សប្បុរសជន​បរិច្ចា​គ​ថវិកា​ជូន​ជនរងគ្រោះ​ក្នុងហេតុការណ៍​អគារ​បាក់សង្កត់

ខ្មែរតែងតែពួតដៃគ្នាជួយខ្មែរនៅពេលមានវិបត្តិ៖ ថវិកាកើនដល់ ជិត ២លានដុល្លារ បានពីសប្បុរសជនបរិច្ចាគជួយជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារ


គិតរហូតមកដល់ប៉ុនា្ម​ន​ម៉ោង​ក្រោយពីមាន​ការ​អំពាវ​នាវ​ពីសម្ដេច​ ហ៊ុន សែន គេឃើញមានសប្បុរសជនជាច្រើនបរិច្ចាគថវិកាជួយជនរងគ្រោះក្នុងហេតុការណ៍បាក់អាគារនៅខេត្តព្រះសីហនុ​ប្រហែលជិត ២លានដុល្លារអាមេរិកហើយ។ នេះជាទឹកចិត្តជនជាតិខ្មែរ ដែលតែងតែជួយជនរួមជាតិ នៅពេលដែលមានវិបត្តិ និង គ្រោះមហន្តរាយអ្វីមួយកើតឡើងនៅក្នុងសង្គមជាតិ។
ខ្មែរតែងតែពួតដៃគ្នាជួយខ្មែរនៅពេលមានវិបត្តិ៖ ថវិកាកើនដល់ ជិត ២លានដុល្លារ បានពីសប្បុរជនបរិច្ចាគជួយជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារ
ដោយ

គិតត្រឹមម៉ោង ៤ និង៣០នាទីសៀល ថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ ក្រុម​ប្រតិបត្តិការ​សង្គ្រោះ បានរកឃើញ​មនុស្ស ៤ នាក់បន្ថែមទៀតចេញ​ពីគំនរ​អគារ​បាក់បែក ៧ជាន់នៅ​ក្រុងព្រះសីហនុ ។ ក្នុងនោះ ចំណោម ៤នាក់ រកឃើញ​ចុងក្រោយ មាន ២ នាក់​នៅមានជីវិត​និង ២ នាក់ទៀតស្លាប់ ដែលធ្វើឲ្យ​ចំនួនអ្នកស្លាប់​កើនដល់ ២៨នាក់ និងអ្នករបួស២៦ នាក់ ។ តុល្យការចុងក្រោយ​នៃឧបទ្ទវហេតុ​រលំអគារនេះបានបណ្តាលឲ្យ​មនុស្សស្លាប់ និងរងរបួសចំនួនសរុបមាន ៥៤ នាក់ ក្នុងនោះស្លាប់ចំនួន ២៨នាក់ (ស្រី ៤ នាក់) ហើយអ្នករងរបួសចំនួន២៦នាក់(ស្រី ២ នាក់)។

ស្របពេលដែល​ក្រុមជួយ​សង្គ្រោះចម្រុះ កំពុងតែ​មមាញឹក​ក្នុងការ​រុករក​ជនរងគ្រោះ​ទាំងយប់​ទាំងថ្ងៃ​ ២យប់ បីថ្ងៃ ពីការ​បាក់រលំអគារ​កម្ពស់ ​៧ជាន់​នៅក្នុង​ខេត្តព្រះសីហនុ មានសប្បុរសជន​ជាច្រើន ក៏បាន​ផ្តល់ការ​ឧបត្ថម្ភ​ប្រាក់ជា​​បន្តបន្ទាប់​ដោយផ្ទាល់ និង តាមរយៈ​ប្រមុខ​ថ្នាក់ដឹកនាំ​នៃរាជរដ្ឋាភិបាល​កម្ពុជា រួមទាំង​កាកបាទក្រហម​កម្ពុជា​ផងដែរ។

គិតរហូត​មកដល់ពេលនេះ ថវិកា ដែលសប្បុរស​ជននានា​បានចូល​រួមឧត្ថម្ភ តាមរយៈ​ការអំពាវ​នាវ​របស់​សម្តេច ​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រ​កម្ពុជា ដើម្បី​ជួយជនរង​គ្រោះ​ស្លាប់ និង រងរបួស ពីការ​រលំអគារ ៧ ជាន់នៅក្រុងព្រះសីហនុ រួមមាន៖

1.    ឧកញ៉ា លី យ៉ុងផាត់ ១០ ម៉ឺនដុល្លារអាមេរិក

2.    ឧកញ៉ា លាង ឃុន ១០ម៉ឺនដុល្លារអាមេរិក

3.    ឧកញ៉ា ឃុន សៀ ១០ម៉ឺនដុល្លារអាមេរិក

4.    ឧកញ៉ា អាង ឈុន លាង ១០ ម៉ឺនដុល្លារអាមេរិក

5.    ឧកញ៉ា ឡៅ ម៉េងឃីន ៥ ម៉ឺនដុល្លារអាមេរិក

6.    ឧកញ៉ា គង់ ទ្រីវ ៥ ម៉ឺនដុល្លារអាមេរិក

7.    ឧកញ៉ា វិញ ហួ ២ម៉ឺនដុល្លារអាមេរិក

8.     ឧកញ៉ា សៀ ឬទ្ធី ១ ម៉ឺនដុល្លារអាមេរិក

9.    ឧកញ៉ា គួច ម៉េង លី ១ ម៉ឺនដុល្លារអាមេរិក

10. ឧកញ៉ា ហ៊ីវ គឹមហេ ១ ម៉ឺនដុល្លារអាមេរិក

11. ឯកឧត្តម ម៉ា ឈឿន និងលោកជំទាវ ១ ម៉ឺនដុល្លារអាមេរិក

12. ឧកញ៉ា ហ៊ុន តូ ១០ម៉ឺនដុល្លារអាមេរិក

13.  មិត្តភក្តិឧកញ៉ា ហ៊ុន តូ ៦នាក់ ៤០ម៉ឺនដុល្លារអាមេរិក

14. ឧកញ៉ា គិត ម៉េង ១០ ម៉ឺនដុល្លារអាមេរិក

15. លោកស្រី សៀង ចាន់ហេង ១០០លានរៀល

16. ឧកញ៉ា ទ្រី ភាព និងលោកជំទាវ ១០ ម៉ឺនដុល្លារ អាមេរិក

17. ឧកញ៉ា កុក អាន ១០ ម៉ឺនដុល្លារអាមេរិក

18. លោកស្រី ទាវ ធីតា ១ ម៉ឺនដុល្លារអាមេរិក

19. មូលនិធិ ហោ ណាំហុង បូរីហោ ២ម៉ឺនដុល្លារអាមេរិក

20. ឧកញ៉ា លី ឃុនថៃ ១០ ម៉ឺនដុល្លារអាមេរិក

21. ឧកញ៉ា អ៊ឹង ប៊ុនហូវ ៥ ម៉ឺនដុល្លារអាមេរិក

22. ឧកញ៉ា លឹម ប៊ុនណា ២ ម៉ឺនដុល្លារអាមេរិក

23. ឧកញ៉ា ផែ ហុកឈួន ១ ម៉ឺនដុល្លារអាមេរិក

24. លោកជំទាវ ម៉ែន សំអន ៥ពាន់ដុល្លារអាមេរិក

25. លោកស្រី ហ៊ឹម សុវណ្ណរី ៥ពាន់ដុល្លារអាមេរិក

26. លោកស្រីឈឹម វត្តី ១ ពាន់ដុល្លារអាមេរិក

27. សាខាកាកបាទក្រហមខេត្តកំពង់ចាម ១ ម៉ឺនដុល្លារអាមេរិក

28. ឧកញ៉ា សុខ គង់ ២ ម៉ឺនដុល្លារអាមេរិកអាមេរិក

29. ឧត្តមសេនីយឯក ស ថេត ២ ពាន់ដុល្លារអាមេរិក

30. ឯកឧត្តម សុក លីម ៥ ពាន់ដុល្លារអាមេរិក

និងរួមជាមួយ​សប្បុរសជន​ផ្សេងទៀត​ដែលមិន​បញ្ចេញឈ្មោះ និងផ្តល់ថវិកា​ជាបន្តបន្ទាប់។ ក្រៅពីនេះ​កាក​បាទក្រហម​​កម្ពុជា ឧបត្ថម្ភទឹកប្រាក់​ចំនួន១០ ម៉ឺនដុល្លារផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួង​ពាណិជ្ជកម្ម​​ថា គ្មាន​ក្រុមហ៊ុន​ចិន​ណា​ប្រើ​ទឹក​ដី​កម្ពុជា​គេច​ពន្ធ​ទៅ​អាមេរិក​នោះ​ទេ

ព័ត៌មាន
ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បដិសេធ​ការ​លើក​ឡើង​របស់​មន្រ្តី​នាំពាក្យ​ស្ថានទូត​អាមេរិក ដែល​បាន​អះអាង​ថា ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក…

តើផ្លែស្វាយកម្ពុជា អាចនាំចេញទៅកូរ៉េខាងត្បូង នៅឆ្នាំនេះ ដូចការរំពឹងទុកទេ?

ព័ត៌មាន
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលផ្លែស្វាយកម្ពុជាបានសម្រេចការចរចាទីផ្សារ សម្រាប់ការនាំចេញទៅកាន់កូរ៉េខាងត្បូង ប៉ុន្ដែតាំងពីការចរចាសម្រេចតាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ