បច្ចុប្បន្នភាព​វ៉ាក់សាំងនៅអឺរ៉ុប

EU កំពុងត្រៀមប្ដឹងក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca ដោយសារផ្គត់ផ្គង់មិនគ្រប់ឲ្យខ្លួន


គណៈកម្មការអឺរ៉ុបកំពុងរៀបចំនីតិវិធីផ្លូវច្បាប់ ដើម្បីប្ដឹងក្រុមហ៊ុន AstraZeneca របស់អង់គ្លេស បន្ទាប់ពីក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩មួយនេះ បានកាត់បន្ថយការផ្គត់ផ្គង់ចំនួនវ៉ាក់សាំងមកឲ្យសហភាពអឺរ៉ុបម្ដងហើយម្ដងទៀត។ នេះបើតាមការរាយការណ៍មួយដោយទីភ្នាក់ងារព័ត៌មាន Reuters ដែលបានសម្ភាសន៍ប្រភពជិតស្និទ្ធនឹងសហភាពអឺរ៉ុប ។
EU កំពុងត្រៀមប្ដឹងក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca ដោយសារផ្គត់ផ្គង់មិនគ្រប់ឲ្យខ្លួន
ដោយ

ការ​ឈាន​ដល់​មានការ​ប្ដឹងផ្ដល់​គ្នា​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ក្លាយជា​ជំហាន​មួយទៀត ក្នុង​ផែនការ​របស់​អឺរ៉ុប ដើម្បី​កាត់​ផ្ដាច់ទំនាក់ទំនង​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca បន្ទាប់​ពី​ក្រុមហ៊ុន​អង់គ្លេស​មួយ​នេះ បាន​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​កូ​វី​ដ​-១៩ មក​ឲ្យ​អឺរ៉ុប​ម្ដង​ហើយ​ម្ដងទៀត ដែល​បណ្ដាល​ឲ្យ​មានការ​ពន្យារពេល​អស់​ជា​យូរ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​តំបន់​នេះ​។

ដោយឡែក អ្នកនាំពាក្យ​គណៈកម្មការ​អឺរ៉ុប បាន​និយាយ​ថា អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ គឺ​អឺរ៉ុប​ធានា​ថា ការ​ផ្ដល់​ជូន​នូវ​ចំនួន​វ៉ាក់សាំង នឹង​ត្រូវ​មាន​គ្រប់គ្រាន់​តាម​អ្វី​ដែល​ក្រុមហ៊ុន​បាន​ប្ដេជ្ញា​ចិត្ត​នា​ពេល​កន្លង​មក​។ ហើយ​សមាជិក​អឺរ៉ុប​រួម​គ្នា​ស្វែង​គ្រប់​ជម្រើស​ទាំងអស់​ដើម្បី​ធ្វើ​ឲ្យ​ផែនការ​ផ្គត់ផ្គង់​វ៉ាក់សាំង​នេះ​ត្រូវធ្វើ​ឡើង​តាម​ផែនការ​។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា គណៈកម្មការ​អឺរ៉ុប​ក៏​បាន​ជួប​ពិភាក្សា​ជាមួយនឹង​ក្រុមហ៊ុន AstraZeneca ដែរ ស្រប​ពេល​ដែល​ថ្ងៃ​ផុតកំណត់​នៃ​ការ​ពន្យារពេល​ផ្គត់​ផ្គត់​វ៉ាក់សាំង​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ខែ​នេះ​។ អឺរ៉ុប​ក៏​បាន​ចោទសួរ ទៅ​កាន់​ក្រុមហ៊ុន​ផលិត​ឱសថ​របស់​អង់គ្លេស​មួយ​នេះ​ផង​ដែរ ទាក់ទង​នឹង​ទឹកប្រាក់ ២៧០​លាន​ដុល្លារ ដែល​អឺរ៉ុប​បាន​ផ្ដល់​ឲ្យ​កាលពី​ខែកញ្ញា​ឆ្នាំ​មុន ដើម្បី​ទិញ​វត្ថុធាតុដើម​សម្រាប់​ផលិត​វ៉ាក់សាំង​នោះ ថា​តើ​ក្រុមហ៊ុន​បាន​ចាយវាយ​វា​យ៉ាងដូចម្តេច0x017d7 និង​បាន​ទិញ​អ្វីខ្លះ0x017d7

តាម​កិច្ចសន្យា​រវាង​ក្រុមហ៊ុន AstraZeneca និង​សហភាព​អឺរ៉ុប គឺ​ខាង​ក្រុមហ៊ុន​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ផ្ដល់​ជូន​វ៉ាក់សាំង ១៨០​លាន​ដូ​ស ទៅ​ឲ្យ​អឺរ៉ុប​នៅ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ ហើយ​សរុប​ដល់ ៣០០​លាន​ដូ​ស នៅ​ក្នុង​ចន្លោះ​ខែធ្នូ​ឆ្នាំ​នេះ ដល់​ខែមិថុនា​ឆ្នាំ​ក្រោយ​។ ក៏​ប៉ុន្ដែ ក្រុមហ៊ុន​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី ១២ ខែមីនា​ថា នឹង​ផ្ដល់​ជូន​ឲ្យ​អឺរ៉ុប​បាន​ត្រឹមតែ ១​ភាគ​បី​នៃ​ចំនួន​ដែល​បាន​ព្រមព្រៀង​គ្នា​ប៉ុណ្ណោះ​។

សហភាព​អឺរ៉ុប ក៏​បាន​សម្រេចចិត្ត​រួច​ហើយ​ថា ខ្លួន​នឹង​មិន​ទិញ​វ៉ាក់សាំង​បន្ថែម ១០០​លាន​ដូ​ស​បន្ថែម ពី​ក្រុមហ៊ុន AstraZeneca ដូចដែល​មាន​ចែង​ក្នុង​កិច្ចសន្យា​នោះ​ទេ បន្ទាប់​ពី​មានការ​ផ្គត់ផ្គង់​ពន្យារពេល ហើយ​ក៏​មានការ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ទាក់ទង​នឹង​វ៉ាក់សាំង​នេះ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន KrisEnergy កំពុងជួបវិបត្តិកាន់តែយ៉ាប់យ៉ឺនហើយ ក្រោយពីមិនអាចបន្ដស្នើផែនការស្ដារបំណុលរបស់ខ្លួនបាន

ព័ត៌មាន
ដោយសារតែទិន្នផលប្រេងដែលបូមបានពីអណ្ដូងប្រេងអប្សារានៅកម្ពុជា នៅតែបន្ដមានតិចជាងអ្វីដែលបានរំពឹងទុកនោះ ក្រុមហ៊ុន KrisEnergy បានបញ្ជាក់នៅក្នុ…

ឧស្សាហកម្មជួលអចលនវត្ថុនៅវៀតណាមកើនឡើង ស្របពេលមានរោងចក្ររើពីប្រទេសចិនទៅកាន់តែច្រើន

ព័ត៌មាន
ការជួលដី នៅក្នុងតំបន់ឧស្សាហកម្ម នៅភាគខាងត្បូងប្រទេសវៀតណាម មានការកើនឡើងជាង ៨% នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២១នេះ បើទោះបីជា ស្ថិតក្នុងស្ថានភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ