កំពូលមហាសេដ្ឋីពិភពលោក

ហេតុផល ធ្វើឲ្យកំពូលមហាសេដ្ឋី Elon Musk ខាតបង់ប្រាក់ ៣០ពាន់លានដុល្លារ ត្រឹមតែ១យប់


រយៈពេលមិនដល់២៤ម៉ោងផង ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX ដែលគេស្គាល់ថា ជាកំពូលមហាសេដ្ឋីទី១ក្នុងលោក គឺលោក Elon Musk បានខាតបង់ទ្រព្យសម្បត្តិប្រមាណ ៣០ពាន់លានដុល្លារ និងបានធ្លាក់ពីតំណែងកំពូលមហាសេដ្ឋីមានជាងគេបំផុតទី១ក្នុងលោក មកនៅតំណែងលេខពីរវិញ តាមពីក្រោយលោក Jeff Bezos។ នេះបើតាមព័ត៌មានអន្តរជាតិធំៗជាច្រើនចុះផ្សាយនៅថ្ងៃនេះ។
ហេតុផល ធ្វើឲ្យកំពូលមហាសេដ្ឋី Elon Musk ខាតបង់ប្រាក់ ៣០ពាន់លានដុល្លារ ត្រឹមតែ១យប់ (www.pedestrian.tv)
ដោយ

តាម​ Bloomberg បាន​ឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៤ ខែកុម្ភៈ ទ្រព្យ​សម្បត្តិ​របស់​លោក​ Elon Musk នៅមាន​ប្រមាណ ១៨៣ ពាន់លាន​ដុល្លារអាមេរិក ដែលធ្វើឲ្យលោក​ធ្លាក់ពីតំណែងកំពូលមហាសេដ្ឋីលេខមួយក្នុងលោក មកឈរ​នៅលេខ២វិញ ពោលគឺនៅពីក្រោយ​លោក​ Jeff Bezos ដែលមានទ្រព្យសម្បត្តិ​សរុប​១៨៦ពាន់លាន​ដុល្លារ។

ហេតុផល​ដែលធ្វើឲ្យ​លោក Musk ធ្លាក់ចុះ​​ទ្រព្យសម្បត្តិ​ក្នុងពេលដ៏ខ្លីបែបនេះ គឺដោយសារតែ​តម្លៃភាគហ៊ុន Tesla របស់លោក ​មានការ​ធ្លាក់ចុះ​ជាលំដាប់​នៅដើម​សប្ដាហ៍នេះ។ គិតត្រឹមព្រឹកថ្ងៃទី ២៣ កុម្ភៈ ភាគហ៊ុន​របស់​ Tesla បានរអិលធ្លាក់ចុះ​ជិត ១៣% បន្ទាប់ពីបាន​ធ្លាក់ចុះ ៨,៥% កាលពីថ្ងៃទី២២ កុម្ភៈ។ ការធ្លាក់ចុះនេះ គឺជាការធ្លាក់ចុះ​មិនធ្លាប់មាននោះទេ គិតតាំងពីខែ​កញ្ញា​ឆ្នាំមុនមក។

លោក Musk មានសុទិដ្ឋិនិយម​ខ្លាំង​ស្ទើរតែ​នៅគ្រប់ទម្រង់​នៃ​ រូបិយវត្ថុ​ឌីជីថល (Cryptocurrency) ប៉ុន្ដែ ឥឡូវនេះ ភាគហ៊ុន​របស់​ Tesla គឺកាន់តែមាន​ទំនាក់ទំនង​ជាមួយនឹង​ភាពជោគជ័យ ឬបរាជ័យ របស់​រូបិយវត្ថុឌីជីថល កាក់ Bitcoin។

បើតាម​ឯកសារ​ដែលក្រុមហ៊ុន​ Tesla បាន​ដាក់ជូន​ទៅកាន់​និយ័តករផ្សារមូលបត្រ​បាន​ឲ្យដឹងថា លោក Musk បាន​ប្រើប្រាស់​ក្រុមហ៊ុន Tesla ដើម្បីទិញ​យក​កាក់​ Bitcoin ក្នុងតម្លៃដល់ទៅ ១ពាន់​៥រយ​លាន​ដុល្លារអាមេរិក​​កាលពីដើមខែ​កុម្ភៈ ហើយឥឡូវនេះ មានប្រហែល៣% នៃ​សាច់ប្រាក់​ក្នុងដៃ​របស់​ក្រុមហ៊ុន Tesla គឺត្រូវបាន​ប្ដូរទៅជា​រូបិយវត្ថុ​ឌីជីថល​កាក់ Bitcoin វិញ។

តម្លៃរបស់​ Bitcoin កំពុងជួបប្រទេស​ការធ្លាក់ចុះខ្លាំង ដោយបាន​ធ្លាក់ចុះ​ប្រហែល​១២% កាលពីថ្ងៃទី ២៣ ខែកុម្ភៈ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៖ រកឃើញអ្នកឆ្លង៣៨នាក់ទៀត នៅព្រឹកនេះ ធ្វើឲ្យអ្នកឆ្លងសរុបកើនដល់១៣៧នាក់ហើយ

ព័ត៌មាន
នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន៤០នាក់បន្ថែមទៀត ដោយក្នុងនោះ មាន៣៨នាក់ជាអ្…

អគារស្នាក់នៅ និងសណ្ឋាគារ៥ទីតាំងនៅក្រុងព្រះសីហនុ ត្រូវបានបិទទ្វារ ក្រោយរកឃើញជនជាតិចិន ២នាក់ឆ្លងកូវីដ-១៩

ព័ត៌មាន
អគារស្នាក់នៅ និងសណ្ឋាគារចំនួន៥កន្លែងក្នុងខេត្តព្រះសីហនុត្រូវបានបិទទ្វារជាបណ្តោះអាសន្នក្រោយរកឃើញជនជាតិចិនពីររូបមានវិជ្ជមានជំងឺកូវីដ-១៩។ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ