ចំណូលគយ

មេដឹកនាំគយកម្ពុជា៖ ចំណូលពន្ធគយនៅដើមឆ្នាំ២០២០ ដាំក្បាលចុះ ដោយសារមេរោគ Covid-19


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និង រដ្ឋករកម្ពុជាបានប្រកាសឲ្យដឹងថា ឥទ្ធិពល នៃវីរុស Covid-19 មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ក៏ដូចជា ប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែឥទ្ធិពលនៃវីរុស ដ៏កាចសាហាវ នេះក៏បានធ្វើឲ្យប៉ះពាល់ដល់ការប្រមូលចំណូលពន្ធគយកម្ពុជានៅដើមឆ្នាំ២០២០នេះធ្លាក់ចុះជាងផែនការផងដែរ។
លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រទេស​កម្ពុជា។ រូបភាព៖ ហេង ភារម្យ
ដោយ

ជា​លទ្ធផល​ជាក់ស្តែង​ដែល​បាប​បញ្ជាក់​នៅ ក្នុង​ខែកុម្ភៈ​ដើមឆ្នាំ​២០២០​នេះ រដ្ឋ​ប្រមូលប្រាក់ ចំ​ណួ​ល​គយ​បាន​ប្រមាណ ២៣៥​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​ទាប​ជាង​ផែនការ ដែល​បាន​កំណត់ មាន​រហូត ២៥០​លាន​ដុល្លារ​។

ជុំវិញ​ទៅ​នឹង​ការ​ដាំ​ក្បាល​ចុះ​ចំណូល​ពន្ធគយ​ដើមឆ្នាំ​នេះ ត្រូវ​បាន ឯកឧត្តម គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់​អះអាង​ថា នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ជា​ផែនការ​ដែល​បាន​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ គឺ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ត្រូវ​ប្រមូល​ចំណូល​ឲ្យ​បាន​ជាង ២.៩០០ លាន​ដុល្លារ ក្នុង​នោះ គិត​ជា​មធ្យម​ប្រចាំខែ តម្រូវ​ប្រមូល​ឲ្យ​បាន​ជាង ២៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​។ ជា​លទ្ធផល​នៃ​ការ​ប្រមូល​ចំណូល​គយ​ក្នុង​ខែមករា​លើស​ផែនការ​ដែល​មាន​ចំនួន ២៥៥​លាន​ដុល្លារ ប៉ុន្តែ​ខែកុម្ភៈ​វិញ ប្រមូល​ចំណូល​បាន​តិច​ជាង​ផែនការ​ដែល​មាន​ចំនួន ២៣៥​លាន​ដុល្លារ​។

ជា​ការ​ណែនាំ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​កំពុង​តែ​រិះរក​គ្រប់​មធ្យោបាយ និង​វិធានការ​បន្ថែម​ក្នុង​ការ​គៀង​ប្រមូល​ចំណូល​ពន្ធគយ​បន្ថែម ខណៈ​ការ​ប្រមូល​ចំណូល​បច្ចុប្បន្ន​នេះ កំពុង​ជួប​បញ្ហា​ប្រឈម​ច្រើន​ដោយ​ទំនិញ​មួយ​ចំនួន​ដែល​បម្រើ​ឲ្យ​វិស័យ​កាត់ដេរ និង វិស័យ​ទេសចរ គឺ​មាន​តម្រូវការ​ថយ​ចុះ​យ៉ាង​ខ្លាំង ដែល​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ចំណូល​ពន្ធគយ​ក្នុង​ខែ កុម្ភៈ​ថយ​ចុះ​ជា​ផែនការ​កំណត់ ។

គួរ​ជម្រាប​ផង​ដែរ​ថា កាលពី​ឆ្នាំ​២០១៩ រដ្ឋ​បាន​ប្រមូលប្រាក់​ចំណូល​ពន្ធគយ​សរុប​បាន​ប្រមាណ​ជាង ៣.២១៥ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង ៣០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨ ដែល​លើស​ផែនការ​ដែល​បាន​កំណត់​ជាង ៤២ ភាគរយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហព័ន្ធស្រូវអង្ករ ប្រាប់ពលរដ្ឋ “កុំភ័យរឿងអង្ករឡើងថ្លៃ” នៅអំឡុងពេលមាន Covid-19

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ប្រាប់ពលរដ្ឋថា កុំឲ្យមានភាពភ័យបារម្ភចំពោះ រឿងអង្ករឡើងថ្លៃ នាអំឡុងពេលមានបញ្ហា Covid-19 ដែលជាហេតុនាំឲ្យម…

កម្ពុជានឹងដាក់ឲ្យដំណើរការជាផ្លូវការធនាគារ SME នៅក្នុងឆ្នាំនេះ

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់អះអាងថា ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាដែលជាធនាគារគ្រប់គ្រងដោយរដ្ឋនឹងត្រូវប្រកាសដាក់ឲ្យដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ