បញ្ហា​នៃការជួញដូរមនុស្ស

សម្ដេច ស ខេង៖ បញ្ហា​ថ្មីៗ​ចុង​ក្រោយ​នេះ គឺ​បញ្ហា​ជីវភាព​ពលរដ្ឋ​និង​ជា​មុខ​សញ្ញា​ងាយរងគ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស


សម្ដេច​ក្រឡាហោម ស ខេង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ថា បញ្ហា​ថ្មីៗ​ចុង​ក្រោយ​នេះ​នៅ​កម្ពុជា គឺ​ការ​ប្រឈមមុខ​នឹង​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ ពិសេស គឺ​ពួកគាត់​ជា​មុខ​សញ្ញា​ងាយរងគ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ។
សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ដោយ

សម្ដេច​ក្រឡា​ហោម ស ខេង ដែល​ជា​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ផងដែរ​នោះ ក៏​បាន​ស្នើ​សមត្ថកិច្ច​តាមព្រំដែន​ទាំងអស់ ឲ្យ​ទប់ស្កាត់​ពលរដ្ឋ​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ និង​ចាប់​មេខ្យល់​យក​មក​ផ្តន្ទាទោស និង​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​បង្កើន​ការផ្សព្វផ្សាយ​អំពី​ហានិភ័យ​សម្រាប់​ពលករ​នៅ​ក្រៅ​ប្រទេស។

សម្ដេច​ក្រឡាហោម ស ខេង បាន​និយាយ​នៅឯ​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ ស្ដីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ២០១៩ ដូច្នេះ​ថា “ការលួច​ឆ្លង​កាត់​ព្រំដែន​ត្រលប់​ទៅ​ថៃ​វិញ​ហ្នឹង សុំ​ឱ្យ​បណ្តាខេត្ត​ជាប់​ព្រំដែន ខិត្តខំ​ប្រមូល​កម្លាំង ដើម្បី​នឹង​ជួយ​ទប់ស្កាត់ ពិសេស​គឺថា ការពិតហើយ គឺ​យើង​បិទ​ច្រក​ផ្លូវការ ប៉ុន្តែ​អា​តាម​របៀង​ហ្នឹង គាត់​ទៅ​បាន។”

សម្តេច​បាន​បន្ត​ថា “ហើយរឿងនេះ គឺ​ច្បាស់លាស់​ហើយ តែ​កាលណា​ចាប់បាន គឺ​មេខ្លោង​ហ្នឹង គឺ​ពិតជា​អ្នកជួញដូរ​ហើយ អ៊ីចឹង​ហើយ​សុំ​ឱ្យយកចិត្តទុកដាក់​ទាក់ទង​នឹង​បញ្ហា​នេះ ព្រោះ​ទៅ​ដល់​ហ្នុង វា​ខុស​ច្បាប់ ហើយ​ថៃ នៅប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នៅឡើយ អត់ទាន់​បើក​ទេ អ៊ីចឹង វា​ច្បាស់ណាស់​ថា ការលួច​ឆ្លងដែន​ទៅ​នេះ​វា​ខុស​ច្បាប់​ហើយ។”

នៅឯ​ពិធី​នោះដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ក៏បាននិយាយ​ដែរថា ការប្រឈម​នៃ​អំពើ​ជួញដូរ​មនុស្ស​នេះ គឺ​កើតឡើង​នៅ​ពេល​ដែល​ថៃ​បាន​រឹត​បន្តឹង​ ទាំង​ផ្ទៃ​ក្នុង​ប្រទេស និង​តាម​បន្ទាត់​ព្រំដែន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ១៩។

កាលពី​ឆ្នាំ២០១៩​កន្លង​មក​នេះ អាជ្ញាធរ​ចម្រុះ​កម្ពុជា​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ បាន​សរុប​ចំនួន​១៦៩ លើ ១៣៤​ករណី កើន ៣៥​ករណី ស្មើនឹង​ ២៦,១១ភាគរយ និង​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​បាន ២២៩នាក់ លើ ២២៤នាក់ ធៀបនឹង​ឆ្នាំ២០១៨ និង​បាន​សង្គ្រោះ​ជនរងគ្រោះ​ចំនួន ៤៥៦នាក់ លើ ២៣០នាក់។ នេះ​បើយោងតាម​លោក​ជំទាវ ជូ ប៊ុនអេង៕




អត្ថបទបន្ទាប់


កម្ពុជានាំចេញកង់ទៅអឺរ៉ុបជិតកន្លះលានគ្រឿង ក្នុងទំហំទឹកប្រាក់ជាង ១១៩ លានដុល្លារ

ព័ត៌មាន
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអឺរ៉ុប ក្នុងចំនួនជិតកន្លះលានគ្រឿង ដែលមានទំហំជាទឹកប្រាក់សរុបប្រមាណជាង ១១…

ទំហំ​ជួញដូរ​ភាគហ៊ុន​កើន​ដល់​ជាង ៥​ប៊ីលាន​រៀល ក្នុង​ថ្ងៃទី២៧ ឧសភានេះ

ព័ត៌មាន
ទំហំជួញដូរ​ភាគហ៊ុន​ក្នុង​ថ្ងៃនេះ (ថ្ងៃទី២៧ ឧសភា ឆ្នាំ​២០២០) បាន​បង្ហាញ​ពី​សន្ទុះ​ស្ទុះ​ឡើង​យ៉ាង​ខ្ពស់ រហូត​ដល់​ប្រមាណ ៥,១១​ប៊ីលាន​រៀល។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ