Advertisement
កម្ពុជា-អឺរ៉ុប-EBA

ក្រោយ​ទស្សនកិច្ច​ អឺរ៉ុប​សង្ឃឹម​ថា​នឹង​មាន​ការ​វិវត្តន៍​ជុំវិញ​រឿង EBA


បន្ទាប់​ពី​ទស្សនកិច្ច​២​ថ្ងៃ​នៅ​កម្ពុជា គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ខ្លួន​សង្ឃឹម​ថា នឹង​មាន​ការ​រីកចម្រើន​ដោយ​និរន្តរភាព និង​​ការ​វិវត្តន៍​ដ៏​រឹងមាំ​ក្នុង​វិស័យ​ពាក់ព័ន្ធ ហើយ​ក៏​សង្ឃឹម​ថា កម្ពុជា​នឹង​ចាត់​វិធាន​ចាំបាច់​ជា​បន្ទាន់​ដើម្បី​រក្សា​ការ​ទទួល​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA។
ថ្ងៃទី២០ មីនា ២០១៩ ប្រតិភូ​អឺរ៉ុប​មក​កម្ពុជា ដើម្បីពិភាក្សា​បញ្ហា​កម្មវិធី​អនុគ្រោះ​ពន្ធ EBA។
ដោយ
Advertisement

មន្រ្តី​មក​ពី​គណៈកម្មការ​អឺរ៉ុប​និង​សេវាកម្ម​សកម្មភាព​ខាង​ក្រៅ​អឺរ៉ុប (EEAS) បាន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ នៅថ្ងៃ​ទី១៩ និង​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៩ ជា​ផ្នែក​មួយ​នៃ​ការ​បន្ត​ពិភាក្សា​នយោបាយ​និង​ការចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ចុះថ្ងៃទី​២២ ខែ​មីនា អឺរ៉ុប​បាន​និយាយ​ដូច្នេះ​ថា ៖ «គណៈកម្មការ​អឺរ៉ុប​និង EEAS សង្ឃឹម​ថា នឹង​មាន​ការ​រីក​ចម្រើន​ដោយ​និរន្តភាព និង​ការវិវត្តន៍​ដ៏រឹងមាំ​ក្នុង​វិស័យ​ពាក់ព័ន្ធ​ ដែល​ស្ថិត​ក្រោម EBA ហើយ​សង្ឃឹម​ថា កម្ពុជា​នឹង​ចាត់​វិធានការ​ចាំបាច់​ជា​បន្ទាន់​ដើម្បី​រក្សា​ការ​ទទួល​ផលប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA។»

សហគមន៍​អឺរ៉ុប​បាន​និយាយ​ថា ទស្សនកិច្ច​នៅ​កម្ពុជា គឺ​ជា​ឱកាស​ដំបូង​សម្រាប់​កិច្ច​ពិភាក្សា​ក្នុង​អំឡុង​ពេល​តាមដាន​និង​វាយ​តម្លៃ​ បន្ទាប់​ពី​អឺរ៉ុប​បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ នូវ​នីតិ​វិធី​មួយ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​បណ្តោះ​អាសន្ន​ពី​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​និយាយ​ថា ៖ «មន្រ្តី​សហភាព​អឺរ៉ុប​បាន​ពិភាក្សា​គ្នា​ដោយ​ត្រង់ៗ​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្កិ ក៏​ដូចជា សង្គមស៊ីវិល អង្គការ​សហប្រជាជាតិ និង​តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ​នៅ​ក្នុង​ប្រទេស។»

ពេល​ដែល​គណៈប្រតិភូ​អឺរ៉ុប​ដែល​មាន​សមាជិក ៤​រូប និង​មួយ​រូប​ទៀត គឺ​ឯកអគ្គរដ្ឋទូត​អឺរ៉ុប​នៅ​កម្ពុជា មក​ធ្វើ​ទស្សនកិច្ច លោក ប្រាក់ សុខុន បាន​សម្ដែង​ការដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សហភាពអឺរ៉ុប​ដែល​បាន​ជួយ​ដល់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ ឲ្យ​ទទួល​នូវ​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​និង​ជំនួយ​ផ្សេងៗ ដែល​មាន​រយៈពេល ២៥​ឆ្នាំ​មក​ហើយ។

លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​ជំនួប​រវាង​លោក ប្រាក់ សុខុន និង​ប្រតិភូ​សហភាព​អឺរ៉ុប ថា កិច្ច​ពិភាក្សា​មាន​លក្ខណៈ​ស្ថាបនា និង​«មិន​មាន​ការ​ប្រទូស្តរ៉ាយ​គ្នា»​នោះ​ទេ ហើយ​ថា ភាគី​ទាំងពីរ​បាន​ប្ដេជ្ញា​ថា នឹង​រក្សា EBA មិន​ឲ្យ​បាត់​បង់​ទេ៕

Advertisement



អត្ថបទបន្ទាប់


ទស្សនៈទាំង ៥ ដែល ជេក ម៉ា ជឿថា កំពូលមេដឹកនាំត្រូវមាន និងរួមគ្នាធ្វើ

ព័ត៌មាន
មនុស្សជាច្រើន រមែងតែតែងចង់ធ្វើជាអ្នកដឹកនាំ តែមិនសូវជាចង់ស្ថិតនៅក្រោមការដឹកនាំរបស់គេនោះឡើយ។ ប៉ុន្ដែ ភាពជាអ្នកដឹកនាំមិនមែន គ្រប់គ្នាសុ...

អេស៊ីលីដា សម្រួចមុខព្រួញកាន់តែមុតស្រួច ដើម្បីក្លាយជា «ធនាគារឌីជីថល» ពេញលេញ!

ព័ត៌មាន
និន្នាការបច្ចេកវិទ្យា បាននិងកំពុងធ្វើឲ្យពិភពលោកមានការផ្លាស់ប្តូរស្ទើរគ្រប់វិស័យ ផ្លាស់ប្តូរ ពីការធ្វើការបែបប្រពៃណីមកធ្វើការងារតាមសម័យទំន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ