វិស័យអចលនទ្រព្យ

ល្បឿននៃការអភិវឌ្ឍនៅតំបន់ជុំវិញផ្លូវក្រវាត់ក្រុងលឿនហួសការស្មាន


អ្នកជំនាញនៃក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល បានឲ្យដឹងថា ល្បឿននៃការអភិវឌ្ឍនៅតំបន់ជុំវិញផ្លូវក្រវាត់ក្រុង គឺលឿនហួសការស្មាន ពីតំបន់ដែលមានតែវាលស្រែនិងបឹងផ្កាស្នោរ ឥឡូវ ក្លាយជាតំបន់មួយដែលប្រមូលផ្តុំទៅដោយការសាងសង់គម្រោងអចលនទ្រព្យថ្មីៗជាច្រើន។ អ្នកជំនាញបន្តថា ទៅថ្ងៃអនាគតឆាប់ៗខាងមុខ តំបន់នេះអាចនឹងក្លាយជាទីប្រជុំជនមួយដូចរាជធានីភ្នំពេញ ដែរ។
ល្បឿននៃការអភិវឌ្ឍនៅតំបន់ជុំវិញផ្លូវក្រវាត់ក្រុងលឿនហួសការស្មាន

ជាក់ស្តែង នៅ​ថ្ងៃនេះ មាន​គម្រោង​ថ្មី​មួយទៀត ដែល​មានឈ្មោះ​ថា Gold Residence បាន​បោះទីតាំង​សាងសង់​លំនៅ​ឋាន​ប្រភេទ​វីឡា​កូនកាត់ និង​ផ្ទះល្វែង​របស់​ខ្លួន មួយទៀត​ហើយ ក្រោយ​ពី​ឃើញ​សក្តានុពល​នៃ​ការ​អភិវឌ្ឍ​ដ៏​ឆាប់រហ័ស​នៅ​តំបន់​នេះ​។

ក្រៅ​តែ​ភាព​អំណោយផល​នៃ​ការ​សក្តានុពល​តំបន់​នេះ​ហើយ ម្ចាស់​គម្រោង Gold Residence បាន​ជ្រើសរើស​ក្រុមហ៊ុន​ស​ស៊ី​ភី​អិ​ល ដែល​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ដ៏​ល្បី​នៅ​កម្ពុជា ដើម្បី​ផ្តល់​សិទ្ធិ​ផ្តាច់មុខ​ឲ្យ​ក្រុមហ៊ុន ជា​អ្នកលក់​គម្រោង​និង​ប្រឹក្សា​យោ​លប​ល់​ផ្នែក​ទីផ្សារ​ទាំងស្រុង​តែ​ម្តង​។

លោក ស៊ុន ណា​រា ម្ចាស់​គម្រោង​បាន​ប្រាប់​ថា បានជា​លោក​ផ្តល់​សិទ្ធិ​ផ្តាច់មុខ​ឲ្យ​ក្រុមហ៊ុន C.P.L លក់​គម្រោង Gold Residence​នេះ ក៏​ព្រោះតែ ភាព​ល្បីល្បាញ​និង​សមត្ថភាព​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ដែល​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

លោក​បាន​បញ្ជាក់​ថា « ដោយសារ​តែ​ខ្ញុំ​គិត​ថា C.P.L ជា​ក្រុមហ៊ុន​ដែល​មានបទពិសោធន៍​ច្រើន​នៅ​ក្នុង​ការ​លក់​អចលនទ្រព្យ អ​ញ្ចឹ​ង​ខ្ញុំ​មាន​ទំនុកចិត្ត ហើយ​គាត់​ក៏​ជា​ក្រុមហ៊ុន​ស្របច្បាប់​មួយ​ដែល​អាច​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​ក្នុង​ការ​ទិញ​អ​ចនទ្រ​ព្យ​ផ្សេង​ៗ»​។

ចំណែក លោក ដែង តារា ប្រធាន​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​C.P.L បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​អចលនទ្រព្យ​C.P.L ជឿជាក់​ការ​លក់​នឹង​លក់​គម្រោង​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ដូច​គម្រោង​មុន​ៗ​ជាក់​ជា​មិន​ខាន​។

លោក​បាន​បន្ថែម​ថា « តាម​ពិត​ទៅ​អ្វី​ដែល​ជា​ការ​ជឿជាក់ គឺ​យើង​មាន​ច្រើន ពីព្រោះ តាម​រយៈ​ទីតាំង​របស់​គម្រោង គឺ​យើង​មាន​ទីតាំង​ល្អ យើង​មាន​ក្រុមហ៊ុន​សាងសង់​ដែល​មានគុណ​ភាព ហើយ​យើង​មាន​ម្ចាស់​គម្រោង​ដែល​ជា​ដៃគូ​សហការ​យ៉ាង​ល្អជា​ទីបំផុត អ​ញ្ចឹ​ង​យើង​គិត​ថា តាម​បទ​ពិសោធ​ណ៍​របស់​យើង​ជាង​២០​ឆ្នាំ រហូត​មក​ទល់​នឹង​ពេល​នេះ យើង​មាន​Network (​បណ្តាញ​)​ច្រើន យើង​មាន​អតិថិជន​ច្រើន​ដែល​គាត់​ត្រូវការ​នូវ​ទីតាំង​ផ្ទះ​អាជីវកម្ម ជា​លំនៅ​ឋាន​ដែល​មាន​លក្ខណៈ​Multi-Purpose(​ពហុ​បំណង​) បែប​នេះ​វា​ជាទី​តាំង​មួយ​ដែល​ល្អ​មែនទែន​»​។

បើ​តាម​ប្រធាន​ផ្នែក​ទីផ្សា នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​C.P.L បាន​ឲ្យ​ដឹង​ថា នេះ​ជា​គម្រោង​ដំបូង​គេ​នៃ​គម្រោង Gold Residence ដែល​នឹង​ត្រូវ​សាងសង់​ឲ្យ​រួចរាល់​ក្នុង​រយៈពេល​១៨​ខែ ហើយ​ម្ចាស់​គម្រោង Gold Residence​នេះ អាច​មាន​គម្រោង​ទី​២ និង​ទី​៣​បន្ត​ទៀត បន្ទាប់​ពី​ជោគជ័យ​លើ​គម្រោង​ទី​១​នេះ​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្រាវជ្រាវ៖ ឆ្នាំ ២០២០នេះ តម្រូវការជើងហោះហើរអន្តរជាតិ នឹងធ្លាក់ចុះរហូតដល់ទៅ ៨០%

ព័ត៌មាន
នៅក្នុងឆ្នាំ ២០២០នេះ តម្រូវការប្រើប្រាស់ជើងហោះហើរអន្តរជាតិ អាចនឹងធ្លាក់ចុះរហូតដល់ទៅ ៨០% ពោលគឺមានការប្រើប្រាស់ជើងហោះហើរ ត្រឹមតែ ៣១១លានជ…

ក្រសួងមហាផ្ទៃ៖ សមត្ថកិច្ចរកឃើញគ្រឿងញៀនជាង៤ពាន់ករណី កើនឡើង ២៧% នៅឆមាសទី១ ឆ្នាំ២០២០

ព័ត៌មាន
នៅក្នងរយៈពេល ៦ខែ ដើមឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានអះអាងថា សមត្ថកិច្ចបានរកឃើញគ្រឿងញៀនជាង ៤ពាន់ករណី កើនឡើង២៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ