ការអប់រំ

ប្រទេស​​ណា​​​ដែលមាន​បណ្ឌិត​ច្រើនជាង​គេ​បង្អស់​?


ការអប់រំ គឺជាគន្លឹះសំខាន់ដើម្បី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។​ មិនតែប៉ុណ្ណោះ​ការ​អប់​រំកម្រិត​ឧត្ដម​សិក្សា​ គឺជា​បេះដូង​ នៃ​គំនិត​ច្នៃប្រឌិត​ដែលយើង​ឃើញឧទាហរណ៍​ជា​ច្រើន​រាប់​មិន​អស់​មក​ហើយ។
ម៉ាក ហ្សាក់ឃើប៊ើគ បង្ហោះរូបទទួលសញ្ញាបត្រ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។
ដោយ

ការ​រកឃើញថ្មីៗ​ ដូចជា​ MP3 និង បច្ចេកវិទ្យា​ GPS នឹង​មិនអាច​ទៅ​រួច​បាន​ទេ​ប្រសិន​បើ​គ្មាន​ការ​ស្រាវជ្រាវ​របស់​បណ្ដា​បណ្ឌិត​ទាំង​ឡាយ​ទេ​នោះ។ប្រទេស​ជា​ច្រើន​កំពុង​តែ​វិនិយោគ​ក្នុង​ប្រព័ន្ធ​អប់​រំកម្រិត​ឧត្ដមសិក្សា ហើយ​ក៏មាន​មនុស្ស​ច្រើន​ជាង​ពេល​ណា​ៗ​ទាំង​អស់​ដែល​បញ្ចប់​ថ្នាក់​បណ្ឌិត។ ប៉ុន្តែ​ថា​តើ​ ប្រទេស​ណា​ខ្លះ​ដែលមាន​បណ្ឌិត​ច្រើនជាង​គេ​បង្អស់​នោះ?​

អាមេរិក​ឈ្នះ​ដាច់យោងតាម​របាយការណ៍​របស់ អង្គការ​ដើម្បី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និ​ង​ការ​អភិវឌ្ឍ បាន​បង្ហាញថា​ អាមេរិក​មាន​ចំនួន​និស្សិត​បញ្ចប់​ថ្នាក់បណ្ឌិតច្រើនជាង អាល្លឺម៉ង់ដល់​ទៅ​ពីរដង។​ក្នុង​ឆ្នាំ២០១៤ មាន​មនុស្ស​ចំនួន ៦៧.៤៤៩ នាក់​បញ្ចប់​ថ្នាក់​បណ្ឌិត​នៅសហរដ្ឋ​អាមេរិក បើ​ធៀប​ទៅ​នឹង​អាល្លឺម៉ង់ដែលមានចំនួន​និស្សិត​បញ្ចប់​ថ្នាក់បណ្ឌិត ២៨.១៤៧។ 

បន្ទាប់​មក​ទៀត​គឺ​ ចក្រ​ភព​អង់គ្លេស ដែល​យក​ឈ្នះ​ឥណ្ឌា ហើយបាន​ទទួលចំណាត់ថ្នាក់លេខ ៣ ជាមួយ​នឹង​ចំនួន ២៥.០២០។ ឯឥណ្ឌា​មានចំនួន ២៤.៣០០។បើ​ទោះ​បីជា​នៅ​ក្នុងចំណាត់ថ្នាក់​លេខ​​ ៥ ជប៉ុន​មាន​ចំនួនបណ្ឌិត​ មួយភាគបួននៃ​សហរដ្ឋ​អាមេរិក គឺចំនួន ១៦.០៣៩។

ចំណាត់​ថ្នាក់ទី៦ និងទី៧​ បារាំង និង​កូរ៉េ​ខាងត្បូង​មានចំនួន ១៣.៧២៩ និង ១២.៩៣១​ ជា​បន្តបន្ទាប់​គ្នា។ អេស្ប៉ាញ និង​អ៊ីតាលី​ គឺ​ស្ថិត​នៅក្នុង​ចំណាត់ថ្នាក់​លេខ​ ៨ និង​លេខ ៩ ដោយ​ចំនួន​ប្រហាក់ប្រហែលគ្នាគឺ ១០.៨៨៩ និង​ ១០.៦៧៨។អូស្រ្តាលី នៅចំណាត់ថ្នាក់ទី១០ ដោយមាន​ចំនួន​បណ្ឌិត ៨៤០០ នាក់។​

ប៉ុន្តែ ប្រសិនបើ​យើង​មើល​ចំនួនបណ្ឌិត​ធៀ​ប​នឹង​ចំនួនប្រជាពលរដ្ឋសរុប ការ​មើល​របស់​យើង​អាច​នឹង​ផ្ដល់​អត្ថន័យ​ផ្សេង​ពី​នោះ។​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ខ្លាំងៗជា​ច្រើន បានបង្កើន​ពង្រីក និង​ពង្រឹង​សមត្ថភាព​សម្រាប់​ការ​សិក្សកម្រិត​ឧត្ដម​សិក្សា​ ដូចយើង​ឃើញ ប្រទេ​សឥណ្ឌា​ជា​ឧទាហរណ៍ គឺ ២៤.៣០០ នាក់​ ដែលបាន​បញ្ចប់​កម្រិត​បណ្ឌិត៕

អានអត្ថបទដើម​ នៅលើ​គេហ​ទំព័រ ViralKhmer.com




អត្ថបទបន្ទាប់


អ្នក​សេដ្ឋកិច្ច៖ អាករលើ​តម្លៃ​បន្ថែម ១០% ប៉ះពាល់​ទាំង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ទាំង​អ្នក​ប្រើប្រាស់​សេវា

ព័ត៌មាន
មួយ​រយៈ​ចុងក្រោយ​នេះ បញ្ហា​អាករ​លើ​តម្លៃ​បន្ថែម​ ១០% បាន​ក្លាយ​ជាប្រធាន​បទ​ក្ដៅ​គគុក​នៅ​ក្នុង​មជ្ឈដ្ឋាន​អ្នក​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ នៅ​កម្…

ជេក ម៉ា៖ ទៅថ្ងៃ​អនាគត មនុស្ស​នឹង​​ធ្វើការតែ​៤ម៉ោង​​ក្នុង​មួយថ្ងៃ!

ព័ត៌មាន
ថ្មីៗ​នេះ មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​របស់​ចិន លោក ជេក ម៉ា ធ្វើ​ដំណើរទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក ហើយ​នៅទីនោះ​ លោក​បាន​ផ្ដល់​បទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ