ការចំណាយរបស់ប្រជាពលរដ្ឋនៅរដូវភ្ជុំបិណ្ឌ

តើបញ្ហាអតិផរណាកើនឡើង បង្កផលប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋនៅរដូវភ្ជុំបិណ្ឌដែរឬទេ?


អ្នកជំនាញសេដ្ឋកិច្ចបានបញ្ជាក់ឲ្យដឹងថា បើទោះបីជាប្រឈមនឹងបញ្ហាអតិផរណាបែបនេះក្តី ប៉ុន្ដែ បញ្ហានេះ ហាក់មិនមានការប៉ះពាល់ខ្លាំងទៅលើការចំណាយរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះនោះទេ ខណៈដែលខាងសមាគមអ្នកចិញ្ចឹមសត្វវិញអះអាងថា តម្រូវការទំនិញចាំចាច់ដូចជា សាច់ជ្រូក សាច់មាន់ជាដើមនោះ ហាក់មិនមានការឡើងថ្លៃ ឬខ្វះខាតសម្រាប់ការផ្គត់ផ្គង់ដល់តម្រូវការទីផ្សារនៅរដូវភ្ជុំបិណ្ឌនោះដែរ។
តើបញ្ហាអតិផរណាកើនឡើង បង្កផលប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋនៅរដូវភ្ជុំបិណ្ឌដែរឬទេ?
ដោយ

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជ្យបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជាបច្ចុប្បន្នស្ថានភាពពិភពលោក ប្រឈមនឹងបញ្ហាអតិផរណា តម្លៃទំនិញនៅលើទីផ្សារមានការឡើងថ្លៃក៏ពិតមែន ក៏ប៉ុន្តែវាមិនមែន​ជាបញ្ហាចោទ ដែលប៉ះពាល់ខ្លាំងដល់​ការចំណាយរបស់ប្រជាពលរដ្ឋនៅរដូវបុណ្យភ្ជុំបិណ្ឌដែលជាប្រពៃណីរបស់ខ្មែរនោះទេ ព្រោះថានេះជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរតាំងពីដូនតាមក ហើយការចំណាយរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលភ្ជុំបិណ្ឌនេះ គឺប្រជាពលរដ្ឋម្នាក់ៗមានការចំណាយខុសៗគ្នា ទៅតាមសម្ថតភាព លទ្ធភាពជាក់ស្តែងរបស់ពួកគាត់ផ្ទាល់។ លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់បន្ថែមថា ការចំណាយរបស់ប្រជាពលរដ្ឋទៅលើម្ហូបអាហារ ផ្លែឈើ និងទំនិញផ្សេងៗជាច្រើនទៀតនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ១៥ ថ្ងៃ ជាពិសេសក្នុងថ្ងៃភ្ជុំធំនោះ គឺមិនមែនជាការចំណាយច្រើនដែលប៉ះពាល់ខ្លាំងដល់ជីវភាពពួកគាត់នោះទេ តែផ្ទុយទៅវិញការចំណាយទាំងនេះបានរួមចំណែក​ក្នុងចរន្តសេដ្ឋកិច្ចជាតិទៅវិញ តាមរយៈការទិញលក់ដោះដូរទំនិញនានា។

ពាន់ព័ន្ធនឹងទីផ្សារ និងតម្រូវការផ្គត់ផ្គង់សាច់ក្នុង​រដូវបុណ្យ​ភ្ជុំបិណ្ឌនេះដែរ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មើលឃើញថា តម្រូវការសាច់ដូចជា សាច់ជ្រូក សាច់មាន់ នៅក្នុងអំឡុងពេលរដូវបុណ្យភ្ជុំបិណ្ឌនេះ ហាក់មិនមានការប្រែប្រួលច្រើននោះទេ មិនតែប៉ុណ្ណោះ ការផ្គត់ផ្គង់សាច់ជ្រូក សាច់មាន់ សម្រាប់តម្រូវការទីផ្សារក៏មិនមានការខ្វះខាតនោះដែរ ពោលគឺពេលបច្ចុប្បន្ននេះ វិស័យចិញ្ចឹមសត្វនៅក្នុងស្រុកគឺមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ឬអាចមានដល់ហួសលើសតម្រូវការផងដែរ។ កត្តានេះហើយធ្វើឲ្យតម្លៃសាច់ ជ្រូក សាច់មាន់ លក់នៅលើទីផ្សារមិនមា​នការឡើងថ្លៃនោះឡើយ។

លោក ស៊្រុន ពៅ បានបញ្ជាក់ឲ្យដឹងដែរថា តម្លៃសាច់ជ្រូករស់ នៅពេលបច្ចុប្បន្នអាចលក់បានក្នុងតម្លៃចន្លោះពី ៨ពាន់ ទៅ ៩ពាន់រៀលក្នុងមួយគីឡូក្រាម ​ទៅតាមតំបន់នីមួយៗ ហើយចំពោះនៅរាជធានីភ្នំពេញ តម្លៃសាច់ជ្រូករស់ មានតម្លៃជាង ៩ពាន់ ទៅ ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម ដោយឡែកចំពោះសាច់មាន់វិញ អាចលក់បានក្នុងតម្លៃប្រមាណ ៧ពាន់រៀលក្នុងមួយគីឡូក្រាមផងដែរ៕




អត្ថបទបន្ទាប់


កម្ពុជាកំពុងអភិវឌ្ឍអាកាសយានដ្ឋានចំនួន៦ ដែលមានទំហំវិនិយោគសរុបជិត ៣ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំ

ព័ត៌មាន
វិស័យអាកាសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានបង្កើតឱកាសការងារដល់ប្រជាជនកម្ពុជា ប្រមាណ២០% នៅក្នុងវិស័យន…

ជប៉ុនព្រមានពីការជម្លៀសប្រជាជនក្រោយព្យុះទីហ្វុងបោកបក់បង្កឱ្យរអិលបាក់ដីនិងគំរាមកំហែងដោយទឹកជំនន់

ព័ត៌មាន
មនុស្សរាប់លាននាក់នៅក្នុងប្រទេសជប៉ុនត្រូវបានគេព្រមានពីការជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ខណៈកាលពីថ្ងៃចន្ទព្យុះទីហ្វុងឈ្មោះ Nanmadol បាននាំមកនូវខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ