដូចជា​បង្កើត​មុខរបរ​ថ្មី​បន្ថែមទៀត ក្នុងអំឡុងពេល ដែលពួកគេ​កំពុង​រងផលប៉ះពាល់​ដោយសារ​ការរាតត្បាត​នៃជំងឺ​កូវីដ-១៩។ 

ជុំវិញ​នឹងគម្រោងដាក់ឲ្យ​ដំណើរការ​សាជីវកម្ម​ធានាឥណទាន​នេះដែរ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងដែរថា វាគឺយន្ដការ​ចាំបាច់​មួយ សម្រាប់​ជួយដល់​វិស័យ​មីក្រូហិរញ្ញវត្ថុ ដើម្បីឲ្យគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក៏ដូចជា​ធនាគារអាចមាន​លទ្ធភាព​កាន់តែច្រើនក្នុងការផ្ដល់​កម្ចី​ទៅដល់​សហគ្រាស​ខ្នាតតូច និងមធ្យម ហើយវាក៏ជាកត្តា​យុទ្ធសាស្ត្រមួយ​ជួយជំរុញ​ដល់ការស្ដារ​សេកិច្ច​កម្ពុជាឲ្យ​ស្ទុះងើប​ឡើងវិញ​ផងដែរ។

សូមបញ្ជក់ថា សាជីវកម្មធានាឥណទាន​របស់​រាជរដ្ឋាភិបាល​មិនផ្តល់​ប្រាក់កម្ចី​ឲ្យអតិជនដោយ​ផ្ទាល់​នោះទេ។ ប៉ុន្តែ វាជាយន្តការ​មួយ​សម្រាប់​ជួយ​សម្របសម្រួល​ក្នុង​ការផ្តល់ និងទទួល​បានកម្ចី រវាង​ប្រជាពលរដ្ឋ​ជាមួយ​ធនាគារ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន។ ដើម្បី​រួមចំណែក​ជួយស្តារ​វិស័យ​សេដ្ឋកិច្ច មីក្រូហិរញ្ញវត្ថុ និងម្ចាស់​អាជីវកម្ម ដែលមាន​ផល​ប៉ះពាល់ដោយ​សារការរាតត្បាត​នៃជំងឺ​កូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហភាពអឺរ៉ុប, អាមេរិក, អង់គ្លេស និងកាណាដា ដាក់ទណ្ឌកម្ម​លើ​មន្ត្រីរដ្ឋាភិបាលចិន​; ក្រុងប៉េកាំង​​សងសឹកវិញដោយទណ្ឌកម្មដែរ

ព័ត៌មាន
សារព័ត៌មានធំៗ​នៅ​លើ​ពិភពលោក បានផ្សាយ​ថា សហភាព​អឺរ៉ុប ចក្រភពអង់គ្លេស និង​សហរដ្ឋ​អាមេរិក នៅថ្ងៃចន្ទ ទី២២ មីនា បាន​បើក​យុទ្ធនាការ​រួមគ្…

ទោះបីFTAកម្ពុជា-ចិនមិនទាន់ចូលជាធរមានតែលំហូរពាណិជ្ជកម្មនៅតែមានភាពល្អប្រសើរ

ព័ត៌មាន
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)កម្ពុជា-ចិនមិនទាន់ចូលធរមាននៅឡើយទេបន្ទាប់ពីកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខារួចហើយ ដោយភាគីទាំងពីរតាំងតែព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ