Advertisement
Advertisement
ប្រៀបធៀប​សេដ្ឋកិច្ចវៀតណាម និងសិង្ហបុរី

ធនាគារសិង្ហបុរី DBS ព្យាករថា សេដ្ឋកិច្ចវៀតណាម នឹងមានធំជាងប្រទេសសិង្ហបុរី នៅឆ្នាំ២០២៩


សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានព្យាករថា នឹងមានទំហំធំជាងសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី នៅត្រឹមឆ្នាំ២០២៩ខាងមុខនេះ ដោយការព្យាករនេះ គឺផ្អែកលើការរក្សាបាននូវកំណើនសេដ្ឋកិច្ច ៦% ទៅ៦,៥% របស់ប្រទេសវៀតណាមនៅក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍សិង្ហបុរី (DBS) ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។
ធនាគារពិភពលោក៖ វៀតណាមនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី៥ ក្នុងពិភពលោក នៅឆ្នាំ២០២០ (រូបភាព៖https://www.pinterest.com)
ដោយ
Advertisement

របាយការណ៍​ដែលនិយាយ​ពីចក្ខុវិស័យ​ពាណិជ្ជកម្ម​សកល​ដែលមានមូលដ្ឋាន​នៅ​អង់គ្លេស របស់​ធនាគារអភិវឌ្ឍន៍​សិង្ហបុរី បាន​គូសបញ្ជាក់ថា តាមការព្យាករ​នៅឆ្នាំ​២០២៩​ទៅមុខទៀតនេះ​សេដ្ឋកិច្ច​វៀតណាម​អាចនឹង​មាន​កំណើន​ថេរ​ក្នុង​រង្វង់​៦% ទៅ៦,៥%ក្នុងមួយឆ្នាំ។

អ្នកជំនាញ​សេដ្ឋកិច្ច​គឺលោក អ៊ីវីន សៀស៍ បាន​បញ្ជាក់​នៅក្នុង​​របាយការណ៍​ដដែលនេះថា «ប្រសិនបើ​វៀតណាម​អាច​រក្សាបាន​កំណើន​ថេរ​ នោះ​សេដ្ឋកិច្ចវៀតណាម​នឹង​មាន​ធំជាង​សេដ្ឋកិច្ច​របស់​សិង្ហបុរីទៅទៀត​នៅក្នុង​រយៈពេល​១០ឆ្នាំ»។

ការព្យាករ​របស់ធនាគារ DBS នេះ គឺផ្អែកជាសំខាន់​ទៅលើ​កត្តា​ជាច្រើន​ដូចជា លំហូរ​វិនិយោគ​ពីបរទេសដ៏រឹងមាំ​ និងកំណើន​ផលិតភាព​របស់​វៀតណាម​នៅក្នុង​រយៈពេល​២ ទៅ៣ឆ្នាំ​ខាងមុខនេះ។

បច្ចុប្បន្ន សេដ្ឋកិច្ច​វៀតណាម​មានទំហំ​ជាទឹកប្រាក់ ២២៤ ពាន់លាន​ដុល្លារអាមេរិក នេះមានន័យថា សេដ្ឋកិច្ចវៀតណាម​កំពុង​មានប្រមាណ ៦៩% នៃទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហបុរី ដែលមាន​ប្រមាណ ៣២៤ពាន់លាន​ដុល្លារអាមេរិក៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥទ្ធិពលកូវីដ-១៩ កំពុងទាញពលរដ្ឋថៃជាង១១លានគ្រួសារធ្លាក់ចូលហានិភ័យនៃភាពក្រីក្រ

ព័ត៌មាន
យ៉ាងហោចណាស់ មានពលរដ្ឋថៃប្រមាណ ជាង ១១លានគ្រួសារ នៅក្នុងប្រទេសថៃ កំពុងស្ថិតនៅក្នុងហានិភ័យធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដោយសារតែវិបត្តិសេដ្ឋក...

លោក Elon Musk នឹងនាំមុខស្ថាបនិកហ្វេសប៊ុក ក្នុងតំណែងជាកំពូលមហាសេដ្ឋីមានជាងគេបំផុតទី៣ ក្នុងពិភពលោក

ព័ត៌មាន
លោក Elon Musk ដែលគេស្គាល់ថាជាមហាសេដ្ឋីលំដាប់កំពូលមួយរូបរបស់សហរដ្ឋអាមេរិក ដែលរកស៊ីធំក្នុងវិស័យបច្ចេកវិទ្យានោះ ថ្មីៗនេះ ត្រូវបានសារព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ