កិច្ចព្រមព្រៀងពាណិជ្ជកម្មចិន-អាមេរិក

លោក ដូណាល់ ត្រាំ៖ ខ្ញុំមិនចាប់អារម្មណ៍ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយចិនឡើងវិញនោះឡើយ !


ប្រធានាធិបតីអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា លោក មិនចាប់អារម្មណ៍លើ ការចរចាម្តងទៀតអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ដែលបានសម្រេចរួចទៅហើយ កាលពីដើមឆ្នាំ ២០២០នេះ ព្រោះភាគីចរចាចិន ចង់តែកែប្រែ ដើម្បីទទួលបានប្រយោជន៍ដល់ខ្លួនឯងប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
លោក ដូណាល់ ត្រាំ៖ ខ្ញុំមិនចាប់អារម្មណ៍ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយចិនឡើងវិញនោះឡើយ !(រូបភាព Casino.org)

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង សំណួរ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​សួរ​ថា ចិន ទំនងជា​ចង់​បើក​ការ​ចរចា​ឡើង​វិញ​ទៅ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម លោក​ប្រធានាធិបតី​អា​មេ​រិ​ក បាន​សង្កត់ធ្ងន់​ថា លោក មិន​ចាប់អារម្មណ៍​នឹង​ការ​ចរចា​ឡើង​វិញ​នោះ​ឡើយ សូ​ម្បី​តែ​បន្តិច ក៏​គ្មាន​ដែរ​។

លោក ដូ​ណា​ល់ ត្រាំ បន្ត​ថា យើង​បាន​ចុះ​កិច្ចព្រមព្រៀង​រួច​ទៅ​ហើយ លោក ក៏​បានលឺ​ដែរ​ថា ភាគី​ចិន ចង់​បើក​ការ​ចរចា​ឡើង​វិញ ដើម្បី​តែ​ប្រយោជន៍​ដល់ ចិន តែ​ប៉ុណ្ណោះ ហើយ​លោក នឹង​រង់ចាំ​មើល​ថា​តើ ភាគី​ចិន ដែល​ធ្វើ​បាន​ទៅ​តាម កិច្ចព្រមព្រៀង​ដែល​ពួក​គេ​បាន​ចុះ​ជាមួយ​គ្នា​ដែរ​ឬ​អត់​។

គួរ​រម្លឹក​បន្តិច​ដែរ​ថា កាលពី​ពេល​ថ្មី​ៗ​នេះ លោក ដូ​ណា​ល់ ត្រាំ ក៏​បាន​គំរាម​ដំឡើង​ពន្ធ​ថ្មី បន្ថែម​ទៀត​ទៅ​លើ​ទំនិញ​ចិន ដោយ​ចាត់ទុកជា ការ​សងសឹក​ចំពោះ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ចេញ​មក​ពី​ប្រទេស​ចិន ហើយ លោក​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី ១ បើសិនជា ប្រទេស​ចិន មិន​បាន​គោរព​កិច្ចសន្យា​បញ្ជា​ទិញ​ទំនិញ តម្លៃ​ជាង ២០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ពី ប្រទេស​អា​មេ​រិ​ក​នោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជីវកម្មទេសចរណ៍ ស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរនៅឡើយ !

ព័ត៌មាន
ក្រុមអ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍កម្ពុជាបានឲ្យដឹងថា ចាប់តាំងពីជំងឺកូវីដ ១៩ មានវត្តមានចូលមករាតត្បាតដល់ប្រទេសកម្ពុជាឃើញថា អាជីវកម្ម…

ក្រុមហ៊ុនវៀតណាមជាច្រើន បានដាក់លក់ក្រុមហ៊ុនក្នុងតម្លៃទាបទៅឲ្យ វិនិយោគិនបរទេស

ព័ត៌មាន
ក្រុមហ៊ុនក្នុងស្រុកវៀតណាមជាច្រើនដែលជួបបញ្ហាប្រឈមនឹងការក្ស័យធន ដោយសារតែមេរោគកូវីដ១៩នោះ គឺកំពុងតែជួបប្រទះនូវ បញ្ហាថ្មីមួយទៀត ដែលចាំបាច់ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ