ជំនួយពីសប្បុរសជន

គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានទទួលជំនួយបន្តបន្ទាប់ពីព្រះមហាក្សត្រ និងសប្បុរសជនក្នុងស្រុក ដើម្បីទប់ទល់នឹងជំងឺ Covid-19


ក្រោយករណីឆ្លងជំងឺ កូវីដ១៩ បានរកឃើញ និងមានការកើនឡើងជាបន្តបន្ទាប់ នាប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលគិតត្រឹមថ្ងៃទី២០ ខែមីនាឆ្នាំ២០២០ មានអ្នកឆ្លងកើនដល់៥១នាក់ហើយនោះ រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាលបាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ។
ស្ថានភាព​កូវីដ-១៩ នៅកម្ពុជា
ដោយ

យ៉ាងណាមិញ ក្រោយ​ពី​បង្កើត​គណៈ​ក​ម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ ១៩ រួច​ហើយ គេ​សង្កេត​ឃើញ​ថា ក្រុមការងារ​នេះ កំពុង​មាន​ភាព​មមាញឹក​ជា​ខ្លាំង ក្នុង​ការ​ទទួល​ជំនួយ​ពី​បណ្តា​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស ដើម្បី​រួម​គ្នា​សង្គ្រោះ​និង​ការពារ​អាយុជីវិត​ប្រជាជន​កម្ពុជា​។ ក្នុង​នោះ​គេ​ឃើញ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ ទ្រង់​ប្រទាន​ព្រះរាជ​ទ្រព្យ​ផ្ទាល់ខ្លួន ចំនួន ៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដល់​គណៈ​ក​ម្មា​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ ១៩ ដើម្បី​ប្រើប្រាស់​ក្នុង​កិច្ច​ការពារ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ​។ ក្រៅពី​នេះ គេ​ក៏​ឃើញ​មាន​មហាសេដ្ឋី​ស្រុក​ខ្មែរ​មួយ​ចំនួន​ទៀត​បាន​បរិច្ចាគ​ថវិកា​របស់​ខ្លួន ជា​បន្តបន្ទាប់​ផង​ដែរ​រួម​មាន​៖

1.​ ​លោក​ឧកញ៉ា ហុង ពី​វ ជួយ​ឧបត្ថម្ភ ២ លាន​ដុល្លារ​អា​មេ​រិ​ក

2.​ ​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ ជួយ​ឧបត្ថម្ភ ៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

3.​ ​អ្នកឧកញ៉ា គិត ម៉េ​ង ជួយ​ឧបត្ថម្ភ ៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

4.​ ​ក្រុមហ៊ុន​ជីប ម៉ុង ជួយ​ឧបត្ថម្ភ ៥០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

5.​ ​លោក​ឧកញ៉ា សៀ ឫ​ទ្ធី ជួយ​ឧបត្ថម្ភ ១០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

6.​ ​លោក​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត់​ត្រា ជួយ​ឧបត្ថម្ភ ២០០ លាន​រៀល

7.​ ​ព្រមទាំង​សប្បុរសជន​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​។

សូម​ជម្រាបថា​ សប្បុរសជន​អាច​បរិច្ចាគ​ថវិការ​របស់​នៅ​ទីតាំង​ចំនួន​២​គឺ​កន្លែង​ទី​១ គឺ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​សម្តេច​ហ៊ុន​សែន ជា​ប្រធាន មា​នទី​តាំងនៅ​ក្រសួងសុខាភិបាល និង​មានឈ្មោះ​មន្ត្រី និង​លេខ​ទូរស័ព្ទ អ្នក​ចាំ​ទទួល​៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨​។ដោយឡែក​កន្លែង​ទី​២៖ គឺ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ដែល​មាន​លោក សេង ទៀង នាយករង​ខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និង​មន្ត្រី​មួយ​ចំនួន​ទៀត ជា​អ្នក​រង់ចាំ​ទទួល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លទ្ធផលបញ្ជីឈ្មោះអ្នកដែលទិញ ភាគហ៊ុនអេស៊ីលីដា បានជោគជ័យក្នុងដំណាក់កាល ប៊ុកបៀលឌីង!

ព័ត៌មាន
ធនាគារអេស៊ីលីដា បានបិទបញ្ចប់ដំណាក់កាលប៊ុកបៀលឌីង សម្រាប់ការកំណត់ថ្លៃ ក្នុងការឈានទៅបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនហើយកាលពីថ្ងៃទី ១៤ ខែមីន…

ឯកឧត្តម អូ​ស្មាន ហា​ស្សាន់៖ កម្មវិធីជួបជុំសាសនាធំៗរបស់ឥស្លាមបានសម្រេចលុបចោលអស់ហើយ

ព័ត៌មាន
ក្រោយរកឃើញថា មានបុរសជនជាតិខ្មែរឥស្លាម២៣នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមបុរសជនជាតិខ្មែរឥស្លាមទាំង៧៩នាក់ដែលមកពីបានម៉ាឡេស៊ី កម្មវីធីសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ