ថៃ-​ឧបករណ៍​ដ្រូន

អ្នក​ប្រើ​ប្រាស់​ drone មិន​ចុះ​បញ្ជី ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ


នៅ​ប្រទេស​ថៃ អ្នក​ប្រើ​ប្រាស់​យន្តហោះ​ដ្រូន (drone) ទាំងអស់​ អាច​ប្រឈម​នឹង​ទោស​ទណ្ឌ​ធ្ងន់​ដល់​ជាប់​ពន្ធនាគារ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១សែន​បាត ប្រសិន​បើ​មិន​ចុះ​បញ្ជី​ឧបករណ៍​របស់​ខ្លួន។
អាជ្ញាធរ​ថៃ​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដ្រូន ត្រូវ​ចុះ​បញ្ជី បើ​មិន​ដូច្នេះ​ទេ អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ ៥ឆ្នាំ។
ដោយ

រយៈពេល​​កំណត់​​​នៃ​ការ​តម្រូវ​ឲ្យ​ចុះ​បញ្ជីដ្រូន ​ដែល​ជា​បទបញ្ជា​ពី​គណៈកម្មការ​ជាតិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​និង​ទូរគមនាគមន៍​របស់ថៃ គឺ​ត្រឹម ៩០ថ្ងៃ​ប៉ុណ្ណោះ។ 

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត បាងកកប៉ុស្តិ៍

យោង​តាម​អាជ្ញាធរ​ថៃ នៅ​ក្នុង​ទូទាំង​ប្រទេស​ថៃ មាន​យន្តហោះ​ដ្រូន​ប្រហែល ៥​ម៉ឺន​គ្រឿង ខណៈ​ដែល​ឧបករណ៍​​បច្ចេកវិទ្យា​ទំនើប​នេះ​ បាន​និង​កំពុង​ក្លាយ​ជា​មធ្យោបាយ​ដ៏​ពេញ​និយម​សម្រាប់​ការ​បម្រើ​សេវា​ និង​សកម្មភាព​នានា។ 

ប៉ុន្តែ កន្លង​មក ដ្រូន​ដែល​បាន​ចុះ​បញ្ជី​រួច​​មាន​ចំនួន​តែ ៣៥០​គ្រឿង​ប៉ុណ្ណោះ ដែល​នេះ​ជា​ហេតុ​នាំ​ឲ្យ​អាជ្ញាធរ​ព្រួយ​បារម្ភ។ ម្ចាស់​ដ្រូន​ទាំងអស់​ត្រូវ​ផ្ដល់​ព័ត៌មាន​លម្អិត ដូចជា អត្តសញ្ញាណ​ប័ណ្ណ​ម្ចាស់ លេខ​ស៊េរី និងរូបភាព​របស់​ឧបករណ៍។ 

អាជ្ញាធរ​ថៃ​ក៏បាន​និយាយ​ផង​ដែរ​ថា នៅ​ពេល​ផុត​រយៈពេល​ចុះ​បញ្ជី ជន​ណា​ដែល​មាន​បំណង​នាំ​ចូល​ឧបករណ៍​ដ្រូន គឺ​ត្រូវតែ​សុំ​ការ​អនុញ្ញាត​ពី​គណៈកម្មការជាតិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ទូរគមនាគមន៍​ជា​មុន​សិន៕




អត្ថបទបន្ទាប់


៩​ខែ​ឆ្នាំ​នេះ​ ​សំណង់​បរទេស​មាន ២៥​គម្រោង! ចិន​នៅ​តែ​នាំ​មុខ​គេ!

ព័ត៌មាន
យោង​តាម​​របាយ​ការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ ខេមបូណូមីស ទទួល​បាន ​ក្នុង​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០១៧​នេះ​ កម្…

ជេក ម៉ា នឹង​ចូលរួម​កិច្ច​ប្រជុំ APEC, ជួប​ជាមួយសហគ្រិននៅ​​វៀតណាម

ព័ត៌មាន
កិច្ច​ប្រជុំ​កំពូល​​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​វិច្ឆិកា នៅ​ទីក្រុង​ដាណាង ប្រទេស​វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ