ជំនួយ​សហគមន៍៍​អឺរ៉ុប

សហគមន៍​អឺរ៉ុប​​​ផ្តល់​ជំនួយ​ធំ​បំផុត​ ​ជាង ១០០​លាន​ដុល្លារ​សម្រាប់​វិស័យ​ជលផល​​កម្ពុជា


ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ លោក George Edgar បាន​ប្រាប់​នាយក​រដ្ឋមន្រ្តី​កម្ពុជា សម្តេច ហ៊ុន សែន នៅក្នុង​ជំនួប​ផ្លូវការ​កាលពី​ថ្ងៃ​ទី១៩ ខែ​សីហា ថា សហគមន៍​អឺរ៉ុប​នឹង​ផ្តល់​ជំនួយ​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ជាង ១០០​លាន​ដុល្លារ​សម្រាប់​វិស័យ​ជលផល​នៅ​កម្ពុជា។
កម្ពុជា​ជា​ប្រទេស​ធ្លាប់ជា​ប្រទេស​សម្បូរ​ត្រី តែ​បច្ចុប្បន្ន មាន​ការ​ខ្វល់​ខ្វាយ​រឿង​ខ្សត់​ត្រី។
ដោយ

ការ​ប្រកាស​ជំនួយ​នេះ​​គឺ​ចំ​ពេល​ការ​ពិនិត្យ​ឡើងវិញ​របស់​សហគមន៍​អឺរ៉ុប​​ទៅ​លើ​ប្រព័ន្ធ​អនុគ្រោះពន្ធ «មុខ​ទំនិញ​គ្រប់​យ៉ាង លើកលែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA សម្រាប់​ប្រទេស​កម្ពុជា។ 

តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្តេច ​ហ៊ុន សែន  សហភាព​អឺរ៉ុប​នឹង​ប្រកាស​ជំនួយ​នេះ​នៅ​ថ្ងៃ​ពុធ ទី​២១ ខែ​សីហានេះ។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្តេច ហ៊ុន សែន  បាន​សរសេរ​ដូច្នេះ​ថា « EU នឹង​ប្រកាស​ជួយ​ដល់​កម្ពុជា​នៅ​ថ្ងៃ​ពុធ ខាង​មុខ​នេះ នូវ​ទឹក​ប្រាក់​ជាង ១០០​លាន​ដុល្លារ​សម្រាប់​វិស័យ​ជលផល ដែល​ជា​វិស័យ​ដែល​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍។»

ជំនួប​រវាង​សម្តេច ហ៊ុន សែន និង លោក George Edgar គឺ​ធ្វើ​ឡើង​នៅ​ពេល​លោក​អគ្គរដ្ឋទូត​បាន​ចប់​អាណត្តិ​ជា​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

យោង​តាម​សម្តេច ហ៊ុន សែន សហភាព​អឺរ៉ុប​ក៏​នឹង​បន្ត​ជួយ​ដល់​វិស័យ​​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​ក៏​នឹង​បន្ត​ជួយ​វិស័យ​ព្រៃឈើ​ផង​ដែរ។

នៅថ្ងៃ​ពុធ ទី២១ ខែ​សីហា នឹង​មាន​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ជលផល ឆ្នាំ​២០១៩-​២០២៣ ក្រោម​ជំនួយ​ថវិកា​​សហភាព​អឺរ៉ុប​ចំនួន ១១២​លាន​អឺរ៉ូ នៅ​ក្រសួង​កសិកម្ម។

សហគមន៍​អឺរ៉ុប​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដូច្នេះ​ថា «កម្មវិធី​ថ្មី​នេះ​មាន​គោលដៅ​បង្កើន​សន្តិសុខ​ស្បៀង ពង្រឹង​អាហារូបត្ថម្ភ​និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ថែម​ទៀត។»

សហគមន៍​អឺរ៉ុប​បាន​បន្ថែម​ថា «កម្មវិធី​នេះ​ គឺជា​កម្មវិធី​ជំនួយ​ថវិកា​ធំ​បំផុត​របស់​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ហើយ​មាន​សកម្មភាព​ពីរ​ផ្នែក​រួម​គ្នា គឺ​វារី​វប្បកម្ម និង​ការ​គ្រប់គ្រង​ធនធាន​ជលផល។»

គណៈ​ប្រតិភូ​អឺរ៉ុប​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ទី២ កាល​ពី​​២​ខែ​មុន ដើម្បី​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ពាក់ព័ន្ធ​នឹង EBA ដែល​ខ្លួន​បាន​ចាប់​ផ្តើម​ដំណើរការ​នីតិ​វិធី​ផ្អាក​ជា​​បណ្តោះអាសន្ន បន្ទាប់​ពី​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕




អត្ថបទបន្ទាប់


ទូរស័ព្ទអ៊ីនធើណែត 4G នៅចិន ចាប់ផ្ដើមធ្លាក់ថ្លៃ ក្រោយទូរស័ព្ទប្រើ 5G ជិតចេញលក់!

ព័ត៌មាន
តម្លៃទីផ្សារទូរស័ព្ទស្មាតហ្វូន ដែលប្រើប្រាស់បណ្ដាញអ៊ីធើណែត 4G ត្រូវបានដាំក្បាលចុះ ស្របពេលដែលទូរស័ព្ទស្មាតហ្វូនដែលមានប្រើប្រាស់បណ្ដាញអ៊ីធើណែត …

សំណើលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវចិន និងឥណ្ឌា ត្រូវបានគណៈរដ្ឋមន្ត្រីថៃទម្លាក់ចោល

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី ២០ សីហានេះ បានសម្រេចទម្លាក់ចោលនូវសំណើរបស់ក្រសួងទេសចរណ៍និងកីឡា ដែលបានស្នើឲ្យមានការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ