ការស៊ើបអង្កេតកូវីដ-១៩

មេដឹកនាំអឺរ៉ុបជំរុញឲ្យមានការស៊ើបអង្កេតឲ្យបានទូលំទូលាយជាក់លាក់អំពីប្រភពដើមនៃជំងឺកូវីដ-១៩


មេដឹកនាំអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឲ្យមានការស៊ើបអង្កេតទូលំទូលាយជាក់លាក់អំពីប្រភពដើមនៃជំងឺកូវីដ-១៩ ដែលបានផ្ទុះរាតត្បាតដំបូងនៅក្នុងទីក្រុងវូហានប្រទេសចិន ខណៈដែលកន្លងមកអង្គការសុខភាពពិភពលោកក៏បានបើកធ្វើការស្រាវជ្រាវអំពីប្រភពដើមនៃមេរោគកូវីដ-១៩នេះដែរ ប៉ុន្ដែ ក៏ត្រូវបានរងការរិះគន់ជាច្រើនដែរ ពិសេសពីសំណាក់អាមេរិក។ នេះបើតាមការរាយការណ៍ថ្មីមួយដោយភ្នាក់ងារព័ត៌មាន Reuters ។
មេដឹកនាំអឺរ៉ុបជំរុញឲ្យមានការស៊ើបអង្កេតឲ្យបានទូលំទូលាយជាក់លាក់អំពីប្រភពដើមនៃជំងឺកូវីដ-១៩ (រូបភាព៖ AP)
ដោយ

គេនៅចាំថាកាលពីខែមុន​​មន្ត្រីបេសកម្មអាមេរិក នៅ​អង្គការសហប្រជាជាតិ​នៅទីក្រុង​ហ្សឺណែវបាន​និយាយថា ការសិក្សា​របស់​អង្គការសុខភាពពិភពលោក​កាលពីខែមករា និងខែកុម្ភៈ​កន្លងទៅនេះ គឺមិនគ្រប់គ្រាន់ និងមិនប្រាកដប្រជានោះទេ។ អាមេរិក​ក៏បានអំពាវនាវចំៗ​ឲ្យ​មានការស៊ើបអង្កេត​ជាលើកទីពីរ ប្រកបដោយតម្លាភាព និងផ្អែកលើភ័ស្ដុតាង​ច្បាស់លាស់ ហើយក៏ត្រូវមានការចូលរួម​ពីប្រទេសចិនផងដែរ។

ហាក់ដូចជា​ត្រូវរូវជាមួយនឹង​គំនិតរបស់អាមេរិកដែរ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អ៊ូស៊ូឡា វ័នឌឺ ឡេយអែន បាន​និយាយ​នៅក្នុង​សន្និសីទសារព័ត៌មាននៅក្នុងទីក្រុង​ប្រ៊ុចសែលថា «អ្នកស៊ើបអង្កេត ត្រូវការសិទ្ធិពេញលេញ​សម្រាប់​អ្វីដែលជាភាពចាំបាច់ ដើម្បី​ស្វែងរក​ប្រភពដើម​នៃមេរោគរាតត្បាតនេះ​ឲ្យបាន​ប្រាកដប្រជា»។

ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប លោក ឆាលី មីឆែល បាន​និយាយដែរថា «ពិភពលោក​មានសិទ្ធិ​ដើម្បី​ដឹងឲ្យបាន​ច្បាស់​អំពីអ្វីដែលបាន​កើតឡើង ដើម្បីអាចរៀនមេរៀនទៅថ្ងៃក្រោយ»។ លោក ឆាលី បន្ថែមទៀតថា អឺរ៉ុបបានគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់។

ការព្រលយ​ពាក្យសម្ដី​របស់ក្រុមមេដឹកនាំសហភាពអឺរ៉ុប ​ទាក់ទងនឹង​ការ​ជំរុញឲ្យមានការ​បើកស៊ើបអង្កេត​​លើ​ប្រភពដើមកូវីដ-១៩នេះ គឺធ្វើឡើង​នៅ មុន​កិច្ចប្រជុំ​កំពូល​រវាង​អឺរ៉ុប និងអាមេរិក ដែលនឹងធ្វើនៅសប្ដាហ៍ក្រោយនេះ។ ក្នុងកិច្ចប្រជុំកំពូលនេះ អឺរ៉ុបនិងអាមេរិក ក៏គ្រោងនឹងមានចេញសេចក្ដីថ្លែងការណ៍មួយរួមគ្នា​ពាក់ព័ន្ធ​នឹងការ​អំពាវនាវ​​ឲ្យមានការ​បើក​ស៊ើបអង្កេតជាថ្មី​​លើប្រភពដើមកូវីដ-១៩នេះដូចគ្នាដែរ។ នេះបើតាម​ការរាយការណ៍ពី Reuters។

តាមការសិក្សា​របស់​អង្គការ​សុខភាពពិភពលោកនាពេលកន្លងមក បាន​បង្ហាញថា មេរោគកូរ៉ូណា ឬកូវីដ១៩ អាចនឹង​ត្រូវបាន​ចម្លងពីសត្វប្រចៀវ មកកាន់មនុស្ស​តាមរយៈ​សត្វមួយផ្សេងទៀត ហើយ​អង្គការសុខភាពិភពលោក​បាន​លើកឡើងថា ការណ៍ដែលថា ​មេរោគនេះកើតចេញពីមន្ទីរពិសោធន៍របស់ចិន​នោះ ត្រូវបានចាត់ទុកថា គឺជារឿងទំនងមិនអាចកើតមាននោះឡើយ។ ​

សូមបញ្ជាក់ថា បញ្ហា​ស៊ើបអង្កេត​ទាក់ទង​នឹង​ប្រភពដើមកូវីដ-១៩នេះ គឺជាប្រធានបទ​រសើបមួយ​ដែលអាមេរិក និងចិន​តែងតែតឹងសសៃកដាក់គ្នាជារឿយៗ ពិសេស​តាំងពីជំនាន់​លោកដូណាល់ត្រាំ នៅជាប្រធានាធិបតី​អាមេរិក​មកម្ល៉េះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាស ដែលអាចផលិតមាសសុទ្ធ៣តោនក្នុង១ឆ្នាំ

ព័ត៌មាន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅតំប…

ស្មាតហ្វូនលំដាប់ថវិកា realme C25s ជាមួយបន្ទះឈីប Helio G85 តម្លៃត្រឹមតែ 189 ដុល្លារ នឹងនាឡិកាឆ្លាតវៃជំនាន់ថ្មី Watch 2 Pro បានដាក់លក់ជាផ្លូវការហើយ ជាមួយតម្លៃ 79ដុល្លារប៉ុណ្ណោះ

ព័ត៌មាន
យើងសង្កេតឃើញស្មាតហ្វូនជាច្រើនដែលដាក់លក់នៅលើទីផ្សារបច្ចុប្បន្នមានតម្លៃថ្លៃនឹងតម្លៃមធ្យមតែវាមានគុណសម្បត្តិ លក្ខណៈពិសេសផ្សេងៗទៅតាមទឹកលុយរបស់វា។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ