ទំនាក់ទំនងអឺរ៉ុប-អូស្ត្រាលី

អឺរ៉ុបពន្យារពេលចរចាពាណិជ្ជកម្មជាមួយអូស្រ្តាលី ក្រោយមានភាពរកាំរកូសក្នុងរឿងទិញលក់នាវាមុជទឹក


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី លោក ដាន់ថេ ហាន់ បាននិយាយនៅថ្ងៃសុក្រនេះថា កិច្ចពិភាក្សាជាមួយសហភាពអឺរ៉ុបជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ត្រូវបានពន្យារពេលហើយ ដោយសារតែភាពតានតឹងជាមួយបារាំង ជុំវិញការសម្រេចចិត្តរបស់ទីក្រុងកង់បេរ៉ា ក្នុងការលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកតម្លៃ ៤០ពាន់លានដុល្លារ ជាមួយក្រុងប៉ារីស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អឺរ៉ុបពន្យារពេលចរចាពាណិជ្ជកម្មជាមួយអូស្រ្តាលី ក្រោយមានភាពរកាំរកូសក្នុងរឿងទិញលក់នាវាមុជទឹក
ដោយ

ការដែលអឺរ៉ុបផ្អាកការចរចាជាមួយអូស្រ្តាលី ជុំវិញរឿងពាណិជ្ជកម្មនេះ ទំនងជាដោយសារតែឥទ្ធិពលរបស់បារាំង ដែលបានខឹងសម្បារនឹងអូស្រ្តាលីទាក់ទិនសំណុំរឿងទាត់ចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹក ដ្បិតថាអឺរ៉ុបគឺមានជំហរនៅឈរពីក្រោយបារាំងជុំវិញនឹងរឿងនេះ។

គួររំឭកថា កាលពីខែមុនប្រទេសធំៗចំនួន៣ដូចជា សហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្តាលី បានចុះកិច្ចសហការសម្ព័ន្ធមិត្តត្រីភាគីថ្មីមួយនឹងគ្នា ហៅកាត់ថា AUKUS ដែលនឹងអនុញ្ញាតឲ្យអូស្រ្តាលីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលទិញនិងប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិក។ ក្រោយកិច្ចសហការនេះ អូស្រ្តាលីបានប្រកាសភ្លាមៗ លុបចោលកិច្ចព្រមព្រៀងទិញនាវារបស់បារាំង ដែលបានចុះហត្ថលេខាអស់ពេលជាច្រើនឆ្នាំមកហើយ។

សម្រាប់បារាំង នេះគឺជាអំពើក្បត់ លបចាក់ពីក្រោយខ្នង ក្នុងនាមជាសម្ព័ន្ធមិត្តនឹងគ្នា ពិសេសគឺរវាងបារាំងនិងអាមេរិក។ បារាំងខឹងសម្បារ ដោយបានកោះហៅ ឯកអគ្គរដ្ឋទូតប្រចាំនៅវ៉ាស៊ីនតោន និងកង់ប៉េរាចូលប្រទេសវិញភ្លាមៗផងដែរ។

គួរជម្រាបដែរថា ដោយមានសាមគ្គីភាពជាមួយប្រទេសបារាំងក្នុងនាមជាសហភាពអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីអ៊ូរស៊ូឡា វ៉ុនដឺឡឺយ៉េន បានចេញមុខមកប្រតិកម្ម និងបានចោទសួរថា បើអូស្រ្តាលីធ្វើរបៀបនេះ តើឲ្យអឺរ៉ុបសហការលើវិស័យពាណិជ្ជកម្មជាមួយអូស្រ្តាលីបានយ៉ាងដូចម្ត៉េចទៅ?

ទោះយ៉ាងណា ខាងភាគីអូស្រ្តាលី បានច្រានចោលការលើកឡើងដែលថា ការពន្យារពេលចរចាពាណិជ្ជកម្មជាមួយអឺរ៉ុប ដោយសារ បញ្ហាកិច្ចព្រមព្រៀងនាវាមុជទឹកនេះ។ ប៉ុន្តែអូស្រ្តាលី មិនបានផ្ដល់ការអធិប្បាយលម្អិតពីមូលហេតុដែលឈានទៅដល់ការពន្យារពេលនេះនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាស៊ាន-អឺរ៉ុប វិលរកតុចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាឡើងវិញក្រោយផ្អាកអស់ ១២ឆ្នាំ

ព័ត៌មាន
ប្រទេសទាំង១០នៅក្នុងតំបន់អាស៊ានគ្រោងនឹងបន្តការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប បន្ទាប់ពីការចរចាត្រូវបានផ្អាកអស់…

បុរសខ្លាំងរដ្ឋចិនថា នឹងបង្រួបបង្រួមកោះតៃវ៉ាន់ដោយសន្ដិវិធី ខណៈភាពតានតឹងកំពុងកើនកម្ដៅខ្លាំង

ព័ត៌មាន
ភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់កាន់តែកើនឡើងកម្ដៅខ្លាំងមែនទែនហើយ ក្រោយពេលដែលចិនបានបញ្ជូនយន្ដហោះចម្បាំង និង​យន្ដហោះទម្លាក់គ្រាប់បែកកាន់ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ