ពន្យាពេលការបើកសួនកម្សាន្ដដាយណូស័រ

សួនកម្សាន្ដដាយណូស័ររបស់អ្នកឧកញ៉ា ពុង ឃាវសែ នឹងពន្យារពេលបើកដំណើរការរហូតដល់ចប់កូវីដ-១៩


សួនកម្សាន្ដសត្វដាយណូស័រសិប្បនិម្មិតដ៏ធំមួយ ដែលត្រូវបានគេស្គាល់ថា ជារបស់មហាសេដ្ឋីកម្ពុជាអ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ចប់ការស្ថាបនាស្ទើរតែទាំងស្រុងហើយ នៅលើទឹកដីនៃក្រុងរណបជ្រោយចង្វារ តែត្រូវបានអ្នកគ្រប់គ្រងសួនកម្សាន្ដនេះបញ្ជាក់ថា មិនទាន់អាចបើកដំណើរការនាពេលនេះបានទេ និងត្រូវពន្យារពេលរហូតចប់ជំងឺកូវីដ-១៩។
សួនកម្សាន្ដដាយណូស័ររបស់អ្នកឧកញ៉ា ពុង ឃាវសែ នឹងពន្យារពេលបើកដំណើរការរហូតដល់ចប់កូវីដ-១៩

បើ​តាម​អ្នកគ្រប់គ្រង​សួន​កម្សាន្ដ​សត្វ​ដាយ​ណូ​ស័​រ​មួយ​នេះ​បាន​បញ្ជាក់​ថា ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ការ​ដូច​ជា​ការ​បំពាក់​ឧបករណ៍ និង​សម្ភារ​ក្នុង​សួន​កម្សាន្ដ​ក៏​បាន​រួចរាល់​ស្ទើរតែ​១០០%​ទៅ​ហើយ តែ​ព្រោះ​កូ​វី​ដ​-១៩ ធ្វើ​ឲ្យ​សួន​កម្សាន្ដ​មិន​អាច​បើក​ដំណើរការ​តាម​ផែនការ​កំណត់​បាន​នៅ​នា​ពេល​នេះនោះ​ទេ​។

អ្នកគ្រប់គ្រង​រូប​នេះ បាន​បន្ត​ថា «​បាទ​ពួក​យើង​អត់​ហ៊ាន​រញ៉ែរ​ញ៉ៃ ខ្លាច​មាន​បញ្ហា​អី ព្រោះថា​ជា​ធម្មតា ពួក​យើង​បើក យើង​ត្រូវ​ប្រកាស យើង​ត្រូវ​អញ្ជើញ​សាលាក្រុង ក៏​ដូច​ជា​ក្រសួងទេសចរណ៍​អី​ឲ្យ​គាត់​ដឹង​ឭ​រឿង​ហ្នឹង​ដែរ ម្យ៉ាង​បច្ចុប្បន្ន​នេះ បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​មានការ​ព្រមាន​ពី​ក្រសួងសុខាភិបាល​នៅឡើយ ហេតុ​ដូចនេះ ខាង​សួន​មិន​ទាន់​អាច​សម្រេច​បើក​សាកល្បង ឬ​បើក​ជា​ផ្លូវការ​នា​ពេល​នេះ​បាន​ទេ​»​។

បើ​ទោះបីជា​សួន​កម្សាន្ដ​ដាយ​ណូ​ស័​រ​នេះ ពន្យារពេល​បើក​ដំណើរការ​ក្ដី ប៉ុន្ដែ មជ្ឈមណ្ឌល​កម្សាន្ដ​មួយ គឺ Phnom Penh Fantasy World ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​នោះ បាន​បើក​ដំណើរការ​សាកល្បង​តាំងពី​ថ្ងៃ​ទី ២២ ខែឧសភា​មក​ម្ល៉េះ​។

ជុំវិញ​នឹង​ការ​បើក​សាកល្បង​របស់​មជ្ឈមណ្ឌល​កម្សាន្ដ Phnom Penh Fantasy World នា​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​អ្នកគ្រប់គ្រង​សួន​ដាយ​ណូ​ស័​រ អះអាង​ថា វា​គឺជា​ការ​សម្រេច​របស់​ថៅកែ​មជ្ឈមណ្ឌល​កម្សាន្ដ​មួយ​នេះ មិន​មាន​ពាក់ព័ន្ធ​សួន​ដាយ​ណូ​ស័​រ​នោះ​ទេ ព្រោះថា​មាន​ម្ចាស់​ពីរ​ផ្សេង​គ្នា ។ តែ​លោក​ថា ការ​សាកល្បង​របស់ Phnom Penh Fantasy World​នេះ គ្រាន់តែ​ចង់បាន​មតិយោបល់​ពី​សាធារណៈជន ដើម្បី​កែ​លម្អ​ចំណុច​ខ្វះខាត​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។

បើ​តាម​អ្នកគ្រប់គ្រង​របស់​សួន​ដាយ​ណូ​ស័​រ​នេះ បញ្ជាក់​ថា ចំពោះ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​កម្សាន្ដ​គឺ​មាន​តម្លៃ​ក្រោម ១០​ដុល្លារ ដែល​អតិថិជន​គោលដៅ​របស់​សួន គឺជា​លក្ខណៈ​គ្រួសារ​។ លក្ខណ​:​ពិសេស នៅ​ក្នុង​សួនសត្វ​ដាយ​ណូ​ស័​រ​សិប្បនិម្មិត​នេះ គឺ​មានការ​រៀបចំ​ជា​សួនច្បារ​អម​ដោយ​ខ្សែទឹក មាន​រូប​សត្វ​ដាយ​ណូ​ស័​រ ធ្វើ​ឡើង​ពី​ជ័រ​ប្លា​ស្ទិ​ច និង​ថ្ម ។ ពិសេស​មាន​កន្លែង​រំអិល​ក្មេង​លេង និង​កន្លែង​កម្សាន្ដ​ជា​ច្រើន​ទៀត​។

ទោះ​យ៉ាងណា សួនសត្វ​ដាយ​ណូ​ស័​រ​សិប្បនិម្មិត​របស់​អ្នក​ក​ឧកញ៉ា ពុង ឃាវ​សែ ដែល​ត្រៀម​បើក​ដំណើរការ​សាកល្បង​នេះ គឺ​មិនមែន​ជា​សួន​ដាយ​ណូ​ស័​រ ដែល​ទើបតែ​មាន​ដំបូង​គេ​នៅ​កម្ពុជា​នោះ​ទេ​។ គេ​នៅ​ចាំ​បាន​ថា កាលពី​ចុងឆ្នាំ​២០១៨ ក៏​មាន​សួនសត្វ​ដាយ​ណូ​ស័​រ​សិប្បនិម្មិត ដ៏​ធំ​មួយ​ឈ្មោះ Jurassic Kingdom បើក​ដំណើរការ​ឲ្យ​ភ្ញៀវ​ចូល​លេង​កម្សាន្ដ ដោយ​វា​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​វិនិយោគ​ដោយ​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា លី យ៉ុ​ង​ផាត់ នៅ​លើ​ទឹកដី​ខណ្ឌ​សែន​សុខ ក្បែរ​ផ្សារ​ទំនើប​អ៊ី​អន​២ និង​ផ្សារ​ម៉ា​ក្រូ​។ ប៉ុន្ដែ មួយ​រយៈ​ក្រោយមក សួនសត្វ​ដាយ​ណូ​ស័​រ​មួយ​នេះ​បាន​បិទទ្វារ​លែង​ដំណើរការ ហើយ​ក៏​បាន​រើ​សត្វ​ដាយ​ណូ​ស័​រ​សិប្បនិម្មិត​ទាំងនោះ ចេញពី​តាំង​គ្មាន​សល់​ឡើយ​។ មិន​មានការ​បញ្ជាក់​ពី​ក្រុមហ៊ុន​នោះ​ទេ ថា​សួនសត្វ​ដាយ​ណូ​ស័​រ Jurassic Kingdom នេះ ត្រូវ​បាន​បិទទ្វារ ដោយសារ​មូលហេតុ​អ្វី​នោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថា ក្នុង​អំឡុងវិបត្តិ​កូវីដ១៩ អ្នក​រកស៊ី​គម្រោង​ដីឡូត៍​ខ្នាតតូច​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត

ព័ត៌មាន
អ្នកជំនាញ​ផ្នែក​ហិរញ្ញ​វត្ថុ និងវិនិយោគ​លើ​វិស័យដីធ្លី បាន​និយាយ​ថា ជំងឺរាតត្បាតកូវីដ១៩​បាន​និង​កំពុង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំងទៅល…

អ្នកទទួលបានការអនុញ្ញាតរៀបចំឥណទានឡើងវិញ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានជាង ១៥ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់សរុប ៦៥៦ លានដុល្លារ

ព័ត៌មាន
គិតមកទល់ថ្ងៃទី ២៤ ខែ ឧសភា ចំនួនអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានការអនុញ្ញាតរៀបចំឥណទានឡើងវិញមានចំនួនជាង ១៥,២ ម៉ឺនន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ