អត្ថបទ​ពាណិជ្ជកម្ម

រក​ឃើញ​ម្ចាស់​អភិវឌ្ឍ​ផ្សារ​ទំនើបស្តង់ដារអន្តរជាតិ នៅ​ផ្លូវ៦០ម៉ែត្រហើយ!


កាលពី​ខែមីនា ឆ្នាំ២០១៩ សារព័ត៌មាន ខេមបូណូមីស បាន​ផ្សាយ​អត្ថបទ​មួយ ដែល​មានចំណងជើងថា "នៅ​ពេល​ផ្សារ​ទំនើប​លំដាប់​អន្តរ​ជាតិ​មួយ​នេះ​បើក​ដំណើរការ តំបន់​ផ្លូវ​៦០​ម៉ែត្រ នឹង​ប្រែ​មុខ​មាត់​ប្លែក​កាន់​តែ​ខ្លាំង!"។ ឥឡូវនេះ យើងបានរកឃើញ​អ្នកអភិវឌ្ឍ​ផ្សារទំនើប​ខ្នាត​អន្តរជាតិ​នេះហើយ គឺ​ក្រុមហ៊ុន​ ប៉េង ហួត គ្រុប ដែល​ល្បីល្បាញ​ខាង​អភិវឌ្ឍ​បុរី​ទំនើប​ប្រណីត នៅ​កម្ពុជា។
រចនាបថ​ស្ថាបត្យកម្ម​របស់​គម្រោង​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​ នៅ​ផ្លូវ ៦០ម៉ែត្រ របស់​ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួល​ជ័យ​លាភី​ ពី​កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា លើកទី៤ ប្រចាំឆ្នាំ២០១៩។
ដោយ

តាមពិតទៅ ផ្សារ​ទំនើប​នេះ​មាន​ឈ្មោះថា PH Diamond Place ដែល​ធ្លាប់​ប្រកាស​គម្រោង​សាងសង់​ឲ្យ​ដឹង​ជាសាធារណៈ​ម្ដង​ហើយ ប៉ុន្តែ ក្រុមហ៊ុន​ ប៉េង​ ហួត គ្រុប បាន​សម្រេច​ចិត្ត​កែសម្រួល​គម្រោង​នេះ​ ដោយ​បង្កើន​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ដល់​ខ្ទង់រយលានដុល្លារ កែ​ប្រែ​រចនាបថ​ស្ថាបត្យកម្ម និង​ទំហំ​ផ្សារ​ ឲ្យ​កាន់តែ​ទំនើប​ខ្លាំង និង​ស្របទៅតាមស្តង់ដារ​អន្តរជាតិ​នៃ​បណ្ដា​ផ្សារ​ទំនើបធំៗ​នៅ​ក្នុង​តំបន់។ 

រូប​ប្លង់​រចនា​បថ​ស្ថាបត្យកម្ម​នៃ​ផ្សារ​ទំនើប PH Diamond Place

​កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា លើកទី៤ ប្រចាំឆ្នាំ២០១៩ ផ្សារទំនើបស្តង់ដារអន្តរជាតិ PH Diamond Place នៅ​ផ្លូវ៦០ម៉ែត្រនោះ បានលេចមុខក្នុងការប្រកួតប្រជែងក្នុងកម្មវិធី ជាមួយ​នឹង​រចនាបថ​ស្ថាបត្យ​កម្ម​ថ្មី ហើយ​​បានទទួល​ជ័យ​លាភី «ពាន​រង្វាន់​ឌីហ្សាញ​ស្ថាបត្យកម្ម​លក់រាយ​ល្អ​ជាង​គេ - Best Retail Architectural Design» ថែម​ទៀត​ផង។ កម្មវិធីពានរង្វាន់នេះ រៀបចំឡើងដោយ ក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាន នាប្រទេស​សិង្ហបុរី នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។

សារព័ត៌មាន ខេមបូណូមីស នឹង​ធ្វើការ​ទំនាក់​ទំនង​ទៅ​ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែល​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍ​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​នេះ ដោយ​ផ្ទាល់ ដើម្បី​សាកសួរ​អំពី​ព័ត៌មាន​លម្អិត​ក្នុង​ពេល​ឆាប់ៗ​នេះ៕ 

រូប​ប្លង់​រចនា​បថ​ស្ថាបត្យកម្ម​នៃ​ផ្សារ​ទំនើប PH Diamond Place។



អត្ថបទបន្ទាប់


កម្ពុជារៀបយុទ្ធសាស្ត្រអន្ទងចិត្តភ្ញៀវទេសចរជប៉ុន ឲ្យមកកម្សាន្ដកម្ពុជាកាន់តែច្រើន

ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានដឹកនាំក្រុមការងារ សិល្បករ ក្រុមល្បុក្កតោ និងក្រុមតន្រ្តី ចូលរួមពិព័រណ៍កម្ពុជា ឆ្នាំ២០១៩ នៅទីក្រុងតូ…

ឥណ្ឌូនេស៊ី​មានគម្រោង​រើរដ្ឋធានី​របស់ខ្លួន​​ចេញពី​ហ្សាកាតា

ព័ត៌មាន
លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo) បាន​សម្ដែងការគាំទ្រ​ចំពោះ​ផែនការ​ផ្លាស់ប្ដូរទីតាំង​រដ្ឋធានី​ចេញ​ពីទីក្រុង​ហ្សាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ