ប្រាក់​កម្ចី​ក្នុងវិស័យកសិកម្ម

តំណាងវិស័យស្រូវអង្ករកម្ពុជា ស្នើឲ្យធនាគារពង្រីកការផ្ដល់ប្រាក់កម្ចី និងបញ្ចុះអត្រាការប្រាក់ សម្រាប់វិស័យកសិកម្ម


វិស័យកសិកម្មនេះនៅតែមានភាពផុយស្រួយខ្លាំង ដោយសារតែពឹងផ្អែកលើកត្តាអាកាសធាតុច្រើន និងផ្អែកទៅលើបទពិសោធន៍ជាង១០ឆ្នាំចុងក្រោយ នៅក្នុងវិស័យកសិកម្ម អ្នកជំនាញ មើលឃើញថា បញ្ហាដែលវិស័យនេះប្រឈមខ្លាំងជាងគេ កង្វះដើមទុនតែម្តង។ ដូច្នេះ តំណាងសហព័ន្ធស្រូវអង្ករកម្ពុជាស្នើឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាពិចារណាពីលទ្ធភាពពង្រីកទុនលើប្រាក់កម្ចីបន្ថែមសម្រាប់វិស័យកសិកម្ម និង បន្ធូបន្ថយអត្រាកាប្រាក់ផងដែរ។
កសិករ​កំពុង​សាកល្បង​ប្រើប្រាស់​ឧបករណ៍កសិកម្ម​ទំនើប​។ ឆ្នាំ​២០១៩នេះ ធនាគារអភិវឌ្ឍន៍​អាស៊ី ព្យាករថា កំណើន​វិស័យ​កសិកម្ម​ថមថយ​ចុះ​ដោយសារ​គ្រោះរាំងស្ងួត។

ការទទួចស្នើសុំ​នេះ ខណៈមើលឃើញថា វិស័យនេះនៅ​មានឱកាស​វិនិយោគ​បានច្រើន និងបើគិត​ពីការចូលរួម​ចំណែកនៃ​កំណើន​សេដ្ឋកិច្ច​វិញគឺមាន​រហូត​ដល់​ជាង ៣០ភាគរយ ប៉ុន្តែទំហំ​ប្រាក់កម្ចី​នៅក្នុងវិស័យនេះ ហាក់នៅមាន​ទំហំតិចតួច​នៅឡើយ​ប្រមាណជា ១០ភាគរយ ធៀបនឹង​ទំហំ​ឥណទានសរុប។

ជុំវិញបញ្ហានេះ លោកឧកញ៉ា ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវអង្ករកម្ពុជា​បានស្នើ​សុំធនាគារជាតិ​នៃកម្ពុជា ពិនិត្យមើល​លទ្ធភាព​ឲ្យគ្រឹះស្ថាន​ធនាគារ និង ហិរញ្ញវត្ថុ​នៅកម្ពុជា ពង្រីកដើមទុន​លើប្រាក់កម្ចី​បន្ថែមលើ​វិស័យ​កសិកម្មឲ្យបាន​ច្រើនជាងនេះ គឺជា​រឿងល្អបំផុត។

លោកឧកញ៉ា​បានលើកឡើង​បន្តទៀតថា កន្លងមក​ពាណិជ្ជករ ក៏ដូច​កសិករ​តូចៗ​ទទួល​បានកម្ចី​ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ភាគច្រើន​ទទួល​បានកម្ចីក្នុង​កម្រិត​ថ្លៃដើមខ្ពស់ និងអត្រា​ការ​ប្រាក់​ចន្លោះពី ១២ ទៅ១៨ភាគរយ​ក្នុងមួយឆ្នាំ។

ដោយឡែក ពាណិជ្ជករធំៗវិញ ទទួលបាន​កម្ចី​ក្នុងអត្រា​ការប្រាក់​ត្រឹមតែ​ជាង ៦ភាគរយ ទៅជាង ៨ភាគរយ​ប៉ុណ្ណោះ ដែលនេះ ជាហេតុធ្វើ​ឲ្យថ្លៃដើម​នៃការប្រកួត​ប្រជែង​នៅក្នុងវិស័យ​កសិកម្មកម្ពុជា​ជួបការលំបាក​ច្រើន។ ដូច្នេះសូមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​នៅកម្ពុជា​ពិចារណាឡើងវិញ​អំពីលទ្ធភាព​ដែលអាចឲ្យ​ប្រជាកសិករ​មានលទ្ធភាព​អាចប្រើប្រាស់​ទុនដើម្បីយក​ទៅពង្រីក​អាជីវកម្ម ដើម្បីបាន​នូវថ្លៃដើម​អាចប្រកួត​ប្រជែង​ជាមួយដៃគូ​ជិតខាង។ នេះបើតាម​ការបញ្ជាក់​របស់​អ្នកជំនាញ​ស្រូវអង្ករ។

ជុំវិញនឹងការស្វែង​រកដំណោះស្រាយ​ជួយដល់​ប្រជាកសិករ ដើម្បីទទួលបាន​កម្ចីដែល​មានអត្រាការប្រាក់ទាប​នេះដែរ ឯឧត្តម ឃី កុសល អគ្គលេខាធិការ​រងនៃ​ក្រសួង​កសិកម្ម​បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បាននិងកំពុង​ចូលរួមពិភាក្សា​ដោះស្រាយ​ក្នុងការកំណ​ត់អត្រាការប្រាក់​សមរម្យ​ជាមួយនឹង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខាងធនាគារ​ពិភពលោក និងវិស័យឯកជន​មួយចំនួន រួមទាំងទាំងស្ថាប័ន​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​នៅកម្ពុជាផងដែរ។

យោងតាមរបាយការណ៍​ធនាគារជាតិ គិតត្រឹមខែសីហាឆ្នាំ២០១៩ ទំហំឥណទាន​សរុប​នៅក្នុងវិស័យ​កសិកម្ម​បានកើន​ដល់ ២,២​ពាន់លាន​ដុល្លារអាមេរិក ទន្ទឹមនឹង​អត្រាការប្រាក់​អប្បរមា​ត្រូវបាន​កំណត់​ត្រឹម ១៨ភាគរយ។

ជំវិញកំណើនឥណទាននេះ លោកជំទាវ នាវ ចាន់ថាណា ទេសាភិបាលរង​ធនាគារជាតិ​នៃកម្ពុជា​បានគូសបញ្ជាក់ថា ទំហំឥណនទាន​ដ៏ធំនេះ បានជួយឲ្យ​អាជីវកម្ម​និងគ្រួសារ​កសិករសម្រាប់​ផ្តល់លទ្ធភាព​ទទួលបាន​ឥណនទាន និងអាចវិនិយោគ​ទ្រព្យសកម្ម ដែលមាន​ផលិតភាពខ្ពស់ និងបច្ចេកវិទ្យាថ្មីៗ ដែលមានសារសំខាន់​សម្រាប់​លើកកម្ពស់​ផលិតភាព​កសិកម្ម ដែលនេះ​ជាការចូលរួម​ចំណែក​យ៉ាងសំខាន់​សម្រាប់​វិស័យហិរញ្ញវត្ថុ។

លោកជំទាវ សង្ឃឹម និងជឿជាក់ថា កំណើនរឹងមាំ​នៅក្នុងវិស័យ​ហិរញ្ញវត្ថុនេះ នឹងបន្តគាំទ្រ​កំណើន​របស់វិស័យ​កសិកម្មនេះ ដូច្នេះសូមលើកទឹកចិត្ត​ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តបង្កើន​ផលិតផល និងសេវាហិរញ្ញវត្ថុ​ថ្មីៗបន្ថែមទៀត សម្រាប់បម្រើ​ដល់ប្រជាកសិករ​បន្តអភិវឌ្ឍន៍វិស័យ​កសិកម្មកាន់តែខ្លាំងក្លា​ឡើងថែម​មួយកម្រិតទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រផលិតស្ករសរបស់ អ្នកឧកញ៉ា លី យ៉ុង ផាត់ មានសក្ដានុពលផលិតបានស្ករស និងស្ករឆៅ ២ ពាន់តោនក្នុងមួយថ្ងៃ

ព័ត៌មាន
រោងចក្រផលិតស្ករអំពៅ របស់ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គឺ ដែលជារបស់អ្នកឧកញ៉ា លី យ៉ុងផាត់ បច្ចុប្បន្ននេះ មានសក្ដានុពលអាចផលិតស្ករស និងស្ករឆៅ សរុបច…

ក្រុមហ៊ុនចិនធំមួយចាប់អារម្មណ៍វិនិយោគដំណាំដូងនៅកម្ពុជា និងកែច្នៃទឹកដូង ដើម្បីនាំចេញទៅចិន

ព័ត៌មាន
ក្រុមហ៊ុន Coconut Palm Group ដែលជាក្រុមហ៊ុនធំមួយដែលមានការវិនិយោគកសិកម្មខ្នាតធំនៅប្រទេសចិន បានមកសិក្សាស្វែងរកឱកាសវិនិយោគដាំដុះដំណាំដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ