ការដាក់កញ្ចប់ទណ្ឌកម្មថ្មីទី៤

សហភាពអឺរ៉ុបយល់ព្រមលើការដាក់កញ្ចប់ទណ្ឌកម្មថ្មីទី៤ ប្រឆាំងនឹងរុស្ស៊ីឈ្លានពានអ៊ុយក្រែន


ក្រោយពេលដែល ស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនបន្ដឆេះឆួល និងមិនទាន់មានរកឃើញច្រកចេញនោះ ការិយាល័យប្រធានសហភាពអឺរ៉ុបបានឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានយល់ព្រមលើការដាក់កញ្ចប់ទណ្ឌកម្មថ្មីទី ៤ រួចរាល់ហើយ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ខណៈដែលកន្លងអឺរ៉ុប រួមទាំងអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត ក៏បានរួមគ្នាដាក់ទណ្ឌកម្មជាច្រើនរួចមកហើយដែរទៅលើទីក្រុងម៉ូស្គូ ប៉ុន្ដែ មិនបានធ្វើឲ្យលោកពូទីន ខ្លាចញញើតផ្អាកសង្គ្រាមនោះឡើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
សហភាពអឺរ៉ុបយល់ព្រមលើការដាក់កញ្ចប់ទណ្ឌកម្មថ្មីទី៤ ប្រឆាំងនឹងរុស្ស៊ីឈ្លានពានអ៊ុយក្រែន

បើទោះបីជាត្រូវបានបង្ហើបអំពីទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប​ទៅលើរុស្ស៊ីក៏ពិតមែន ប៉ុន្ដែ ព័ត៌មានលម្អិតនៃទណ្ឌកម្មថ្មីនេះមិនត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ។ គ្រាន់តែ​ប្រធានាធិបតីបារាំងបាននិយាយថា ឋានៈ «ប្រទេសដែលមានការ​ពេញចិត្តធ្វើពាណិជ្ជកម្មបំផុត» របស់រុស្ស៊ីនឹងត្រូវបានដកហូត។​ នេះទំនងជាអាចការ​បើកផ្លូវដល់សហភាពអឺរ៉ុប​អាច​ហាមឃាត់ ឬដាក់ទណ្ឌកម្មពន្ធលើទំនិញ​រុស្ស៊ី និងធ្វើឱ្យរុស្ស៊ីស្ថិតក្នុងកម្រិតស្ថានភាព​មួយដូចគ្នាទៅនឹង ប្រទេស​កូរ៉េខាងជើង និងអ៊ីរ៉ង់ដែរ។ 

ប្រភពព័ត៌មាន​ពីរ៉យទ័រ​បានឱ្យដឹងថា ការដាក់ទណ្ឌកម្មនឹងត្រូវកំណត់​បញ្ចូល​នូវ​ការ​ហាមឃាត់ការនាំចូលដែកថែបរបស់រុស្ស៊ី ការហាមឃាត់ការនាំចេញលើទំនិញប្រណីតរួមទាំងរថយន្ត​ដែលមានតម្លៃលើសពី ៥ម៉ឺន ៥ពាន់ដុល្លារពីអឺរ៉ុបទៅរុស្ស៊ី និងការ​បម្រាមលើការវិនិយោគនៅក្នុងក្រុមហ៊ុនប្រេង និងវិស័យថាមពលនៅរុស្ស៊ីជាដើម។ តាមប្រភពដដែលបានឱ្យដឹងទៀតថា អឺរ៉ុប​ក៏នឹងដាក់បញ្ចូល​ម្ចាស់ក្លឹបបាល់ទាត់ Chelsea គឺលោក Roman Abramovich និងមនុស្ស ១៤នាក់ផ្សេងទៀតទៅក្នុងបញ្ជីមហាសេដ្ឋីរុស្ស៊ី ដែលត្រូវបានទណ្ឌកម្មដោយសហភាពអឺរ៉ុបផងដែរ។

ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែនក៏បាននិយាយផងដែរថា អឺរ៉ុបកំពុងធ្វើការ ដើម្បីព្យួរសិទ្ធិសមាជិកភាពរបស់រុស្ស៊ីនៃស្ថាប័នពហុភាគីឈានមុខគេ រួមទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកផងដែរ។

សូមបញ្ជាក់ថា​ ទណ្ឌកម្មចុងក្រោយបំផុតនឹងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅពេលដែលសហភាពអឺរ៉ុប បានចេញផ្សាយសេចក្ដីប្រកាសជាផ្លូវការរួមមួយ​ ដែលនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ៕​

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាសម្លឹងឃើញឱកាសទិញប្រេងពីរុស្ស៊ីក្នុងតម្លៃទាប ខណៈលោកខាងលិចព្យាយាមបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី

ព័ត៌មាន
ឥណ្ឌាសម្លឹងឃើញការទិញប្រេងពីរុស្ស៊ីក្នុងតម្លៃទាប ខណៈលោកខាងលិចព្យាយាមបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី។ ប្រទេសឥណ្ឌាអាចនឹងទទួលយកការផ្តល់ជូនរបស់រ…

តម្លៃដែកនៅកម្ពុជាហក់ឡើងថ្លៃខ្ពស់ជាបន្ដបន្ទាប់ ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
ក្រុមម្ចាស់ដេប៉ូលក់ដែក និងក្រុមហ៊ុនម៉ៅការសាងសង់បានគូសបញ្ជាក់ថា បច្ចុប្បន្នតម្លៃដែកបានហក់ឡើងថ្លៃបន្ថែម ១០០ដុល្លារអាមេរិកក្នុង១តោន នាំឲ្យដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ