គ្រឿង​ញៀន

កម្ពុជា ថៃ មីយ៉ាន់ម៉ា ដុត​គ្រឿង​ញៀន​តម្លៃ​១ពាន់​លាន​ដុល្លារ​ចោល នៅ​ទិវា​​ប្រឆាំង​គ្រឿង​ញៀន​ពិភព​លោក


ថ្ងៃ​ទី​២៦ មិថុនា ជា​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ពិភព​លោក ហើយ​នៅ​ថ្ងៃនេះ ប្រទេស​ជា​ច្រើន​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ដោយ​ការ​ធ្វើ​ពិធី​ដុត​បំផ្លាញ​ចោល​គ្រឿង​ញៀន​ដែល​រឹបអូស​បាន​ពី​ឧក្រិដ្ឋជន។
អាជ្ញាធរ​កម្ពុជា​ដុត​បំផ្លាញ​គ្រឿង​ញៀន​ដែល​មាន​តម្លៃ​ជា​ប្រាក់​ប្រមាណ ៤លានដុល្លារ ក្នុង​ការ​ប្រារព្ធ​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ពិភព​លោក ២៦ មិថុនា។ រូបភាព៖ ហេង ភារម្យ
ដោយ

សារព័ត៌មាន The Telegraphចុះ​ផ្សាយថា ប្រទេស​កម្ពុជា ថៃ និង​មីយ៉ាន់ម៉ា បូក​សរុប​ចូលគ្នា ដុត​បំផ្លាញ​គ្រឿង​ញៀន​ដែល​មាន​តម្លៃ​ប្រមាណ ១ពាន់​លានដុល្លារ ដើម្បី​ប្រារព្ធ​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ពិភព​លោក។ 

នៅប្រទេស​មីយ៉ាន់ម៉ា គ្រឿង​ញៀន​ក្នុង​តម្លៃ​ប្រមាណ ៣៨៥​លាន​ដុល្លារ ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​នៅ​ក្នុង​ពិធី​ផ្លូវការ​ចំនួន ៣ នៅទូទាំង​ប្រទេស។ 

នៅឯ​ជាយ​រាជធានី​បាងកក ប្រទេស​ថៃ​វិញ អាជ្ញាធរ​ថៃ​បាន​ដុត​បំផ្លាញ​គ្រឿង​ញៀន​ដែល​មាន​តម្លៃ​ប្រហែល ៥៨៩​លាន​ដុល្លារ​ ដែលរួមមាន​ថ្នាំ​យ៉ាបា និង​ថ្នាំ​មេតំហ្វេតាមីន។ 

ដោយឡែក​នៅ​ប្រទេស​កម្ពុជា​វិញ សារព័ត៌មាន The Telegraph ដដែល​ សរសេរ​ថា អាជ្ញាធរ​កម្ពុជា​​ក៏​បាន​ដុត​បំផ្លាញ​គ្រឿង​ញៀន ១៣០​គីឡូក្រាម ដែលមានតម្លៃ​ប្រមាណ ៤លាន​ដុល្លារ​ ផង​ដែរ៕




អត្ថបទបន្ទាប់


ជេក ម៉ា៖ ទៅថ្ងៃ​អនាគត មនុស្ស​នឹង​​ធ្វើការតែ​៤ម៉ោង​​ក្នុង​មួយថ្ងៃ!

ព័ត៌មាន
ថ្មីៗ​នេះ មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​របស់​ចិន លោក ជេក ម៉ា ធ្វើ​ដំណើរទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក ហើយ​នៅទីនោះ​ លោក​បាន​ផ្ដល់​បទ…

មិន​ថា​តែ​ម្រេច​ខ្មែរទេ ម្រេច​វៀតណាម​ក៏ធ្លាក់​ថ្លៃ​ដែរ!

ព័ត៌មាន
នៅវៀតណាម កសិករ​ដាំ​ម្រេច​កំពុង​ជួប​បញ្ហា​ម្រេច​ធ្លាក់​ថ្លៃ ដោយសារ​តែ​ការផ្គត់ផ្គង់​លើសតម្រូវការ ពោល​គឺ​ផលិត​បាន​ច្រើន​​ហួស​ពី​តម្រូវកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ