Advertisement
អត្ថបទពាណិជ្ជកម្ម!

Emirates ផ្ដល់សេវាកៅអីថ្នាក់ First Class ដំបូងគេ ជាមួយជើងហោះហើរថ្មីទៅមកភ្នំពេញ ឌូបៃ


អ្នកជំនាញក្នុងវិស័យអាកាសចរណ៍ បានអះអាងថា ចំនួនអ្នកដំណើរទៅមក ភ្នំពេញ-ទីក្រុងឌូបៃ នៃអារ៉ាប់រួម បានបង្ហាញពីកំណើនជារៀងរាល់ឆ្នាំ ដែលជាឱកាសជំរុញដល់ការតភ្ជាប់ជើងហោះបន្ថែម។ ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម Emirates ថ្មីៗនេះ បានដាក់ដំណើរការជើងហោះហើរថ្មីមួយពីភ្នំពេញ-ទៅឌូបៃ តាមរយៈទីក្រុងបាងកក ដោយជើងហោះហើរថ្មីៗនេះ ក៏មានផ្ដល់សេវាកៅអីថ្នាក់ First Class ដំបូងគេផងដែរ។
Emirates ផ្ដល់សេវាកៅអីថ្នាក់ First Class ដំបូងគេ ជាមួយជើងហោះហើរថ្មីទៅមកភ្នំពេញ ឌូប៉ៃ (រូបភាព៖ Emirates))
ដោយ
Advertisement

ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលបើកដំណើរការ​ហោះហើរទៅមក​ពីទីក្រុងឌូប៉ៃ មកកាន់​កម្ពុជា ក្នុងរយៈពេល ២ឆ្នាំមកនេះ ទទួលបាន​អ្នកដំណើរ​ប្រមាណ ១៣ម៉ឺននាក់។ ហើយថ្មីៗនេះទៀតសោត ក្រុមហ៊ុន​ក៏ទើបតែ​តភ្ជាប់ជើងហោះហើរ ភ្នំពេញ ឌូបៃ តាមរយៈ​ទីក្រុងបាងកក មួយបន្ថែមទៀត ជំនួសឲ្យជើងហោះហើរ​ឈប់សំចត​នៅទីក្រុងយ៉ាំងហ្គន​ដែលមានកន្លងមក។ ពោលគឺ ក្រុមហ៊ុននេះ លែងមាន​ជើងហោះហើរទៅមកភ្នំពេញ-ឌូបៃ តាមរយៈទីក្រុងយ៉ាំងហ្គនទៀតហើយ។ 

ទោះយ៉ាងណា ក្រុមហ៊ុន​អាកាសចរណ៍មួយនេះ បញ្ជាក់ថា ការហោះហើរត្រង់ទៅមកទីក្រុង ឌូបៃ-យ៉ាំងហ្គន នៅតែបន្ដ ដែលមាន ៤ជើង ក្នុងមួយសប្ដាហ៍។  

ការតភ្ជាប់ជើងហោះហើរ​ថ្មី ភ្នំពេញ ឌូប៉ៃ តាមរយៈទីក្រុងបាងកក​របស់ក្រុមហ៊ុន Emirates នេះ ក៏មាន​ផ្ដល់នូវ​ប្រភេទ​កៅអី ថ្នាក់ដំបូង ឬហៅថា First Class ដែលវា​គឺជា​ប្រភេទ​កៅអីអ្នកដំណើរ​លំដាប់ខ្ពស់បំផុត​និងដំបូងគេ​សម្រាប់ការហោះហើរ​ចេញពីកម្ពុជា​ទៅកាន់បរទេស។ 

លោក អាប់ឌូឡា អែតណែន នាយក​គ្រប់គ្រង​ពាណិជ្ជកម្ម​ក្រុមហ៊ុន Emirates បាន​ឲ្យដឹងថា ការពង្រីក​ការតភ្ជាប់​ជើងហោះហើរថ្មី ជាមួយនឹង​ការផ្ដល់ជូនសេវា​កៅអីប្រភេទ First Class ដំបូងគេនេះ គឺដោយសារតែ​ក្រុមហ៊ុន​កត់សម្គាល់ឃើញ​ពី​កំណើន នៃតម្រូវការ​ធ្វើដំណើរ មាន​សន្ទុះ​កើន​ឡើងគួរឲ្យ​កត់សម្គាល់។

លោក អាប់ឌូឡា បញ្ជាក់ថា កៅអី​ប្រភេទ First Class នេះ គឺមាន​ផ្ដល់ជូន​នៅសេវា​លក្ខណៈល្អឥតខ្ជោះ សម្រាប់​អ្នកដំណើរ ដែលវា​ជាបទពិសោធន៍មួយ​ថ្មី​សម្រាប់​អ្នកធ្វើដំណើរ​ដែល​ចង់សាកល្បង​កៅអី​យន្ដហោះ​លំដាប់ខ្ពស់មួយនេះ។ ជាមួយគ្នានេះដែរ កៅអីថ្នាក់ First Class នេះ គឺ​មាន​ចែកជាពីរ​ប្រភេទ ហើយបើតាម​គេហទំព័រ​របស់ Emirates បាន​បញ្ជាក់ថា តម្លៃសំបុត្រ​សម្រាប់កៅអីថ្នាក់ First Class នេះ សម្រាប់ការ​ធ្វើដំណើរ​ទៅមក​ភ្នំពេញ ឌូបៃ មានតម្លៃ​ប្រមាណជាង ៦ ពាន់ដុល្លារ​អាមេរិក សម្រាប់​ភ្ញៀវម្នាក់។ 

កៅអី​ប្រភេទ Frist Class ពីភ្នំពេញទៅឌូប៉ៃ តាមរយៈទីក្រុងបាងកកនេះ គឺមាន​តែ៨ កន្លែងប៉ុណ្ណោះ ខណៈកៅអីថ្នាក់ពាណិជ្ជកម្ម ឬហៅថា Business Class មាន ៤២ កន្លែង និងកៅអីថ្នាក់សន្សំ​សំចៃ មាន ៣១០ កន្លែង។

ក្រៅពីការដឹកអ្នកដំណើរ​ប្រមាណ ជាង ១៣ម៉ឺននាក់ ទៅមកកម្ពុជា ក្នុងរយៈពេល​២ឆ្នាំមកនេះ ក្រុមហ៊ុន Emirates ក៏មាន​ដឹកទំនិញ​ចេញចូល​ប្រហែល ៧ពាន់​តោនផងដែរ។

របាយការណ៍ពីក្រសួងទេសចរណ៍​បង្ហាញថា ក្នុងរយៈពេល ៤ខែ​ ឆ្នាំ២០១៩នេះ ចំនួន​ភ្ញៀវទេសចរ​ដែលបាន​ធ្វើដំណើរ​មកកាន់កម្ពុជា មានចំនួនជាង ២លាន ១សែននាក់ កើនឡើងជាង៤% ធៀបនឹងរយៈពេល​ដូចគ្នាកាលពី​ឆ្នាំ២០១៨ ខណៈភ្ញៀវទេសចរ​ធ្វើដំណើរ​ចេញពីកម្ពុជាទៅបរទេសវិញ​មាន ៦៦ ម៉ឺននាក់ កើនឡើងតែជាង ១% ប៉ុណ្ណោះ៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន ត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីចែករំលែកបច្ចេកវិទ្យា 5G ដល់ប្រទេសដទៃ

ព័ត៌មាន
ប្រធានាធិបតីប្រទេសចិន បានប្រកាសថា ចិន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកជំនាញ និងបច្ចេកវិទ្យា 5G ទៅឲ្យបណ្តាប្រទេសដទៃទៀត ហើយលោកប្រ...

អាជីវកម្មនៅ China Town ក្នុងសហរដ្ឋអាមេរិក កំពុងរងគ្រោះដោយសារ សង្គ្រាមពាណិជ្ជកម្ម

ព័ត៌មាន
ម្ចាស់អាជីវកម្មជាច្រើន ដែលកំពុងប្រកបរបររកស៊ី នៅ China Town ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចាប់ផ្តើម រងផលប៉ះពាល់ហើយ ដោយសារតែ រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ