ស្រូវប៉ះពាល់ដោយសារតែ​ទឹកជំនន់

នៅអំឡុងគ្រោះទឹកជំនន់នេះ សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវសមាជិកជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ


សហព័ន្ធស្រូវអង្ករកម្ពុជាបានអំពាវនាវដល់សមាជិក សមាជិកាដែលមានរោងមាស៊ីនកិនស្រូវនៅជិតទីតាំងស្រែកំពុងជួបរងគ្រោះដោយសារទឹកជំនន់ទាំងអស់ ឲ្យជួយចូលរួមទិញស្រូវពីប្រជាកសិករឲ្យទាន់ពេលវេលាក្នុងតម្លៃមួយសមរម្យ ដើម្បីចូលរួមបញ្ចៀសស្ថានភាពអាក្រក់ណាមួយកើតឡើងនៅថ្ងៃខាងមុខ។
នៅអំឡុងគ្រោះទឹកជំនន់នេះ សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវសមាជិកជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ
ដោយ

លោកឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​បានគូស​បញ្ជាក់ថា ការសម្រេច​ស្នើឲ្យ​សមាជិក​ជួយទិញ​ស្រូវ​ពីប្រជាកសិករ​ក្នុង​តម្លៃ​មួយ​សមរម្យ​នាពេលនេះ គឺដោយសារ​មើលឃើញ​មាន​ប្រជាកសិករ​មួយចំនួន បាននិង​កំពុង​ប្រមូល​ផល​ស្រូវ​ស្រាល ជួប​បញ្ហា​គ្រោះ​ទឹកជំនន់​ដូចជា​ការដាច់​ផ្លូវ​ជាដើម​ធ្វើឲ្យ​ស្ទះ​ចលនា​ទិញលក់​ស្រូវ ដូច្នេះ បាន​ជាសហព័ន្ធ​ស្នើឲ្យ​សមាជិក​បន្ដ​ជួយទិញស្រូវ​ទាំងនោះ ​ បីទោះជា ផលស្រូវ​ដែល​ប្រមូល​បាន​មាន​សភាព​សើម​យ៉ាងណា​ក៏ដោយ​ចុះ ត្រូវទិញ​ក្នុង​តម្លៃ​មួយ​សមរម្យ។

ជុំវិញទៅនឹង​ផលប៉ះពាល់​លើ​ផលិតកម្ម​ស្រូវ​ ដោយសារតែ​គ្រោះទឹកជំនន់​នាពេលនេះ​ ត្រូវបាន​​លោកឧកញ៉ា សុង សារ៉ន​បញ្ជាក់ថា ស្ថានភាព​នៃគ្រោះ​ទឹក​ជំនន់​​ទើបតែ​​ចាប់ផ្តើម ដូច្នេះ​មិនទាន់​អាចធ្វើការ​វាយតម្លៃ​ពីផល​ប៉ះពាល់​ក្នុង​កម្រិត​ណាមួយ​បាន​នៅឡើយទេ។ ទោះយ៉ាងណា ក្នុងនាម​ជាប្រធាន​សហព័ន្ធ​ គឺជំរុញ​ឲ្យសមាជិក​ជួយទិញ​ស្រូវ​ពី​ប្រជាកសិករ​ស្ថិត​ក្នុងឱកាស​ដែល​ប្រជា​កសិករ​ជួបបញ្ហា​លំបាក​ឲ្យបាន​ទាន់ពេលវេលា និងតម្លៃមួយ​សមរម្យ។

លោកឧកញ៉ា បានបញ្ជាក់​ទៀតថា យើងព្យាយាម​ឲ្យសមាជិក​ជួយ​ទិញ​ស្រូវ កុំឲ្យ​ស្ថានភាព​អាក្រក់​កើតមាន​ឡើង​ទៅថ្ងៃ​ខាងមុខ ព្រោះមាន​តែ​ការជួយ​ទិញស្រូវទេ ទើបជួយ​ពួកគាត់​បាន ខណៈស្រូវ​ដែលខូចគុណភាព គឺតម្លៃ​ប៉ុន្មាន​ក៏ប្រជាកសិករ​លក់ដែរ ដូច្នេះបាន​ជាយើង​ត្រូវជំរុញ​ឲ្យសមាជិក​ជួយ​ទិញ​ស្រូវ​ពួកគាត់​ឲ្យ​ទាន់​ពេលវេលា។ លោកថា ភាគច្រើន​ខេត្ត​ដែលរងផល​ប៉ះពាល់​ គឺខេត្ត​ស្ថិតនៅ​ក្នុង​តំបន់​ទំនាប​កណ្តាល​មានដូចជា បន្ទាយមានជ័យ ខេត្ត​បាត់ដំបង និងពោធិ៍សាត់ គឺប៉ះពាល់​ខ្លាំង​ជាងគេ។

ប្រធានសហព័ន្ធ​ស្រូវអង្ករ​រូបនេះ បានបន្ថែម​ទៀតថា តម្លៃស្រូវ​ដែល​សមាជិក​សហព័ន្ធ​ទិញស្រូវ​ពីប្រជា​កសិករ​ក្នុងតម្លៃ​សមរម្យ​កន្លងមក​គឺស្ថិត​នៅក្នុង​តម្លៃ​ចន្លោះ​ពី ១.០០០ ទៅ១.១៥០ រៀលក្នុង​មួយ​គីឡូក្រាម។ លោកបន្តថា តម្លៃស្រូវ​ឆ្នាំនេះ គឺជា​តម្លៃ​ស្រូវ​មួយល្អ ហើយ​សមរម្យ​បំផុត ដែលអាច​និយាយ​បាន​ថា តម្លៃនេះ មិនអាក្រក់​ដូចឆ្នាំ​ទៅមិញនោះទេ ដោយ​ក្នុង១​គីឡូ​ក្រាម​ថ្លៃត្រឹម​៧០០រៀល ទៅ៨០០​រៀល​ប៉ុណ្ណោះ។

តាមទិន្នន័យ​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ការនាំចេញ​អង្ករ​របស់​កម្ពុជា សម្រាប់​រយៈពេល ៩ខែ​ដំបូង នៃ​ឆ្នាំ២០២០នេះ នៅតែ​រក្សាបាន​កំណើន​ជិត ២៣% ធៀបនឹង​៩ខែ​ឆ្នាំមុន​នេះ ដោយក្នុងនោះ ប្រាក់ចំណូល​ដែលបាន​ពីការ​នាំចេញ​អង្ករ សម្រេច​បានដល់​ទៅជិត ២៣០ លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សូមប្រុងប្រយ័ត្ន! ព្យុះធំៗនៅប្រទេសជិតខាង នៅតែបន្តជះឥទ្ធិពលមកលើប្រទេសកម្ពុជា

ព័ត៌មាន
ក្រសួងធនធានទឹក បានជូនណឹងដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រ័យត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលកើតដោយសារឥទ្ធិពលព្យុះទី១៦និង១៧ ដ…

ចិន​និង​ជប៉ុន​កំពុង​ជួយ​សម្រេច​មហិច្ឆតា​សាងសង់​ប្រព័ន្ធហេដ្ឋារចនា​សម្ព័ន្ធ​នៅ​កម្ពុជា

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងនាពេលថ្មីៗនេះថា ប្រទេសចិន និងជប៉ុនកំពុងជួយសម្រេចមហិច្ឆតាក្នុងការសាងសង់ប្រព័ន្ធហេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ